backup og meta

ពេលមានរបួស ឧស្សាហ៍ស្អំទឹកកក ឬកម្ដៅ តើគួរប្រើពេលណាឲ្យត្រូវបំផុត?

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 01, 2019

    ពេលមានរបួស ឧស្សាហ៍ស្អំទឹកកក ឬកម្ដៅ តើគួរប្រើពេលណាឲ្យត្រូវបំផុត?

    យើងសុទ្ធប្រឈម​នឹង​បញ្ហា​របួស ឬការឈឺចាប់ នៅពេល​ណាមួយ សូម្បីតែ​ការ​អង្គុយ​ធ្វើការ ក៏អាច​ឈឺចាប់​ឆ្អឹងខ្នង សន្លាក់ ឬជង្គង់​ផងដែរ។ ពេល​រាងកាយ​ឈឺចាប់ គ្នាយើង​ខ្លះ អាច​លេបថ្នាំ​បំបាត់​ការឈឺចាប់ និង​លាបក្រែម (Balm)។ តែយើង​ក៏អាចប្រើ​ទឹកកក ឬកម្ដៅ សម្រាប់ស្អំ សម្រួល ឬព្យាបាល​ការឈឺចាប់​ផងដែរ។

    ១. ប្រើទឹកកក

    ការប្រើទឹកកក គឺសម្រាប់​ការឈឺចាប់​ស្រួចស្រាវ ការរលាក និង​របួសថ្មីៗ។ បើសិន​របួស ពេល​លេងបាល់ ឬរត់ ជម្រើស​ល្អ យើង​ត្រូវប្រើ​ទឹកកក ឬកុំប្រេស​ត្រជាក់​សម្រាប់​ស្អំ ព្រោះវាជួយ​ធ្វើឲ្យ​សរសៃឈាម​រួមតូច និង​បន្ថយ​ការ​រលាក។ ក្នុងករណីនេះ បើយើង​ប្រើ​កម្ដៅ​ស្អំ វាអាច​បណ្ដាល​ឲ្យ​ហើម​កាន់តែ​ធំជាង​មុន។

    ២. ប្រើកម្ដៅ

    ការព្យាបាល​ដោយ​ប្រើកម្ដៅ​ស្អំ ល្អបំផុត​សម្រាប់​ការឈឺចាប់ ឬរបួស​រ៉ាំរ៉ៃ ដែល​មិន​ហើម ព្រោះ​ការ​ប្រើកម្ដៅ​ស្អំ​កន្លែង​ហើម អាចបណ្ដាល​ឲ្យ​ការរលាក​កាន់តែ​ធ្ងន់ធ្ងរ ហើយ​របួស​មិនងាយ​ជាសះស្បើយ​នោះទេ។ ការប្រើ​កម្ដៅ ក៏ល្អដែរ​សម្រាប់​សម្រួល​សាច់ដុំ ដែល​តឹង ឬឡើងរឹង។ វិធី​ព្យាបាល​បែប​នេះ ជួយ​ដល់​លំហូរ​ឈាម ទៅ​កាន់ផ្នែក​ណាមួយ​ក្នុង​រាងកាយ​ផងដែរ ដោយ​តាមរយៈ​ការ​បង្កើន​សីតុណ្ហភាព។

    ប៉ុន្ដែ​ក្នុង​ករណី​ខ្លះ យើង​អាច​ប្រើទាំង​ការ​ស្អំ​ដោយ​ទឹកកក និង​កម្ដៅ ដូចជា ការ​ឈឺខ្នង​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម និង​ការ​ឈឺជង្គង់ ដោយ​ដំបូង​យើង​ស្អំ​ទឹកកក រយៈពេល ៧២​ម៉ោង ទើប​យើង​ស្អំ​កម្ដៅបន្ថែម​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម