វិធីសង្គ្រោះបឋម

វិធីសង្គ្រោះបឋម - ជា​វិធី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​នានា ក្នុង​កម្រិត​ដំបូង និង​សាមញ្ញ​បំផុត មុន​បញ្ជូន​អ្នក​ជំងឺ​ទៅ​ដល់​មន្ទីរ​ពេទ្យ ហើយ​គ្រប់គ្នា គួរ​តែ​ចេះ ឬ​ស្វែងយល់​បន្ថែម ដើម្បី​ជា​ប្រយោជន៍​ជួយ​ខ្លួន​ឯង ឬ​មនុស្ស​ជា​ទីស្រលាញ់​បាន​ទាន់​ពេល

ចំណេះដឹងទូទៅ

វិធីសង្គ្រោះបឋម

របួសឈាម គួរឃាត់ឈាមសង្រ្គោះបឋមបែបណាកុំឱ្យឆ្លងមេរោគ?

ការឃាត់ឈាមសង្រ្គោះបឋមត្រឹមត្រូវអាចជួយការពារការឆ្លងមេរោគ ប្រសិន​​បើយើង​មានរបួសស្រាល ហើយអាចការពារអាយុជីវិតយើង ឬអាយុ​ជីវិតសាច់ញាតិ​ ​ពីការហូរឈាមច្រើន ប្រសិនបើរបួសធ្ងន់។ ពេលមានរបួសហូរឈាម យើងត្រូវ​ធ្វើបែបណា​ដើម្បីឃាត់ឈាមបាន​លឿន និងកុំឱ្យឆ្លងមេរោគ? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានលើកឡើងថា មិនថារបួសស្រាល ឬធ្ងន់ទេ ប្រសិនបើយើងមិនបាន​ធ្វើការសង្រ្គោះ​បឋម​​​​បាន​ត្រឹមត្រូវ​ទេ របួសនោះអាចឆ្លងមេរោគ។ ប្រសិនបើរបួសតូច យើងអាចឃាត់ឈាមដូចតទៅ៖ ១. ខ្ទប់មុខរបួស ប្រសិនបើយើងរបួសនៅលើជើង ឬដៃ ហើយហូរឈាមច្រើន យើងត្រូវលើក​ជើង ឬដៃឱ្យខ្ពស់​ជាងបេះដូង​ដើម្បី​កាត់បន្ថយល្បឿនឈាមហូរ រួចយកកំប្រេស ឬ​កំណាត់​ស្អាត​មកខ្ទប់​មុខរបួស។ ប្រសិនបើឈាមហូរជោកកំប្រេស ឬកំណាត់ យើងត្រូវយកកំប្រេស ឬកំណាត់​បន្ថែម​មកទប់មុខរបួស។ ពេលទប់មុខរបួស យើងមិនត្រូវយក​កំប្រេស ឬកំណាត់​ចេញ​ដើម្បី​មើលថា ឈាមឈប់ហូរឬនៅទេ។ យើងត្រូវទប់មុខរបួសរហូតប្រហែល ៤ ទៅ ៥ នាទី​ដើម្បីឱ្យឈាមឈប់ហូរ។ ប្រសិនបើមុខរបួសនៅតែហូរឈាម យើងត្រូវសង្កត់ និងទប់​មុខរបួស​រយៈពេល ១៥ នាទីដើម្បីឱ្យឈាមកកលែងហូរ។ ប្រសិនបើឈាម​នៅ​តែហូរ​ទៀត យើងត្រូវហៅឡានពេទ្យ ឬត្រូវទៅពេទ្យជាបន្ទាន់។ ២. លាងមុខរបួស នៅពេលដែលមុខរបួសឈប់ហូរឈាម យើងត្រូវយកកំប្រេស ឬកំណាត់ចេញ​ពីមុខ​របួសថ្នមៗ។ បន្ទាប់មកលាង​សម្អាត​មុខរបួស និងស្បែកជុំវិញមុខរបួស​ជាមួយ​អាល់កុល ឬ​​បេតាឌីន (ទឹកថ្នាំសម្លាប់មេរោគ)។ ប្រសិនបើគ្មានអាល់កុល ឬ​​បេតាឌីន យើងអាចជូតសម្អាតស្បែកជុំវិញមុខរបួសជាមួយ​សាប៊ូ និង​ទឹក ប្រសិនបើតំបន់ជុំវិញ​មុខរបួសប្រឡាក់ […]

ស្វែងរក វិធីសង្គ្រោះបឋម

វិធីសង្គ្រោះបឋម

ខែភ្លៀងទឹកជន់ មកដឹងរបៀបសង្គ្រោះពេលលង់ទឹកទាំងក្មេងចាស់ ឲ្យផុតពីគ្រោះថ្នាក់

ឥទ្ធិពល​ព្យុះ​ជា​បន្ត​បន្ទាប់ ធ្វើ​ឲ្យ​ភ្លៀងធ្លាក់​ជាប់រហូត លិច​​នៅ​តាម​ដង​ផ្លូវ កន្លែង​ខ្លះ​លិច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រស់​នៅ ចំណែក​ឯ​ខេត្ត​ខ្លះជួប​ប្រទះ​នឹង​ទឹក​ជំនន់​ទឹកភ្លៀង​​លិច​លង់​អស់។ ដោយសារ​បែប​នេះ​ហើយ បង្កើនហានិភ័យ​លង់​ទឹក​​ដល់​គ្នា​យើង ជាពិសេស​ក្មេងៗ​ដែល​មិន​ចេះ​ហែល​ទឹក ដូច​នេះ ​យើង​គ្រប់​គ្នា​គួរ​ដឹង​ពី​វិធី​សង្គ្រោះ​បឋម​ពេល​មានមនុស្ស​លង់​ទឹក ទុក​ជួយ​ដល់​អ្នក​រង​គ្រោះ​បាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត នៅ​ពេល​ដែល​យើង​លង់​ទឹក ទឹក​កម្រ​ចូល​សួត​ក្នុង​បរិមាណ​ច្រើន ព្រោះ​នៅ​ពេល​ដែល​ប៉ះ​នឹង​វត្ថុ​រាវ ការ​កន្ត្រាក់​បំពង់​កកើត​ឡើង ហើយ​ការ​កន្ត្រាក់​ទាំង​នេះ នឹង​បិទ​ដង្ហើម​ពី​មាត់ និង​ច្រមុះ។ ក្នុង​ករណី​ដែល​មាន​អ្នក​លង់​ទឹក យើង​អាច​ជួយ​ជីវិត​បាន​ដោយ​វិធី​សង្គ្រោះ​ខាង​ក្រោម​នេះ៖ [embed-health-tool-heart-rate] ១.រក្សា​សុវត្ថិភាព​អ្នក​ជួយ​សង្គ្រោះ៖ អាទិភាព​ដំបូង​បំផុត​នៅ​ក្នុង​ការ​គ្រប់​គ្រង​ជន​រង​គ្រោះ​ដោយ​សារ​លង់​ទឹក គឺ​ត្រូវ​ប្រាកដ​ថា​អ្នក​ជួយ​សង្គ្រោះ​មិន​ប្រឈម​គ្រោះ​ថ្នាក់។ អ្នក​ជួយ​សង្គ្រោះ​គួរពិចារណា​ពី​លទ្ធភាព​នៃ​ការ​មាន​របួស​នៅ​នឹង​ឆ្អឹង​ខ្នង​របស់​ជន​រងគ្រោះ ប្រសិន​ទាក់​ទង​នឹង​គ្រោះ​ថ្នាក់​ដោយ​ការ​លោត ឬ​ជ្រមុជ​ទឹក ឬ​មិន​ដឹង​មូល​ហេតុ។ ជន​រង​គ្រោះ​គួរ​យក​ចេញ​ពី​ទឹក​ដោយ​ប្រើ​ក្ដារ​បន្ទះ​រឹង​ជា​ជំនួយ។ ២.ចៀស​វាង​ខ្វះ​អុកស៊ីសែន៖ ដើម្បី​ចៀស​វាង​បញ្ហា​ខ្វះ​អុកស៊ីសែន យើង​ត្រូវ​បង្ហើប​ក្បាល​ជនរងគ្រោះ​ឲ្យ​ផុត​ពី​ទឹក ដើម្បី​ឲ្យ​ជន​រង​គ្រោះ​អាច​ដក​ដង្ហើម​បាន។ ទោះ​បី​ជន​រង​គ្រោះ មិន​ទាន់​ត្រូវ​បាន​យក​ចេញ​ពី​ផ្ទៃ​ទឹក​ក៏​ដោយ ក៏​យើង​ត្រូវ​ចាប់​ផ្ដើម​បញ្ចូល​ខ្យល់​សិប្បនិម្មិត​ដល់​ជន​រងគ្រោះ​រហូត​ដល់​បញ្ជូន​មក​ដល់​ច្រាំង។ ៣.ដាក់​ជន​រងគ្រោះ​ដេក​ផ្អៀង៖ នៅ​លើ​ដី​គោក​ស្ងួត មិន​ត្រូវ​រមៀល​ជនរងគ្រោះ​ទេ តែ​ត្រូវ​ដាក់​​ក្នុង​ដំណេក​ផ្អៀង​សុវត្ថិភាព ទៅ​ខាង​ឆ្វេង ដើម្បី​ឲ្យ​ទឹក​កម្អួត​ចេញ​ពី​ផ្លូវ​ដង្ហើម​ខាង​លើ និង​ដាក់​ក្បាល​ឲ្យ​ទាប​បន្តិច ចៀសវាង​ការ​ហៀរ​ទឹក​ច្រាល​ក្នុង​សួត​របស់​ជន​រង​គ្រោះ។ យើង​ត្រូវ​បឺត​សម្អាត​ផ្លូវ​ដង្ហើម​ឲ្យ​បាន​ឆាប់​រហ័ស និង​ចាប់​ផ្ដើម​បញ្ចូល​ខ្យល់​សិប្បនិម្មិត​ឡើង​វិញ​រហូត​ដល់​ដង្ហើម​របស់​ជន​រង​គ្រោះ​ដំណើរ​ការ​ធម្មតា​វិញ។ ៤.ធ្វើ​ចលនា​បេះដូង៖ ក្នុង​ករណី​ដែល​ជន​រង​គ្រោះ​គ្មាន​ជីពចរ​ទេ យើង​ត្រូវ​ធ្វើ​ចលនា​បេះ​ដូង និង​សួត​ភ្លាម​ៗ។ ការ​ធ្វើ​ចលនា​បេះដូង និង​សួត​ក្នុង​ពេល​ពីរ​បី​នាទី​ដំបូង ក្រោយ​ពី​ការ​គាំង​បេះដូង គឺ​ជា​ការ​ព្យាករណ៍​មួយ​សំខាន់​នៃ​ការ​រស់​រាន​មាន​ជីវិត​របស់​ជន​រង​គ្រោះ។ មន្ទីរពេទ្យ […]


វិធីសង្គ្រោះបឋម

លម្អិតពីជំងឺឆ្កែឆ្កួត និងការចាក់វ៉ាក់សាំងការពារ

ទិវា​ពិភព​លោក​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃទី២៨ ខែកញ្ញា ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អំពី​ការ​ការពារ និង​ការ​សម្រេច​បាន​នានា ដើម្បី​យក​ឈ្នះ​លើ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ហើយ​ក៏​ចំ​ថ្ងៃ​រម្លឹក​ខួប​មរណៈភាព​របស់ លោក ល្វីស៍ ប៉ាស្ទ័រ (Louis Pasteur) ជនជាតិ​បារាំង ជា​អ្នក​ជំនាញ​ផ្នែក​គីមីសាស្ត្រ និងអ​តិសុខុមប្រាណ ដែល​បាន​បង្កើត​វ៉ាក់សាំង​បង្ការទី១ ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត។ ១. អ្វី​ទៅ​ជា​ជំងឺ​ឆ្កែឆ្កួត? ជំងឺ​ឆ្កែឆ្កួត​ជា​ជំងឺ​ដែល​បណ្តាល​មក​ពីវីរុស ចម្លង​ពី​សត្វ​មក​មនុស្ស មាន​ដូចជា សត្វឆ្កែ ឆ្មា ប្រជៀវ ស្វា និង​សត្វ​ជ្រូក ជាដើម។ នៅ​កម្ពុជា ជា​ទូទៅ​ជំងឺ​ឆ្កែឆ្កួត​ជា​ជំងឺ​កើត​លើ​សត្វ​ឆ្កែ និង​ឆ្លង​ទៅ​មនុស្ស​ដោយសារ​សត្វ​ឆ្កែ​ខាំ ដោយ​ហេតុ​ថា ប្រជាជន​យើង​ចូល​ចិត្ត​ចិញ្ចឹម​ឆ្កែ ដើម្បី​ការពារ​ផ្ទះ។ ទិន្នន័យ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​១ឆ្នាំៗ​ មាន​កុមារ និង​មនុស្ស​ធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់។ ជំងឺ​ឆ្កែ​ឆ្កួត​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នោះ​ទេ តែ​យើង​អាច​បង្ការ​បាន ១០០% ដោយ​ការ​​ចាក់​ថ្នាំ​បង្ការ​ក្រោយ​ពី​សត្វ​ឆ្កែ​ខាំ និង ១០០% វិវត្ត​ទៅ​ស្លាប់ ប្រសិន​បើ​មាន​លេច​ឡើង​ជា​រោគ​សញ្ញា ដោយ​មិន​បាន​ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​ទាន់​ពេល​វេលា។ ២. ការ​ឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស មេរោគ​ឆ្កែឆ្កួត​ឆ្លង​ចូល​តាម​មុខ​របួស និង​មាន​ចលនា​តាម​ប្រព័ន្ធ​សរសៃប្រសាទ រួច​ទៅ​បង្ក​មេរោគ​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​រលាក​ខួរ​ក្បាល រួច​ស្តែង​ចេញ​ជា​ជំងឺ​ឆ្កែ​ឆ្កួត តាម​ដំណាក់​កាល​ខាង​ក្រោម៖ – មេរោគ​ឆ្លង​ចូល​ទៅ​ក្នុង​របួស​តាម​ទឹកមាត់​សត្វខាំ – មេរោគ​បង្កើន​ចំនួន​ក្នុង​សាច់ដុំ​ជុំវិញ​របួស – […]


វិធីសង្គ្រោះបឋម

ប្រការគួរធ្វើក្រោយឆ្កែខាំ ដើម្បីបង្ការជំងឺឆ្កែឆ្កួត

នៅ​ពេល​មាន​ឆ្កែ​ខាំ​ម្ដងៗ អ្វីដែល​យើង​គ្រប់​គ្នា​បារម្ភ​ជាង​គេ​នោះ គឺ​ខ្លាច​កើត​ជំងឺ​ឆ្កែ​ឆ្កួត។ ជំងឺ​នេះ​មិន​អាច​លេង​សើច​បាន​ទេ ព្រោះ​វា​ក៏​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ​បាន​ដែរ ដូច​នេះ​គ្នា​យើង​គួរ​យល់​ឲ្យ​ច្បាស់​ពី​វិធីសាស្ត្រ​បង្ការជំងឺ​ឆ្កែ​ឆ្កួត​នេះ​ខ្លះៗ។ ជំងឺ​ឆ្កែ​ឆ្កួត ដែល​បណ្ដាល​មក​ពី​ឆ្កែ​ខាំ ជា​ជំងឺ​រលាក​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង ដែល​បណ្ដាល​មក​ពី​វីរុស​ឈ្មោះ Lyssavirus ​(នៅក្នុងក្រុម Rhabdoviridae) ក៏​ជា​ជំងឺ​មួយ​ធ្ងន់ធ្ងរ ហើយ​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់១០០% នៅ​ពេល​ចេញ​រោគ​សញ្ញា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ប្រសិន​បើ​មាន​គ្នា​យើង​ជួប​បញ្ហា​ឆ្កែ​ខាំ យើង​គួរ​ព្យាបាល​ទៅ​តាម​វិធី​ដែល​បាន​ណែនាំ​ខាង​ក្រោម​ដូច​ជា៖ - ក្រោយ​ពី​ឆ្កែ​ខាំ​ភ្លាម ត្រូវ​លាង​សម្អាតមុខ​របួស​ដោយ​ទឹកស្អាត និង​សាប៊ូ​យ៉ាង​តិច​បំផុត​ឲ្យ​បាន​១៥​នាទី បន្ទាប់​មក​ លាង​សម្អាត​ជាមួយ​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ដូច​ជា អាល់កុល ឬ​អ៊ីយូត។ - មិន​ត្រូវ​ដេរ​របួស​ដែល​ឆ្កែ​ខាំ - ចាក់​វ៉ាក់សាំង​ការពារ​តេតាណូស - ព្យាបាល​ដោយ​ថ្នាំ​ផ្សះ(បើចាំបាច់) - ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ឆ្កែ​ឆ្កួត (យក​ល្អ​ត្រូវ​ធ្វើ​ក្នុង​រយៈ​២៤​ម៉ោង ​ក្រោយ​ពី​ឆ្កែ​ខាំ ឬ​ប៉ះពាល់​ជាមួយ​សត្វ​ដែល​ផ្ទុក​មេរោគ​ឆ្កែ​ឆ្កួត) - ទៅ​ពិគ្រោះ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ដែល​នៅ​ក្បែរ​ខ្លួន​បំផុត។ មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា ជា​ទូទៅ ការ​បង្ក​រោគ​គឺ​ចាប់​ពី​ពេល​ឆ្កែ​ខាំ​រហូត​ដល់​ពេល​ចេញ​រោគ​សញ្ញា មាន​ការ​ប្រែប្រួល​ពី ​៧​ថ្ងៃ រហូត​ដល់​លើស​ពី​១ឆ្នាំ ប៉ុន្តែ​ជា​មធ្យម​ប្រហែល​ពី​ ១៥​-៦០​ថ្ងៃ។ ក្នុង​ករណី​ដែល​មេរោគ​ឆ្កែ​ឆ្កួត​រាល​ដាល​ឲ្យ​រលាក​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង​ហើយ​នោះ អ្នក​ជំងឺ​នឹង​ចេញ​រោគ​សញ្ញា​ខ្លះ​ៗ ដូចជា នៅ​មិន​ចេះ​ស្ងៀម មាន​ចលនា​រហូត ចេញ​ទឹក​មាត់ ញើស ឬ​ចេញ​នោម​អត់​ដឹង​ខ្លួន ប្រកាច់ និង​ពិបាក​លេប​ចំណី​អាហារ​ជាដើម។ ស្រប​គ្នា​នេះ​ដែរ បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​កាល​ពី​ឆ្នាំ​២០១៧​ […]


វិធីសង្គ្រោះបឋម

មានដឹងអត់ ជំងឺវៀចមាត់មាន ២ ប្រភេទ ហើយបណ្ដាលមកពីជំងឺកាចៗប៉ុន្មាននេះ

យើង​សង្កេតឃើញ​ថា មាន​មនុស្ស​មួយ​ចំនួន កើត​អាការៈ​វៀច​មាត់។ ជំងឺ​វៀច​មាត់ ជា​ការ​ចុះ​ខ្សោយ​នៃ​សាច់​ដុំ​ផ្ទៃ​មុខ​ដែល​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​នៃ​ប្រព័ន្ធ​ប្រសាទ​ទី៧ ឬ​ហៅ​ថា Facial nerve ។ ជំងឺ​វៀច​មាត់​មាន ២ ប្រភេទ គឺ​ជំងឺ​វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ និង​ជំងឺ​វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​កណ្ដាល។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ មូល​ហេតុ​អ្វី​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​វៀច​មាត់? ១.វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ - ការ​ប៉ះ​ទង្គិច​បណ្ដាល​ឲ្យបាក់​ឆ្អឹង​រូសេ (Os Rocher)  ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ផ្នែក​ចំហៀង​នៃ​ក្បាល និង​នៅ​ខាង​ក្នុង​នៃ​ត្រចៀក - អំបៅ​អំបែក​ស្រួច​ស្រាល់ ឬ​រ៉ាំ​រ៉ៃ - ជំងឺ​ដែល​ប៉ះពាល់​ដល់​ស្រោម​ខួរ​ក្បាល។ល។ - ជំងឺ​ដុំ​សាច់​ដែល​បណ្ដាល​ឲ្យ​ប៉ះ ឬ​សង្កត់​ទៅ​លើ​ប្រព័ន្ធ​ប្រសាទ​ទី៧ ជា​ពិសេស​ផ្នែក​ខាង​ក្រោយ និង​ខាង​ក្រោម​នៃ​ខួរ​ក្បាល - ជំងឺ​មេតាបូលិក ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម - វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ​អាច​គ្មាន​មូលហេតុ ហើយ​វា​អាច​ជា​ទៅ​វិញ ក្នុង​រយៈ​ពេល​តិច​បំផុត (២ខែ) ប៉ុន្តែ​វា​ក៏​អាច​នៅ​មាន​សំណល់ ២០%​ដែរ។ ២.វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​កណ្ដាល -​ ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ( ដាច់​សរសៃ​ឈាម ឬ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល) - ជំងឺ​ដុំ​សាច់ ឬ​មហារីក​ខួរក្បាល - ជំងឺ​សរសៃ​ឈាម​ឡើង​រឹង ។ល។ ចំណែក​រោគ​សញ្ញា​ក៏​បែង​ចែក​ទៅ​តាម​ប្រភេទ​របស់​ជំងឺ​វៀច​មាត់​នីមួយៗ​ដែរ​ដូច​ជា៖ វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ ផ្ទៃ​មុខ​ផ្នែក​ខាង​លើ- ស្នាម​ជ្រួញ​នៃ​ចិញ្ចើម​មិន​ស្មើ​គ្នា ពោល​គឺ​ខាង​លើ​ដែល​ខូច​មាន​ស្នាម​ជ្រួញ​ថយ​ចុះ ឬ​រលុប​បាត់ ភ្នែក- បិត​មិន​ជិត ឬ​ជិត​ដែរ​តែ​មិន​ខ្លាំង បូក​រួម​ទាំង​គ្រាប់​ភ្នែក​អាច​ឡើង​លើ និង​ចេញ​ក្រៅ ផ្ទៃ​មុខ​ខាង​ក្រោម- ផ្នែក​ខាង​ដែល​ខូច មាន​ស្នាម​ជ្រួញ​នៅ​ជិត​ច្រមុះ​ថយ​ចុះ ឬ​រលុប​បាត់​ហើយ​មាត់​ទាញ​ទៅ​ផ្នែក​ខាង​ល្អ។ អាការៈ​វៀច​មាត់​ប្រព័ន្ធ​ប្រសាទ […]


វិធីសង្គ្រោះបឋម

ស្ងួត របក ឬប្រេះបបូរមាត់ កុំព្យាយាមបកចេញ ប្រយ័ត្នគ្រោះថ្នាក់ធំ

អាការៈ​ស្ងួត ប្រេះ របក​បបូរ​មាត់ ម្នាក់​ៗ​សុទ្ធតែ​ធ្លាប់​ជួប​ប្រទះ​ទាំងអស់​គ្នា ហើយ​គិត​ថា​នោះ​ជា​រឿង​ធម្មតា ព្រោះ​តែ​ស្មាន​តែ​ក្ដៅ​ក្នុង​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត​គិត​ថា​វា​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ទើប​មិន​បាន​យក​ចិត្ត​ទុក​ដាក់ តែ​ធាតុ​ពិត​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​សុខភាព ព្រម​ទាំង​សម្រស់។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា​ការ​របក​ស្ងួត ធ្វើឲ្យប្រេះបបូរមាត់ ហើយ​យើង​ទាញ កេះ ខាំ​ចេញ​នោះ ប្រាកដជា​ជា​ដាច់​រហែក​ចេញ​ឈាម​ជាក់​ជា​មិន​ខាន​ឡើយ។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ​បញ្ជាក់​ទៀត​ថា នៅ​ពេល​មាន​ស្នាម​របួស ដាច់​រលាត់ ហើយ​យើង​យក​ដៃ​ទៅ​ប៉ះ ឬ​ឆ្លងកាត់​កន្លែង​កខ្វក់ ដែល​ជា​ហេតុ​នាំឲ្យ​មេរោគ​ជ្រាបចូល​ទៅ បង្ក​ភាព​ឈឺចាប់។ លោក​បាន​បន្ត​ទៀត​ថា នៅ​ពេល​បបូរ​មាត់​មាន​ស្នាម​របួស​នោះ អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ នាំឲ្យ​ហើម រលាក​ពងទឹក និង​កក​ទៅ​ជា​ខ្ទុះ​បាន​ថែម​ទៀត​ផង។ ប្រសិនបើ​នៅតែ​គ្មាន​ការ​ព្យាបាល​ទាន់​ពេល​វេលា អាច​រលួយ ហើយ​យូរ​ៗ​ទៅ​បង្ក​ទៅ​ជា​មហារីក​ក៏​ថា​បាន​ដែរ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​បង្ការ​កុំឲ្យ​មាន​បញ្ហា​បែប​នេះ គប្បី​ត្រូវ​ចេះ​តិចនិក​មួយ​ចំនួន​ដូចជា​ប្រើ​ស្ក្រាប់​ដុះ​ខាត់​កោសិកា​ងាប់​ៗ​ចេញ​ពី​មាត់ និង​លាប​ជែល ឬ​ក្រែម​ដើម្បី​ផ្ដល់​សំណើម​ដល់​បបូរ​មាត់​ជា​រៀងរាល់​ថ្ងៃ។ ក្រៅ​ពី​នោះ​ការ​ផឹក​ទឹក​បាន​គ្រប់គ្រាន់ ក៏​ជួយ​ឲ្យ​បបូរ​មាត់​ទន់​រលោង មិន​ក្រៀម ប្រេះ ហើយ​ចៀសវាង​ការ​លិឍ​បបូរ​មាត់​ញឹកញាប់ ព្រោះ​ទឹកមាត់​មាន​អង់ស៊ីម លិឍ​កាន់​តែ​ញឹក​បបូរ​មាត់​ប្រែ​ជា​កាន់តែ​ស្ងួត​ទៅ​វិញ។ ក្រៅពី​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ហើយ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​សព្វគ្រប់​ក៏​ជួយ​ឲ្យ​ស្បែក​មាន​សភាព​ភ្លឺរលោង ទន់​ផង​ដែរ។


វិធីសង្គ្រោះបឋម

កុំប្រហែស! ក្លិនមាត់អាចបញ្ជាក់ពីជំងឺផ្សេងៗទាំងនេះ ក្រៅពីបញ្ហាក្នុងប្រអប់មាត់

គ្មាន​អ្នក​ណា​ចង់​ឲ្យ​មាត់​របស់​ខ្លួន​មាន​បញ្ហា​ក្លិន​មាត់​នោះ​ទេ ព្រោះ​វា​ជា​កត្តា​មួយ​ដែល​រំខាន​ដល់​យើង និង​ដល់​អ្នក​ដទៃ​នៅ​ពេល​​យើង​និយាយ​គ្នា​។ បញ្ហា​ក្លិន​មាត់​ភាគ​ច្រើន បណ្ដាល​មក​បញ្ហា​ដែល​មាន​ក្នុង​មាត់​ធ្មេញ ប៉ុន្តែ​វា​ក៏​អាច​កើត​មាន​ដោយ​សារ​តែ​ជំងឺ​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង​ផង​ដែរ។ បើ​តាម​មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ៨៥%​ នៃ​បញ្ហា​នេះ មាន​​ប្រភព​មក​ពី​ក្នុង​មាត់ និង​មាន​កត្តា​ជំងឺ​ផ្សេងៗ​ក្រៅ​ពី​ប្រអប់​មាត់​ដូច​ជា៖ តំបន់​ច្រមុះ និង​បំពង់​ក៖  មាន​ការ​លាក​ច្រមុះ និង​ការ​រលាក​បំពង់​ក ប្រព័ន្ធ​ដង្ហើម៖  ការ​រលាក​ទង​សួត មាន​ដុំ​សាច់​ក្នុង​សួត ប្រព័ន្ធ​រំលាយ​អាហារ​ក្រពះ​ពោះ​វៀន៖  មាន​ការ​ភើ​មក​ជូរ និង​មាន​ការ​ច្រាល​ទឹក​អាស៊ីដ ប្រព័ន្ធ​មេតាប៉ូលីស៖  ជំងឺ​តម្រង​នោម​មិន​ដំណើរ​ការ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ថ្លើម​ដំណាក់​កាល​ខូច និង​ជំងឺ​ប្រព័ន្ធ​ប្រសាទ​វិកល​វិទ្យា ឬ​អ្នក​ជំងឺ​មាន​អារម្មណ៍​ដិត​ដាម​ជាប់​ក្លិន។ មន្ទីរពេទ្យ កាល់ម៉ែត បន្ត​ថា បញ្ហា​ក្លិន​មាន​ជា​រឿង​ដែល​យើង​ជួប​ប្រទះ​រាល់​ថ្ងៃ ហើយ​វា​សំខាន់​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា ដូច​នេះ​ដើម្បី​គ្រប់​គ្រង​បញ្ហា​ក្លិន​មាត់​បាន យើង​អាច​ធ្វើ​តាម​ការ​ណែ​នាំ​ប៉ុន្មាន​នេះ​មាន៖ - ចៀស​វាង​ចំណី​អាហារ​ដែល​មាន​ក្លិន - ចៀស​វាង​ការ​ជក់​បារី និង​ផឹក​ស្រា - រក្សា​សំណើម​ក្នុង​មាត់ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ - ដុស​សម្អាត​ធ្មេញ និង​អណ្ដាត​មុន​ពេល​ចូល​គេង - ថែ​ទាំ​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​ជា​ប្រចាំ - ព្យាបាល​មូល​ហេតុ​ពិត​ប្រាកដ។ យក​ល្អ យើង​ត្រូវ​ទៅ​ជួប​ទន្តពេទ្យ​ឲ្យ​បាន ១-២​ដង/ឆ្នាំ ដើម្បី​ពិនិត្យ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​តាម​បច្ចេកទេស​ត្រឹម​ត្រូវ ហើយ​មិន​គួរ​ប្រើ​ប្រាស់​ផលិតផល​បំបាត់​ក្លិន​មាត់​ដោយ​ខ្លួន​ឯង ដែល​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព។


វិធីសង្គ្រោះបឋម

មកដឹងវិធីជួយសង្គ្រោះត្រឹមត្រូវ ពេលរលាកភ្លើង ទឹកក្តៅ ឬអាស៊ីដ

នៅ​ពេល​ដែល​រលាក​ទឹក​ក្ដៅ ឬ​ភ្លើង គ្នា​យើង​មួយ​ចំនួន​និយម​ទៅ​ត្រាំ​ទឹក​រហូត​ទាល់​តែ​ស្បែក​លែង​ក្ដៅ បន្ទាប់​មក​លាង​ម្សៅ ឬ​ប្រេង​ផ្សេងៗ​ដើម្បី​ព្យាបាល​កន្លែង​ដែល​រលាក​នោះ ហើយ​មាន​គ្នា​យើង​ខ្លះ​ទៀត​យក​ប្រេង​កូឡា ប្រេង​ខ្យល់​ទៅ​លាប​របួស។ ផ្ទុយ​ទៅវិញ វិធី​ទាំង​នេះ​មិន​គួរ​ធ្វើ​ឡើយ​ប្រសិន​បើ​រលាក​ស្បែក​ខ្លាំង។ មន្ទីរ​ពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​រលាក​ស្បែក​គឺ​ជា​ការ​ខូច​ខាត​ស្បែក និង​ជាលិកា​នៅ​ពី​ខាង​ក្រោម​ស្បែក​ដោយ​សារ​មូល​ហេតុ​ផ្សេងៗ​ដូច​ជា​រលាក​ភ្លើង ខ្លាញ់​ក្ដៅ ហ្គាស​ក្ដៅ ។ល។ ក្នុង​ករណី​ដែល​ឃើញ​មាន​អ្នក​រងគ្រោះ​ដោយ​សារ​ការ​រលាក យើង​អាច​ជួយ​សង្គ្រោះ​បាន​ដោយ៖ - បញ្ឈប់​រាល់​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​រលាក​ស្បែក។ យក​ជន​រង​គ្រោះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ប្រភព​រលាក ដោះ​សម្លៀក​បំពាក់​ចេញ និង​លាង​សម្អាត​កន្លែង​ដែល​រលាក។ - ប្រើ​ប្រាស់​ទឹក​ស្អាត ឬ​ទឹក​ម៉ាស៊ីន​ដើម្បី​បន្ថយ​កម្ដៅ និង​ការ​ឈឺ​ចាប់។ - ពន្លត់​ភ្លើង​ក្នុង​ករណី​មាន​ការ​ឆាប​ឆេះ​ទៅ​លើ​ជន​រង​គ្រោះ ដោយ​ឲ្យជន​រង​គ្រោះ​ដេក​នៅ​លើ​ដី រួច​រមៀល​ ឬ​យក​អ្វី​មួយ​មក​គ្រប ឬ​យក​ទឹក​មក​បាច​ពន្លត់។ - ក្នុង​ករណី​រលាក​ដោយ​សារធាតុ​គីមី ត្រូវ​លាង​សម្អាត​នឹង​ទឹក​ឲ្យបាន​យូរ។ -​ ប្រសិន​បើ​ខ្ទាត​ចូល​ភ្នែក ក៏​ត្រូវ​លាង​សម្អាត​ភ្នែក​នឹង​ទឹក​ឲ្យ​បាន​យូរ​ដែរ។ - ត្រូវ​គ្រប់​ដណ្ដប់​អ្នក​ជំងឺ​រលាក​ភ្លើង​ដោយ​កំណាត់​ស្អាត រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​បំផុត។ ជា​ចុង​ក្រោយ គឺ​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​មាន​សុវត្ថិភាព​ខ្លួន​ឯង​ជា​មុន​សិន។ ឧទាហរណ៍៖ ជន​រង​គ្រោះ​រលាក​ដោយ​សារ​ការ​ឆក់​ខ្សែ​ភ្លើង គឺ​យើង​ត្រូវ​បិទ​ភ្លើង​សិន ហើយ​បើ​អ្នក​ជំងឺ​រលាក​ដោយ​សារធាតុ​គីមី គឺ​យើង​ត្រូវ​ពាក់​ម៉ាស់ និង​ស្រោម​ដៃ។ មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​មាន​អ្នក​រលាក​ស្បែក គឺ​មិន​ត្រូវ​យក​ម្សៅ ប្រេង ឬ​អ្វី​ផ្សេង​ទៅ​លាប​លើ​មុខ​របួស មិន​ត្រូវ​ប្រើ​ប្រាស់​ទឹក​កក និង​មិន​ត្រូវ​លាង​ទឹក​យូរ​ពេក ដែល​នាំ​ឲ្យអ្នក​ជំងឺ​ត្រជាក់​ខ្លួន​ខ្លាំង ក៏​ជា​កត្តា​គ្រោះ​ថ្នាក់​មួយ​ដែរ។ បើ​កម្រិត​នៃ​ការ​រលាក ចំពោះ​ក្មេង​ចាប់​ពី​១០%​ឡើង​ទៅ […]


វិធីសង្គ្រោះបឋម

ពេលរលាកភ្លើង ហាមយកថ្នាំដុសធ្មេញ ឬសាប៊ូមក​លាប (វីដេអូ)

ពេល​រលាក​ភ្លើង ទឹកក្តៅ ឬ​បំពង់​ស៊ីម៉ាំងម៉ូតូ ចាស់ៗ​តែងតែ​ឲ្យ​លាប​ថ្នាំ​ដុស​ធ្មេញ ឬ​សាប៊ូ​នៅ​លើ​កន្លែង​រលាក ដើម្បី​ឲ្យ​មុខ​របួស​ឆាប់ត្រជាក់ មិនក្រហល់​ក្រហាយ​ស្បែក។ ជា​ទូទៅ​គេ​បែង​ចែក​ការ​រលាកជា ៣ កម្រិតធំៗ ដែលទី១ ជា​ការ​រលាក​ស្រាល​កម្រិត​សើ​ស្បែក ទី២ ការ​រលាក​ក្រោម​ស្រទាប់​ស្បែក និងទី៣​ជា​កម្រិត​ធ្ងន់ គឺការ​រលាក​ចូល​ដល់​ស្រទាប់​ស្បែក-សាច់ដុំ ហើយ​ការ​ព្យាបាល​ក៏​ទៅ​តាម​កម្រិតនោះ​ដែរ។ នេះ​​បើ​​តាម​ការ​​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។តើ​ការ​ធ្វើ​បែប​នេះ​ត្រឹម​ទេ? ហេតុអ្វី?​


វិធីសង្គ្រោះបឋម

ចំណុចគួរធ្វើ និង​មិនគួរធ្វើ​ពេល​មាន​អាការៈឈាមច្រមុះ

អាការៈ​ឈាម​ច្រមុះ​អាច​កើត​មាន​នៅ​ពេល​សរសៃ​ឈាម​តូច​ក្នុង​ច្រមុះ​ស្ងួត​ដោយ​ការ​ញើស​សម្បោរ ឬ​ឆ្កឹះ​ច្រមុះ​ញឹកញាប់ ឬ​នៅ​ពេល​ច្រមុះ​ប៉ះ​ទង្គិច​នឹង​អ្វីមួយ។ ជាទូទៅ​យូរៗ​ឈាម​ច្រមុះ​ម្ដង​គឺ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ទេ ប៉ុន្តែ​ប្រសិនជា​គ្នាយើង​ឈាម​ច្រមុះ​ញឹកញាប់ ឬ​ក្រោយ​ពី​រង​របួស យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ សម្រាប់​គ្នាយើង​ដែល​មាន​អាការៈ​ឈាមច្រមុះ​ដោយ​មិន​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​អាច​អនុវត្ត​ប៉ុន្មាន​វិធី​នេះ​ដើម្បី​បញ្ឈប់អាការៈ​ឈាម​ច្រមុះបាន។ ១. អង្គុយ​ត្រង់​ខ្លួន និង​ឱន​ទៅ​មុខ នៅ​ពេល​ឈាម​ច្រមុះ យើង​តែង​ចង់​ផ្តេក​ខ្លួន​ទៅ​ក្រោយ​ដើម្បី​កុំ​ឲ្យ​ឈាម​ហូរ​ចេញ​មក។ ប៉ុន្តែ​ជម្រើស​ដែល​ល្អ​គឺ​ការ​អង្គុយ​ត្រង់​ខ្លួន និង​ឱន​មក​មុខ​បន្តិច។ នេះ​អាច​បង្ការ​មិន​ឲ្យ​ឈាម​ហូរ​ទៅ​ក្នុង​បំពង់ក​ដែល​អាច​បណ្ដាល​ឲ្យ​ឈ្លក់ ឬ​ក្អួត។ បន្ថែម​ពី​នេះ​ទៀត យើងគួរ​ដកដង្ហើម​តាម​មាត់​វិញ។ ២. កុំ​ប្រើ​អ្វី​មក​ខ្ទប់​ច្រមុះ គ្នាយើង​មួយ​ចំនួន​អាច​នឹង​ប្រើ​សំឡី ឬ​ក្រដាស​ជូតមាត់​ចុក​​ក្នុង​រន្ធ​ច្រមុះ​ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម។ ការ​ធ្វើ​បែបនេះ​អាច​ធ្វើ​ឲ្យ​អាការៈ​ឈាម​ច្រមុះ​កាន់តែ​ធ្ងន់ធ្ងរ​ព្រោះ​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​សរសៃ​ឈាម​ជាង​មុន និង​មិន​ផ្តល់​សម្ពាធ​គ្រប់គ្រាន់​ក្នុង​បញ្ឈប់​ការ​ហូរ​ឈាម​ទេ។ យក​ល្អ​យើង​គួរ​យក​ក្រដាសជូតមាត់ ឬ​កន្សែង​សើម​ដាក់​ក្រោម​ច្រមុះ​ដើម្បី​ត្រង​ឈាម​វិញ។ ៣. ច្របាច់​ច្រមុះ ការ​ច្របាច់​ច្រមុះ​ដែល​បិទ​រន្ធ​ច្រមុះ​រយៈពេល​១០​នាទី​អាច​ជួយ​សង្កត់​សរសៃ​ឈាម។ បន្ទាប់​ពី​ច្របាច់​ច្រមុះ​១០​នាទី​ហើយ យើង​អាច​ច្របាច់​បន្ថែម​១០​នាទី​ទៀត។ ប្រសិន​ជា​អាការៈ​ឈាម​ច្រមុះ​មិន​ឈប់​ក្រោយ​ធ្វើ​បែប​នេះ​រយៈពេល​៣០​នាទី ឬ​យើង​មាន​ឈាម​ច្រើន យក​ល្អ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ ៤. បញ្ចុះ​សីតុណ្ហភាព​រាងកាយ ការ​បញ្ចុះ​សីតុណ្ហភាព​រាងកាយ​អាច​ជួយ​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ច្រមុះ។ យើង​អាច​បៀម​ទឹកកក​ក្នុង​មាត់។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាងកាយ​បាន​លឿន​ជាង​ការ​ស្អំ​ទឹកកក​ទៅ​លើ​ច្រមុះ។ ៥. សម្រាក ក្រោយ​ពី​លែង​មាន​ឈាម​ហូរ​ទៀត យើង​អាច​សម្អាត​ជុំវិញ​ច្រមុះ​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ។ បន្ទាប់ពី​សម្អាត​ហើយ យើង​អាច​សម្រាក​មួយ​សន្ទុះ។ ការ​សម្រាក​អាច​បង្ការ​មិន​ឲ្យ​មាន​ឈាម​ហូរ​ទៀត។


វិធីសង្គ្រោះបឋម

ឃើញមានអ្នកស្លាក់អាហារកុំទាន់ស្លន់ សាកជួយដោយវិធីនេះបាន

នៅ​ពេល​ញ៉ាំ​អាហារអ្វី​មួយ​មិន​បាន​ប្រយ័ត្ន​នឹង​ប្រឈម​ការ​ស្លាក់​ជាប់​នៅ​បំពង់​ក មិន​ថា ចាស់ ឬ​ក្មេង​នោះទេ។ ភាគ​ច្រើន​រាល់​ពេល​ដែល​ជួប​បញ្ហា​នេះ មិន​សូវ​មាន​អ្នក​ដឹង​ថា គួរ​ជួយ​អ្នក​ឆ្លាក់​តាម​របៀប​ណា​ទេ តែ​កុំ​បារម្ភ លើក​ក្រោយ​​បើ​ជួប​អ្នក​ស្លាក់ ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោយ​អាច​ជួយ​ជីវិត​បាន។ ទាក់​ទង​នឹង​វិធី​ជួយ​សង្គ្រោះ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ការ​ស្លាក់​អាហារ​កើត​ឡើង​នៅ​ពេល​ដែល​ញ៉ាំ​អាហារ​មិន​ចេះ​ប្រយ័ត្ន ជា​ពិសេសអាហារ​ដែល​មាន​គ្រាប់​ដូច​ជា​ផ្លែ​ឈើជាដើម ហើយ​បើ​មិន​ចេះ​ជួយ​ភ្លាម​ៗ​ទេ វា​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត។ ករណី​ស្លាក់​អាហារ​ភាគ​ច្រើន​ក្មេង​តូចៗ កើត​ឡើង​ញឹកញាប់​ជាង​មនុស្ស​ធំ​ធម្មតា។ ដើម្បី​ជួយ​សង្គ្រោះ​ក្មេងៗ ឬ​អ្នក​ដែល​កំពុង​ស្លាក់​ចំណី​អាហារ​ចូល​បំពង់​ខ្យល់ គឺ​មាន​វិធី​ច្រើន​ទៅ​តាម​អាយុ​របស់​អ្នក​រង​គ្រោះ៖ ១- ចំពោះ​ទារក និង​ក្មេង​ៗ - ត្រូវ​ដាក់​ក្មេង​ឲ្យ​គេង​ផ្កាប់​មុខ ម្រាម​ដៃ​ឆ្វេង​របស់​អ្នក​សង្គ្រោះ​ដាក់​ចូល​មាត់​ក្មេង ហើយ​ដៃ​ស្ដាំ​គោះ​ខ្នង​ក្មេង ៥ដង បើ​នៅ​តែ​មិន​ចេញ​ត្រូវ​ប្រើ​វិធី​មួយ​ទៀត។ - ត្រូវ​ដាក់​ក្មេង​ឲ្យ​គេង​ផ្ងារ រួច​អ្នក​សង្គ្រោះ​យក​ម្រាម ២នៃ​ដៃ​ស្ដាំ​សង្កត់​លើ​ចុង​ដង្ហើម​ក្មេង​ចំនួន ៥ដង​ដែរ។ ២- ចំពោះ​មនុស្ស​ធំ - អ្នក​ជំងឺ​ឱន​មុខ​ចុះ អ្នក​សង្គ្រោះ​នៅ​ពី​ក្រោយ ហើយ​ទះ​ខ្នង​៥ដង បើ​នៅ​តែ​មិន​ចេញ​ត្រូវ​ប្រើ​វិធី​ទី​ពី។ - អ្នក​ជំងឺ​ឱន​មុខ​ចុះ អ្នក​សង្គ្រោះ​នៅ​ពី​ក្រោយ ប្រើ​ដៃ​ទាំង​ពីរ អោប​រឹត​ចុង​ដង្ហើម​អ្នក​ជំងឺ​៥​ដង​ដែរ។ សូម​បញ្ជាក់​ថា ក្នុង​ករណី​ដែល​ស្ត្រី​ពពោះ ឬ​ទារក​មាន​បញ្ហា​ស្លាក់​អាហារ គឺ​មិន​ត្រូវ​គក់​ខ្លាំង​ៗ ឬ​អោប​រឹត​ពោះ​ដើម្បី​ឲ្យ​ធ្លាក់​អាហារ​ចេញ​មក​ក្រៅ​ទេ ព្រោះ​បើ​ធ្វើ​បែប​នេះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​កើត​ឡើង​ទៅ​វិញ​ទេ។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ប្រសិន​បើ​សាក​ល្បង​វិធី​ទាំង​នេះ​ហើយ អ្នក​ជំងឺ​នៅ​តែ​មិន​ទាន់​ធូរ​ស្បើយ ត្រូវ​ស្វះ​ស្វែង​រក​ការ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ ដោយ​ការ​ហៅ​ឡាន​ពេទ្យ​សង្គ្រោះ​បន្ទាប់ ឬ​ត្រូវ​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ បើ​​មិន​ដូច្នោះ​ទេ អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។​​​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ