ជាចុងក្រោយ គឺអ្នកជួយសង្គ្រោះត្រូវមានសុវត្ថិភាពខ្លួនឯងជាមុនសិន។ ឧទាហរណ៍៖ ជនរងគ្រោះរលាកដោយសារការឆក់ខ្សែភ្លើង គឺយើងត្រូវបិទភ្លើងសិន ហើយបើអ្នកជំងឺរលាកដោយសារធាតុគីមី គឺយើងត្រូវពាក់ម៉ាស់ និងស្រោមដៃ។
មន្ទីរពេទ្យ កាល់ម៉ែត បានបញ្ជាក់ថា ក្នុងករណីដែលមានអ្នករលាកស្បែក គឺមិនត្រូវយកម្សៅ ប្រេង ឬអ្វីផ្សេងទៅលាបលើមុខរបួស មិនត្រូវប្រើប្រាស់ទឹកកក និងមិនត្រូវលាងទឹកយូរពេក ដែលនាំឲ្យអ្នកជំងឺត្រជាក់ខ្លួនខ្លាំង ក៏ជាកត្តាគ្រោះថ្នាក់មួយដែរ។ បើកម្រិតនៃការរលាក ចំពោះក្មេងចាប់ពី១០%ឡើងទៅ មនុស្សចាស់ចាប់ពី ២០%ឡើងទៅ ត្រូវនាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ និងព្យាបាលឲ្យបានត្រឹមត្រូវ ចៀសវាងផលវិបាក និងជំងឺផ្សេងៗ ដែលកើតមានដោយសារការរលាក។