ទិវាពិភពលោកប្រឆាំងជំងឺឆ្កែឆ្កួតត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៨ ខែកញ្ញា ក្នុងគោលបំណងផ្សព្វផ្សាយអំពីការការពារ និងការសម្រេចបាននានា ដើម្បីយកឈ្នះលើជំងឺដ៏កាចសាហាវមួយនេះ ហើយក៏ចំថ្ងៃរម្លឹកខួបមរណៈភាពរបស់ លោក ល្វីស៍ ប៉ាស្ទ័រ (Louis Pasteur) ជនជាតិបារាំង ជាអ្នកជំនាញផ្នែកគីមីសាស្ត្រ និងអតិសុខុមប្រាណ ដែលបានបង្កើតវ៉ាក់សាំងបង្ការទី១ ប្រឆាំងជំងឺឆ្កែឆ្កួត។