backup og meta

យប់​ឡើង​បែក​ញើសជោកៗអាវ តើគួរឲ្យ​បារម្ភអត់?

យប់​ឡើង​បែក​ញើសជោកៗអាវ តើគួរឲ្យ​បារម្ភអត់?

បែក​ញើស​ពេល​យប់ គឺ​ជា​អាការៈ​តែង​កើត​ឡើង​ច្រើន​ដង និង​មាន​ការ​បែក​ញើស​ខ្លាំង អាច​ធ្វើ​ឲ្យ​ទទឹក​ដល់​ខោអាវ ឬ​គ្រែ​ ហើយ​អាការៈ​នេះ​ដែរ អាច​ទាក់​ទង​ទៅ​នឹង​ស្ថាន​ភាព​សុខ​ភាព ឬ​ជំងឺ​អ្វី​មួយ។

ក្នុង​ករណី​ខ្លះ យើង​អាច​នឹង​ភ្ញាក់​​ពី​គេង​នៅ​ពេល​យប់​ ដោយ​សារ​តែ​ការ​បែក​ញើស​ហួស​ហេតុ​ ព្រោះ​យើង​ដេក​ដណ្តប់​ភួយ​ក្រាស់ ឬ​ក្នុង​បន្ទប់​គេង​របស់​យើង​​ក្តៅ​ពេក។ ក្នុង​ករណី​នេះ ទោះ​បី​ជា​វា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន​ក៏​ដោយ ប៉ុន្តែ​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​សញ្ញា​បញ្ហា​សុខ​ភាព​នោះ​ទេ។

ជា​ទូ​ទៅ អាការៈ​បែក​ញើស​ពេល​យប់ តែង​មាន​រោគ​សញ្ញា​ជា​មួយ​នឹង​ការ​ក្តៅ​ខ្លួន ស្រកទម្ងន់ ឈឺ​នៅ​កន្លែង​ខ្លះ ក្អក រាក ឬ​មាន​រោគ​សញ្ញា​ផ្សេងៗ​ទៀត។

រោគ​សញ្ញា​បែក​ញើស​ពេល​យប់​មាន​អ្វីខ្លះ?

អាស្រ័យ​ទៅ​លើ​មូល​ហេតុ​បែក​ញើស​ពេល​យប់ ក្រៅ​មាន​បញ្ហា​សីតុណ្ហភាព​ក្នុងបន្ទប់​ក្តៅ​ពេក ​រោគសញ្ញា​ដទៃ​ទៀត ដែល​អាច​កើត​មាន ធ្វើ​ឲ្យ​បែក​ញើស​បែប​នេះ មាន​ដូច​ជា៖

– មាន​ការ​ឆ្លង​រោគ និង​មហារីក

– ពេល​ខ្លះ​មាន​ញ័រ​ញាក់​នៅ​ពេល​ក្តៅ​ខ្លួន

– ស្រក់​ទម្ងន់​​មិន​ដឹង​ពី​មូល​ហេតុ ដោយ​សារ​តែ​ជំងឺហារីក​កូន​កណ្តុរ។

ករណី​មួយ​ផ្សេង​ទៀត អាការៈ​បែក​ញើស​នៅ​ពេល​យប់ ដោយ​សារ​តែ​ការ​អស់​រដូវ និង​រោគ​សញ្ញា​ផ្សេង​ទៀត ដូច​ជា ស្ងួត​ទ្វារ​មាស ក្តៅ​ក្រហាយ​នៅ​ទ្វារ​មាស និង​ផ្លាស់​ប្តូរ​អារម្មណ៍។

អាការៈ​បែក​ញើស​ពេល​យប់ខ្លះ ក៏​អាច​បណ្តាល​មក​ពី​​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ ហើយ​រោគ​សញ្ញា​គឺ​អាស្រ័យ​លើ​ថ្នាំ​យើង​កំពុង​ប្រើ។ បញ្ហា​សុខ​ភាពណា​មួយ​ ធ្វើ​ឲ្យ​បែក​ញើស​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ ក៏​ជាមូល​ហេតុ​មួយ​នៅ​ពី​ក្រោយ​អាការៈបែក​ញើស​នៅ​ពេល​យប់​ដូច​គ្នា។

យើង​គួរ​ស្វែង​រក​ការ​ព្យាបាល​ប្រសិន​បើ​អាការៈ​បែក​ញើស​ពេល​យប់ របស់​យើង​ស្ថិត​ក្នុង​ស្ថានភាព​ដូចជា៖

– កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ និង​ទៀង​ទាត់

– រំខាន​ការ​គេង​

– មាន​រួម​ផ្សំ​នឹង​រោគ​សញ្ញា​ក្ដៅ​ខ្លួន ស្រក់​ទម្ងន់ មាន​ការ​ឈឺ​ចាប់​នៅ​កន្លែង​ខ្លះ ក្អក រាក ឬ​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត

– កើត​មាន​បន្ទាប់​ពី​អស់​រដូវ​ពី​មួយ​ខែ ទៅ​មួយ​ឆ្នាំ។

បើ​មាន​រោគ​សញ្ញា​ណា​មួយ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់ យើង​ត្រូវ​​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត។ រាងកាយ​មនុស្ស​​យើង​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Night Sweats (Causes, Remedies, and Treatments in Women and Men). https://www.medicinenet.com/night_sweats/article.htm#night_sweats_definition_and_facts. Accessed May 2, 2018.

Night sweats. https://www.mayoclinic.org/symptoms/night-sweats/basics/definition/sym-20050768. Accessed May 2, 2018.

What’s the best diagnostic evaluation of night sweats? https://www.mdedge.com/jfponline/article/62725/sleep-medicine/whats-best-diagnostic-evaluation-night-sweats/page/0/1. Accessed May 2, 2018.

កំណែ​ប្រែបច្ចុប្បន្ន

07/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បែកញើសល្អចំពោះសុខភាព តែបែកញើសលើសកម្រិតក៏អាចមកពីបញ្ហាសុខភាពដែរ

បែកញើសនៅបាតដៃមកពី​មូល​ហេតុ​អ្វី? គ្រោះថ្នាក់អត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម