គ្នាយើងគ្មាននរណាចង់ធំុំក្លិនខ្លួនមិនល្អ ក្លៀកបែបញើសធុំសារ ទៅជិតគេបន្តិចមិនបាននោះទេ។ យ៉ាងណា ទោះយើងខំងូតទឹក សម្អាតខ្លួនច្រើនដងយ៉ាងណា ក្លិនមិនល្អនៅតែអាចកើតមាន ពិសេសបើយើងមិនចាប់អារម្មណ៍ ឬសង្កេតច្បាស់ពីមូលហេតុរបស់វា។ អត្ថបទនេះ នឹងលើកឡើងមូលហេតុធំៗមួយចំនួន ធ្វើឲ្យក្លៀកធុំសារ ខ្លួនធុំក្លិនមិនល្អ ឲ្យយើងបានដឹង។
ថ្នាំពេទ្យអាចព្យាបាលជំងឺបាន ប៉ុន្តែមានថ្នាំមួយចំនួន អាចធ្វើឲ្យដងខ្លួនធុំក្លិនបាន ដូចជា ថ្នាំ Morphine ឬថ្នាំបញ្ចុះកម្ដៅ សុទ្ធតែអាចធ្វើឲ្យខ្លួនបែកញើស។ ក្រៅពីនេះ បើយោង Mayo Clinic របស់អាមេរិក ថ្នាំមួយចំនួនទៀត ដូចជាថ្នាំ Antihistamines ថ្នាំផ្ដាសាយតឹងច្រមុះ ថ្នាំបន្ធូរសាច់ដុំ និងថ្នាំរម្ងាប់អារម្មណ៍ ក៏អាចធ្វើឲ្យយើងស្ងួតមាត់ ភាគច្រើនបណ្ដាលឲ្យមានធំក្លិនមាត់។
អាហារហឹរមួយចំនួន ដូចជា ខ្ទឹមស ឬខ្ទឹមបារាំង គឺទៀមទារឲ្យរាងកាយបញ្ចេញហ្គាសសុលហ្វួ ដើម្បីបំបែកពួកវា។ ហើយសារធាតុមួយនេះនឹងរត់ក្នុងចរន្ដឈាម និងបណ្ដាលឲ្យយើងមានធំុំក្លិនខ្លួន។ មានអាហារមួយចំនួនទៀត ក៏ធ្វើឲ្យមានធំុំក្លិនខ្លួន ដូចគ្នា ដូចជា ផ្កាខាត់ណា មើមស្ពៃ និងមានបន្លែផ្សេងទៀត។
ញើសចេញពីដងខ្លួន ហើយមានធុំក្លិន គឺជារឿងធម្មតាទេ ប៉ុន្តែវាធំុំក្លិនចាញ់ញើស ចេញដោយសារបញ្ហាស្ត្រេស ព្រោះក្រពេញញើសមួយនេះមានឈ្មោះថា ក្រពេញអាប៉ូគ្រីន។ ញើសបញ្ចេញដោយសារស្ត្រេស មិនសូវមានជាតិទឹកប៉ុន្មានទេ ប៉ុន្តែវាទាក់ទាញបាក់តេរីខ្លាំងណាស់។ ដូចនេះ យើងអាចសម្រាកខ្លះៗ ដើម្បីកាត់បន្ថយស្ត្រេស ហើយត្រូវបោកសម្អាតសម្លៀកបំពាក់ជាប្រចាំ ដើម្បីសម្លាប់បាក់តេរីមិនល្អទាំងអស់ចោល។
៤- គ្រឿងស្រវឹង
ពិសារគ្រឿងស្រវឹងចូលក្នុងខ្លួនបន្តិច អាចឲ្យខ្លួនមានប្រតិកម្មយ៉ាងរហ័ស។ ដោយសារពេលជាតិអាល់កុលជ្រៀបចូលក្នុងសរសៃឈាម រាងកាយនឹងចាត់ទុកជាសារធាតុពុលមួយ ហេតុនេះនាំឲ្យរាងកាយ នឹងឆាប់បញ្ចេញអាចអាល់កុលចេញពីក្នុងខ្លួនយ៉ាងលឿនតាមអាចធ្វើបាន។ លោក Buddy T អ្នកជំនាញផ្នែកជាតិអាល់កុលរបស់អាមេរិក បានពន្យល់ពីដំណើរការបញ្ចេញចោលជាតិអាល់កុលពីក្នុងខ្លួន។ ថ្លើមជាកន្លែងសម្រាប់បំបែកជាតិអាល់កុល ហើយបន្ទាប់មកទៀត អាល់កុលចេញពីក្នុងខ្លួនតាមរយៈទឹកនោម។ បើយើងនាំជាតិអាល់កុលចូលក្នុងខ្លួនច្រើនជាងសមត្ថភាពបន្សាបរបស់ថ្លើម នោះក្លិនមិនល្អ នឹងចេញមកតាមផ្លូវដង្ហើម ញើសរបស់យើងមិនខាន។
៥- ពាក់អាវក្នុងយូរពេក ឬពាក់អាវក្នុងមិនបានបោកទឹក
ភាគច្រើនស្រីៗ មិនសូវបានគិតដល់រឿងបោកសម្អាត និងប្ដូរអាវក្នុងប៉ុន្មានទេ។ ហើយអាវក្នុង គឺគ្របលើផ្នែកនៃដងខ្លួន ងាយនឹងហូរញើសមានដូចជា ក្រោមដើមដៃ ខ្នង និងទ្រូង។ សារធាតុផលិតអាវទ្រនាប់ ងាយស្រូបសំណើម ហើយសំណើមនោះ ជាជម្រកដ៏ល្អសម្រាប់បាក់តេរី និងពពួកផ្សិតរីកលូតលាស់បានយ៉ាងលឿន។
អត្ថបទពាក់ព័ន្ធ៖
- ស្តាប់ហេតុផលនេះហើយ ប្រុសៗគួរពិចារណាកោររោមក្លៀកឲ្យស្អាតដូចស្រីៗដែរទៅ!
- ប្រុសៗមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗអត់ចូលចិត្តទេ
មានហ្សែនមួយចំនួន គេជឿថា អាចផលិតជាតិ Trimethylamine វាជាសារធាតុគីមីម្យ៉ាង មានក្លិនឆ្អាប ដូចជាក្លិនត្រីអ៊ីចឹង។ បើយោងតាមស្ថាប័នសុខភាពជាតិអាមេរិក បានលើកឡើងថា គ្នាយើងមានផ្ទុកជាតិ Trimethylamine ក្នុងខ្លួន ប្រឈមមុខខ្ពស់ជាមួយជំងឺបាក់ទឹកចិត្ត ឬចូលចិត្ដផ្ដាច់ខ្លួនពីសង្គម។
៧- ជំងឺទឹកនោមផ្អែម
ក្នុងករណីមានជំងឺទឹកនោមផ្អែម តែមិនបានព្យាបាលត្រឹមត្រូវ រាងកាយនឹងចាប់ផ្ដើមបំបែកខ្លាញ់សម្រាប់ប្រើជាថាមពល ហើយជាលទ្ធផល យើងនឹងមានជាតិកេតូនចាល់ច្រើនក្នុងខ្លួន។ ជាតិកេតូន នឹងចាល់កាន់តែច្រើនទៅៗ រហូតបណ្ដាលឲ្យដងខ្លួនមានធុំក្លិនមិនល្អ។ គេបានលើកឡើងថា អាហារមានជាតិកាបូហាដ្រេតទាប គឺជាដំណោះស្រាយដ៏ល្អ សម្រាប់បញ្ហាក្លិនមាត់មិនល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕