backup og meta

ពិតទេ ងូតទឹកវេលាទាំងនេះ មានគ្រោះថ្នាក់ដល់សុខភាព?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 04, 2020

    ពិតទេ ងូតទឹកវេលាទាំងនេះ មានគ្រោះថ្នាក់ដល់សុខភាព?

    កន្លង​មក​មាន​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា ការ​ងូត​ទឹក​ក្នុង​កាលៈទេសៈ​មួយចំនួន ដូចជា ពេល​អស់​កម្លាំង ពេល​ក្តៅ​ខ្លួន ក្រោយ​ពេល​ញ៉ាំ​បាយ​ភ្លាមៗ ឬ​នៅ​ពេល​យប់​ជ្រៅ​ពេក ​អាច​​នាំឲ្យ​​មាន​​គ្រោះ​ថ្នាក់​​ចំពោះ​​សុខភាព​ធ្ងន់ធ្ងរ។ លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ការ​លើក​ឡើង​បែប​នោះ​មិន​ត្រឹមត្រូវ​ទាំងអស់​ឡើយ ពោល​វា​មិន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ណា​ទេ។

    ១- ពេល​អស់​កម្លាំង

    ការ​លើក​ឡើង​ថា អ្នក​ងូត​ទឹក​ក្នុងពេល​នេះ ​នឹង​នាំ​ឲ្យ​​កើត​ជំងឺ​ផ្ដាសាយ ក្ដៅ​ខ្លួន​ ឬ​អស់​កម្លាំង​ដល់​ស្លាប់​ក៏​អាច​​ថា​បាន​ដែរ។ តែនោះ​មិន​ពិត​ទាំងស្រុង​ឡើយ អំឡុង​ពេល​នោះ វា​អាច​ធ្វើឲ្យ​យើង​មិន​ប្រយ័ត្ន ​រអិល ឬ​ដួល​បាន ហើយ​បើ​មិនចាំបាច់​កុំត្រាំ​ទឹកអី។ ​ពេល​អស់​កម្លាំង​ខ្លាំងសម្រាក​ឲ្យ​បាត់​ហត់​បន្តិច​ ចាំ​ចូល​ទៅ​កន្លែង​ងូត​ទឹក ងូត​ឲ្យ​លឿន ដើម្បី​យក​ពេល​មក​សម្រាក​បន្ត​ជា​រឿង​ល្អ។

    ២- ពេល​​ក្ដៅ​ខ្លួន

    មាន​វិបសាយ​មួយ​ចំនួន​លើក​ឡើង​ថា​ពេលកម្ដៅ​ដល់ ៣៨ អង្សាសេរ ឬ​​ច្រើន​ជាង​នេះ ហាម​ងូត​ទឹក​ជា​ដាច់​ខាត ព្រោះ​វា​នឹង​បង្ក​ទៅ​ជា​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​នាំ​ឲ្យ​ដាច់​សរសៃ​ឈាម ឬ​ប៉ះពាល់​ដល់​ជីវិត​ផង​ដែរ។ តែ​លោក​វេជ្ជបណ្ឌិត​បាន​បកស្រាយ​ថា គ្មាន​បញ្ហា​បែប​នោះ​ឡើយ គ្រាន់តែ​ពេល​យើង​ក្តៅ​ខ្លួន ហើយ​រាងកាយ​ប៉ះ​ទឹក​ត្រជាក់ អាច​រងា​ញាក់ តែ​បើ​យើង​ចង់​ងូតទឹក អាច​ងូត​បាន។

    ៣- ក្រោយ​ញ៉ាំ​បាយ

    ងូត​ទឹក​ភ្លាម​ក្រោយ​ពេល​ញ៉ាំ​អាហារ​ហើយ​ភ្លាម​ៗ​នឹង​ធ្វើ​ឲ្យ​ក្រពះ​ទៅ​ជា​ចុះ​ខ្សោយ ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ផង​ដែរ រហូត​ដល់​ឈឺ​ក្រពះ។ ក្រៅ​ពី​នេះ​ទៀត​វា​ក៏​បណ្ដាល​ឲ្យ​មាន​បញ្ហា​សរសៃ​ឈាម​រាំង​ស្ទះ​ដល់​លំហូរ​ឈាម ហើយ​រាង​កាយ​យើង​ក៏​ចុះ​ទន់​ខ្សោយ។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​មិន​ធ្ងន់ធ្ងរ​ពេក​ទេ គ្រាន់តែ​ពេល​ក្រោយ​ញ៉ាំ​បាយ​ក្រពះ​ធ្វើការ នាំឲ្យ​រាងកាយ​ឡើង​កម្ដៅ ដូចនេះ​បើ​យើង​ងូត​ទឹក​ត្រជាក់​វា​អាច​បណ្ដាល​ឲ្យ​ចុក​ឆ្អល់​ពោះ​ប៉ុណ្ណោះ តែ​យើង​អាច​ងូត​ទឹកក្ដៅឧណ្ហៗ​បាន។

    តិចនិកសុខភាព

    ៤- ក្រោយពេល​ផឹក​​គ្រឿង​ស្រវឹង

    ងូត​ទឹក​ក្រោយ​ពេល​ផឹក​គ្រឿង​ស្រវឹង ជាតិ​អាល់កុល​នឹង​រារាំង​ដល់​ចលនា​ថ្លើម និង​ធ្វើ​ឲ្យ​គ្លុយកូស​នៅ​ក្នុង​ឈាម​មាន​ដំណើរ​ការ​មិន​ល្អ ដែល​បណ្ដាល​ទៅ​ជា​ឈឺ​ក្បាល វិល​មុខ និង​អស់​កម្លាំង​ល្ហិតល្ហៃ​ជា​ដើម​។ ប៉ុន្តែ​បើ​ផឹក​ក្នុង​កម្រិត​ល្មម​វា​គ្មាន​ផល​រំខាន​ឡើយ ហើយ​មួយ​វិញ​ទៀត ការ​ចុះ​ទៅ​ហែល​ទឹក​ទើប​មាន​គ្រោះថ្នាក់​ចំពោះ​អ្នក​ស្រវឹង ប្រសិនបើ​យើង​មិន​អី​ទេ ក្រោយ​ផឹក​រួច​អាច​ងូត​ទឹក​សម្អាត​ខ្លួន​ចូល​គេង​ជា​ធម្មតា។

    ៥- នៅ​​​យប់​ជ្រៅ​ពេក

    មាន​ការ​លើក​ឡើង​ថា មិន​គួរ​ងូត​ទឹក​នៅ​ក្រោយ​ម៉ោង​ ១១យប់​នោះ​ទេ ព្រោះ​ពេលវេលា​នេះ សីតុណ្ហភាព អាកាសធាតុ​នឹង​ចុះ​មក​ទាប​បំផុត ហើយ​រាង​កាយ​របស់​យើង​ក៏​ត្រូវ​បាន​ចុះ​ខ្សោយ និង​អស់​កម្លាំង​បំផុត ហើយ​វា​ក៏​ត្រូវ​ការ​ការ​សម្រាក​ដែរ​។ ការ​ងូត​ទឹក​នៅ​វេលា​នេះ​នឹង​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​ប្រែប្រួល​ភ្លាម​ៗ និង​អាច​ឈាន​ទៅ​រួមសរសៃ​ឈាម ដែល​វា​អាច​ប៉ះពាល់​ទៅ​ដល់​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល ​ហើយ​វា​អាច​ប៉ះពាល់​សួត ឬ​បណ្ដាល​ឲ្យ​អ្នក​ដាច់​សរសៃ​ឈាម​បាន។ លោក​បាន​បកស្រាយ​ថា បើ​វេលា​នេះ​ត្រជាក់ យើង​អាច​ងូត​ទឹក​ក្ដៅ​តែ​បើ​ខែ​ក្ដៅ​ដេក​មិន​លក់ គឺ​ងូត​ទឹក​ឲ្យ​ត្រជាក់​ខ្លួន ទើប​ដេក​លក់។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Mar 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម