អំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ស្រីៗយើងមានការផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់។ ពិតណាស់ ដើម្បីធានាថាម៉ាក់ៗ និងទារកក្នុងផ្ទៃមានសុខភាពល្អ ម៉ាក់ៗតែងតែគិតគូរដល់ការធ្វើលំហាត់ប្រាណជាប្រចាំ។ យ៉ាងណាមិញ ការរត់ហាត់ប្រាណអាចជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីឲ្យរាងកាយមានភាពសកម្ម និងមានសុខភាពល្អ។ ទោះបីជាការធ្វើលំហាត់ប្រាណកម្របណ្ដាលឲ្យមានការរលូតកូនក៏ពិតមែន ប៉ុន្តែនៅក្នុងករណីខ្លះ វាក៏អាចបង្កើនហានិភ័យនៃការរលូតកូនផងដែរ។