backup og meta

សញ្ញា​សំខាន់ៗ​ពេល​ពពោះ និង​សម្រាល​កូន ម៉ាក់ៗ​ថ្មី​ថ្មោង​ត្រូវ​ដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 28, 2019

    សញ្ញា​សំខាន់ៗ​ពេល​ពពោះ និង​សម្រាល​កូន ម៉ាក់ៗ​ថ្មី​ថ្មោង​ត្រូវ​ដឹង

    ឆ្លង​កាត់​ភាព​ជា​ម្តាយ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ម្នាក់ៗ​ត្រូវ​ឆ្លង​កាត់​ការ​លំបាក ការ​ឈឺ​ចាប់ ដោយ​អត់​ធ្មត់​បំផុត។ ដើម្បី​ឲ្យ​ស្រីៗ​គ្នា​យើង​ដែល​ត្រៀម​លក្ខណៈធ្វើ​ជា​ម៉ាក់​គេ​បាន​ដឹងជាមុន​នោះ Hello គ្រូពេទ្យនឹងបង្ហាញ​នូវសញ្ញាសំខាន់ៗពេល​ពពោះ និង​សម្រាល​កូន។

    សញ្ញា​នៃ​ការ​មាន​កូន

    សញ្ញា​ដំបូង​បំផុត គឺ​ការ​បាត់​រដូវ ក្រៅ​ពី​នោះ​មាន​តឹង​ឡើង​សុដន់ មាន​ធ្លាក់​ឈាម​តាម​ទ្វារមាស​តិចតួច អស់​កម្លាំង ក្អួត​ចង្អោរ ប្រែប្រួល​​ចំណង់​អាហារ និង​អារម្មណ៍។ បើ​មាន​អាការៈ​ទាំងនេះ​ស្រីៗ​​យើង​ប្រញាប់​ពិនិត្យ​ទឹកនោម ឬ​ទៅ​ពេទ្យ។

    អត្ថបទពាក់ព័ន្ធ៖ បើ​មាន​អាការៈ​ច្បាស់ៗ​ទាំង​នេះ ស្រីៗ​ត្រូវ​ពិនិត្យ​ទឹកនោម​មាន​ផ្ទៃពោះ

    សញ្ញា​គ្រោះ​ថ្នាក់​ពេល​ពពោះ

    មាន​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ចំនួន​ដែល​ស្រីៗ​មាន​កូន​ដំបូង​ត្រូវ​កត់​​សម្គាល់​ទុក ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​អាច​ឲ្យ​កូន​រលូត កូន​នៅ​ក្រៅ​ស្បូន របេះ​សុក​ពី​ស្បូន កូន​ស្លាប់​ក្នុង​ពោះ​ក៏​មាន។ សញ្ញា​ទាំង​នោះ​រួម​មាន ធ្លាក់ឈាម ពពោះ ៥៦ខែ​ហើយ​កូន​មិន​កម្រើក កូន​មិន​បង្វិល​ក្បាល និង​មាន​ធ្លាក់ស​ដុំៗ​មាន​ក្លិន​មាន​ពណ៌ និង​រមាស់។

    សញ្ញា​នៃ​ការ​ឈឺពោះសម្រាលកូន

    គ្រប់​ខែ​ហើយ ម៉ាក់ៗ​ត្រូវ​ដឹងពី​សញ្ញា​នៃ​ការ​ឈឺ​ពោះ​កើត​កូន ដើម្បី​យើង​អាច​ត្រៀម​លក្ខណៈ​បាន​មុន ព្រោះ​កូន​ខ្លះ​អាច​កើត​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់​របស់​គ្រូពេទ្យ។ សញ្ញា​ទាំង​នោះ​រួមមាន ឧស្សាហ៍​ឈឺ​ពោះ​ឈឺ​រួយ​ចង្កេះ នោម​មាន​ធ្លាក់​ឈាម​លាយ​ទឹក​រម្អិល បែក​ទឹក​ភ្លោះ ឈឺ​ពោះ​កាន់​ខ្លាំង ឯ​ស្បូន​កន្រ្តាក់​ញាប់​ទៅៗ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 28, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម