របបអាហារល្អៗ ផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនលើសលប់ដល់ម៉ាក់ៗកំពុងពពោះ និងកូនក្នុងផ្ទៃ ជាមួយនឹងសារជាតិចិញ្ចឹមដែលចាំបាច់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន ព្រមទាំងជួយទ្រទ្រង់ដល់ការឡើងទម្ងន់របស់ទារកប្រកបដោយសុខភាពល្អ។ ផ្លែឈើផ្ដល់វីតាមីន និងសារធាតុរ៉ែចាំបាច់ជាច្រើនដល់រាងកាយរបស់យើង ហើយផ្លែស្រកានាគ គឺជាជម្រើសដ៏ល្អបំផុតដែលម៉ាក់ៗមិនគួរមើលរំលងឡើយ។ ពិតណាស់ ផ្លែស្រកានាគមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាប្រភពវីតាមីន កាបូអ៊ីដ្រាត ជាតិសរសៃ និងខ្លាញ់ដែលមានសារសំខាន់ចំពោះស្ត្រីមានផ្ទៃពោះ។