backup og meta

ញ៉ាំ​ផ្លែ​ឈឺរី​​ ពេល​ពពោះផ្ដល់​ប្រយោជន៍​ច្រើន​ចំពោះ​ម្ដាយ​ និងកូន​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 04, 2021

    ញ៉ាំ​ផ្លែ​ឈឺរី​​ ពេល​ពពោះផ្ដល់​ប្រយោជន៍​ច្រើន​ចំពោះ​ម្ដាយ​ និងកូន​​​​​​​​​​​​​​​​

    ជា​ទូទៅ​ ស្ត្រី​ពពោះ​ត្រូវ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​ និង​ជាតិ​រ៉ែ​។​ ក្នុង​ចំណោម​ផ្លែឈើ​ទាំងឡាយ​ដែល​​ស័ក្ដិសម​សម្រាប់​ស្ត្រី​ពពោះ​ ​​ផ្លែ​ឈឺរី​គឺ​ជា​ផ្លែឈើ​ដែល​មាន​គុណប្រយោជន៍​យ៉ាង​ច្រើន​ ពីព្រោះ​វា​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​C។ យ៉ាង​ណា​មិញ​ ​ម៉ាក់​ៗ​មួយ​ចំនួន​​ក៏​ជួប​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​នឹង​ផ្លែ​ឈឺរី​ផង​ដែរ។ ក្នុង​ករណី​ដែល​យើង​មិន​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ ម៉ាក់​ៗ​​​គប្បី​យល់​ដឹង​អំពី​អត្ថប្រយោជន៍​ និង​ផល​ប៉ះពាល់​ ដើម្បី​ជៀសវាង​បញ្ហា​សុខភាព​ផ្សេងៗ​អំឡុង​ពេល​ពពោះ​។

    តើ​យើង​អាច​ញ៉ាំ​ផ្លែ​ឈឺរី​​អំឡុង​ពេល​មាន​គភ៌​បាន​ដែរ​ឬ​ទេ​?

    ​​​​នៅ​អំឡុង​​ពេល​មាន​គភ៌​​ ម៉ាក់​ៗ​អាច​ញ៉ាំ​ផ្លែ​ឈឺរី​បាន​​ដោយ​សុវត្ថិភាព​។​ ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​មាន​ផ្ទុក​វីតាមីន​C និង​សារធាតុ​ចិញ្ចឹម​ដទៃ​ទៀត​ ដែល​អាច​ជួយ​​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​​​ដល់​ម៉ាក់​ៗ ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​។​

    សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ផ្លែ​ឈឺរី​

    ​​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ឈឺរី​​មួយ​ពែង​ រួម​មាន​៖

    • កាឡូរី ៩៧
    • កាបូអ៊ីដ្រាត ២៥​ក្រាម​
    • វីតាមីន​C ១៨%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​
    • ជាតិ​សរសៃ​ ៣​ក្រាម​
    • ប្រូតេអ៊ីន​ ២​ក្រាម​
    • ប៉ូតាស្យូម​ ១០%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​
    • ម៉ង់ហ្គាណែស ៥%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​
    • ស្ពាន់​ ៥%​ នៃ​តម្លៃ​ប្រចាំ​ថ្ងៃ

    ផ្លែឈើរី២

    អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែ​ឈឺរី​ អំឡុង​ពេល​មាន​គភ៌​

  • ​ជំរុញ​លំហូរ​ឈាម​ទៅ​កាន់​សុក​ ដែល​ផ្ដល់​អាហារូបត្ថម្ភ​ និង​អុកស៊ីសែន​ដល់​ទារក​។
  • ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​
  • ​ប្រឆាំង​នឹង​អាការៈ​ក្អួត​ចង្អោរ អំឡុង​ពេល​មាន​គភ៌​
  • ​ការពារ​ការ​ទល់​លាមក​ និង​ជួយ​​សម្រួល​ដល់​ការ​បន្ទោបង់​
  • កម្ចាត់​អាការៈ​រាករូស
  • ការពារ​ពី​ជំងឺ​ស្លេកស្លាំង អំឡុង​ពេល​ពពោះ​
  • ជួយ​ការពារ​ជំងឺ​ថប់បារម្ភ​ និង​ធ្វើ​ឲ្យ​គេង​លក់​ស្រួល
  • ​ការពារ​កោសិកា​សរសៃ​ប្រសាទ និង​​ធ្វើ​ឲ្យ​សុខភាព​ខួរ​ក្បាល​របស់​ទារក​ក្នុង​ផ្ទៃ​មាន​ភាព​​ប្រសើរ​ឡើង​។​ វា​ថែម​ទាំង​ជួយ​កម្ចាត់​រោគ​ប្រកាំង​ ដែល​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​អឹស្រ្តូសែន​។
  • បញ្ចៀស​អាការៈ​ហើម​អំឡុង​ពេល​មាន​គភ៌​
  • ការពារ​ការ​រលាក និង​កង្វះ​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​
  • បញ្ចៀស​ការ​អស់​កម្លាំង​ ព្រម​ទាំង​ជួយ​គ្រប់គ្រង​កម្រិត​សម្ពាធ​ឈាម​​។​
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម