backup og meta

ធ្លាក់ឈាម អំឡុងពេលពពោះត្រីមាសទី២ អាចជាសញ្ញាសុកពាំងមាត់ស្បូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 17, 2021

    ធ្លាក់ឈាម អំឡុងពេលពពោះត្រីមាសទី២ អាចជាសញ្ញាសុកពាំងមាត់ស្បូន

    សុក​ពាំង​មាត់​ស្បូន​គឺ​ជា​តាំង​នៅ ឬ​ការ​ទុំ​របស់​សុក​ខុស​ប្រក្រតី អាច​នៅ​គ្រប​ដោយ​ផ្នែក ឬ​គ្រប​លើ​មាត់​ស្បូន​ទាំង​ស្រុង។ សុក​មាន​តួនាទី​ផ្តល់​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ដល់​កូន ពិសេស​ចម្រាញ់​យក​ជាតិ​ពុល​ក្នុង​ឈាម។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់លោក​​​សាស្ត្រាចារ្យ​​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​​ផ្នែក​​រោគ​ស្ត្រី នៃ​​មន្ទីរពេទ្យ​​កាល់ម៉ែត។

    ទន្ទឹម​នឹង​នេះ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​នៃ​សុក​ពាំង​មាត់​ស្បូន រួម​មាន​ការ​ហូរ​ឈាម​តាម​ទ្វារ​មាស​ដែល​អាច​ចាប់ផ្ដើម​នៅ​ពាក់​កណ្ដាល​ត្រីមាស​ទី​២ នៃ​ការ​មាន​ផ្ទៃពោះ។ ចំណែក​ការ​ហូរ​ឈាម​នេះ ឈាម​មាន​ពណ៌​ក្រហម​ស្រស់ និង​ជា​ទូទៅ​មិន​មាន​ការ​ឈឺពោះ​ទេ។ ប៉ុន្តែ សុក​ពាំង​មាត់​ស្បូន​អាច​ផ្ដល់​ផល​ពិបាក​ដល់​ម្ដាយ និង​កូន​ដូច​ជា៖

    ផល​វិបាក​ចំពោះ​ម៉ាក់​ៗ​

    • ធ្លាក់​ឈាម​មុន​សម្រាល
    • កូន​បង្ហាញ​ទម្រង់​មិន​ត្រឹមត្រូវ
    • សុក​កូន​មិន​ធម្មតា
    •  ធ្លាក់​ឈាម​ក្រោយ​សម្រាល
    • បង្ក​រោគ​ក្រោយ​សម្រាល

    ផល​វិបាក​ចំពោះ​ទារក​

  • លូតលាស់​ក្នុង​ផ្ទៃ​យឺត
  •  ខ្វះ​អុកស៊ីសែន កូនខ្សោយ
  • កូន​មិន​គ្រប់ខែ
  • កូន​ស្លាប់
  • វេជ្ជបណ្ឌិត ច័ន្ទ រស្មី​ បាន​ណែនាំ​ឲ្យ​ដឹង​ពី​ការ​គ្រប់​គ្រង​បញ្ហា​សុក​ពាំង​មាត់​ស្បូន​ថា ចំពោះ​ម៉ាក់​ដែល​មាន​គភ៌​លើស​ពី ៣៦ សប្តាហ៍ ឬ​មាន​បរិមាណ​ឈាម​ធ្លាក់​ច្រើន គួរតែ​​សម្រាល​ដោយ​វះកាត់​ជា​បន្ទាន់។ ម៉ាក់​ៗ​មាន​ផ្ទៃពោះ​មាន​អាយុ​តិច​ជាង ៣៦ សប្ដាហ៍ ​ថ្នាំស្តេរ៉ូអុីត ត្រូវ​ប្រើ​ជំនួយ​ដល់​សួត​របស់​ទារក​ទុំ ដើម្បី​បំពេញ​មុខងារ​ដង្ហើម​របស់​ទារក យ៉ាង​ហោច​ណាស់ ១២ ម៉ោង​មុន​សម្រាល។

    សុក​ពាំង​មាត់​ស្បូន​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម