backup og meta

ទម្លាប់គេងពេលពពោះ ជួយម៉ាក់ៗគេងឆ្អែត និងមានកម្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 10, 2022

    ទម្លាប់គេងពេលពពោះ ជួយម៉ាក់ៗគេងឆ្អែត និងមានកម្លាំង

    ស្ត្រី​ពពោះ​ប្រហែល ៥០% ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ជឿ​ថា ទទួល​ផល​ប៉ះពាល់​ពី​បញ្ហា​គេង​មិន​លក់​រ៉ាំរ៉ៃ។ នេះ​ក៏​ព្រោះ​តែ ភាព​មិន​ស្រួល​ក្នុង​រាងកាយ ការ​ផ្លាស់ប្ដូរ​អ័រម៉ូន ការ​រំភើប​លាយ​ឡំ​ជាមួយ​ក្ដី​បារម្ភ​ពី​ការ​ក្លាយ​ជា​ម្ដាយ​ថ្មី​ថ្មោង​ជាដើម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ៗ​អាច​ចៀស​ផុត​ពី​បញ្ហា​គេង​មិន​លក់​បាន ដោយ​បង្កើត​ទម្លាប់​គេង​ពេល​ពពោះ​ល្អៗ ដែល​ជួយ​សម្រួល​ការ​គេង​ពី​មួយ​យប់​ទៅ​មួយ​យប់។

    ហេតុ​អ្វី​បាន​ការ​គេង​សំខាន់​សម្រាប់​ស្ត្រី​ពពោះ?

    ការ​គេង​បាន​គ្រប់​គ្រាន់​ពេល​មាន​ផ្ទៃ​ពោះ ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ។ ចំពោះ​ម្ដាយ ការ​គេង​បាន​គ្រប់​គ្រាន់​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ កាត់​បន្ថយ​ជំងឺ​បម្រុង​ក្រឡាភ្លើង ជំងឺ​បេះ​ដូង ទប់ស្កាត់​កូន​កើត​មុន​ខែ កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ និង​ការ​ពារ​បញ្ហា​គេងកិកកុក​កើត​ឡើង​លើ​កូន​ក្រោយ​សម្រាល។

    ទម្លាប់​គេង​ពេល​ពពោះ​ល្អៗ ជួយ​ដល់​ម៉ាក់ៗ

    ការ​មាន​ទម្លាប់​គេង​ពេល​ពពោះ​ល្អ ពិត​ជា​សំខាន់​ជាង​ពេល​ណា​ៗ​ទាំង​អស់​សម្រាប់​ស្ត្រី។ ក្រៅ​ពី​ទម្លាប់​គេង​ល្អៗ ស្ត្រី​គួរ​អនុវត្ត​តាម​ខាង​ក្រោម​នេះ យក​ល្អ​ម៉ាក់​ៗ​អាច​បន្ថែម​ជា​ខ្នើយ​កើយ​ពេល​ពពោះ ឬ​របាំង​បិទ​ភ្នែក​ពេល​គេង ដើម្បី​កាត់​បន្ថយ​បញ្ហា​គេង​មិន​លក់ និង​កែ​លម្អ​គុណភាព​នៃ​ការ​គេង​ទាំង​មួល​តែ​ម្ដង​ដូច​ជា៖

    • រក្សា​បន្ទប់​គេង​ឲ្យ​ត្រជាក់ ងងឹត និង​ស្ងប់​ស្ងាត់ ហើយ​កំណត់​គ្រែ​សម្រាប់​តែ​គេង និង​ការ​រួមភេទ
    • ផ្ដល់​អាទិភាព​ដល់​ដំណេក និង​ប្រកាន់​ខ្ជាប់​នូវ​ពេល​វេលា​ចូល​គេង​ជាប់​លាប់
    • បើ​គេង​ថ្ងៃ កុំ​គេង​កៀក​ម៉ោង​ពេល​ល្ងាច ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​ការ​គេង​ពេល​យប់
    • អាន​សៀវភៅ ងូតទឹក ឬ​ធ្វើ​សកម្មភាព​ស្រាលៗ​ណា​មួយ​ផ្សេង​ទៀត ដើម្បី​ត្រៀម​ចូល​គេ
    • ប្រើ​ភ្លើង​មាន​ពន្លឺតិចៗ ពេល​ត្រូវ​ក្រោក​ទៅ​បន្ទប់​ទឹក​ពេល​យប់ ដើម្បី​ឲ្យ​ងាយ​ស្រួល​គេង​វិញ
    • ចៀស​វាង​ញ៉ាំ​អាហារ​មាន​ជាតិ​កាហ្វេអ៊ីន និង​អាហារ​ហឹរ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ចាល់​ទឹក​ក្រពះ GERD
    • ចៀស​វាង​ប្រើ​គ្រឿង​អេឡិចត្រូនិក​ពេល​ជិត​ចូល​គេង យ៉ាង​ហោច​ណាស់​មួយ​ម៉ោង​មុនគេង​
    • ហាត់​ប្រាណ​ទៀង​ទាត់​នៅ​ពេល​ព្រឹក​ព្រលឹម
    • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ពេញ​មួយ​ថ្ងៃ តែ​កាត់​បន្ថយ​ញ៉ាំ​ទឹក​ពេល​យប់​មុន​ចូល​គេង ដើម្បី​កុំ​ឲ្យ​ចូល​បន្ទប់​ទឹក​ញឹក​យប់​ឡើង
    • បើ​ម៉ាក់ៗ​មិន​អាច​គេង​លក់ គួរ​ក្រោក​ចេញ​ពី​គ្រែ ហើយ​ធ្វើ​អ្វី​ផ្សេង​សិន​រហូត​ដល់​ងងុយ​គេង​វិញ។

    ទម្លាប់​គេង​ពេល​ពពោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម