backup og meta

ស្រីៗពពោះដឹងថា​ មើល​អេកូ​ សំខាន់​ខ្លាំង​ប៉ុនណា​អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

    ស្រីៗពពោះដឹងថា​ មើល​អេកូ​ សំខាន់​ខ្លាំង​ប៉ុនណា​អត់?

    ស្រីៗ​គ្នា​យើង​ជា​ធម្មតា​មាន​ផ្ទៃ​ពោះ​ដំបូង តែង​ឮ​គ្នី​គ្នា​ប្រាប់​ ឬ​ដេញ​ឲ្យ​ទៅ​ពិនិត្យ​អេកូ។ ប៉ុន្តែ ហេតុ​ផល​ចាំ​បាច់​នៅ​ពី​ក្រោយ​ការ​ពិនិត្យ​ផ្ទៃ​ពោះ​ដោយ​ឆ្លុះ​អេកូ​ ជាអ្វី​ឲ្យ​​ប្រាកដ​ ប្រហែល​គ្នាយើងអត់​ទាន់​ដឹងនៅឡើយ ក្រៅ​ពី​ចង់​ឃើញ​ការ​វិវត្ត​កូន​ក្នុង​ពោះ​។ បើ​ចឹង​ទុក​ឲ្យ “Hello គ្រូពេទ្យ” ជា​អ្នក​ស្រាយ​ចម្ងល់​នេះ​ចុះ។

    ការ​ទាម​ទារ​មើល​អេកូ​ពី​​គ្រូពេទ្យ សំខាន់​បំផុត​គឺ​ចង់​ដឹង​ច្បាស់ សរីរាង្គ​ក្នុង​អាង​ត្រគាក​ស្ត្រី និង​ពេល​មាន​ផ្ទៃ​ពោះ​ ដើម្បី​ដឹង​ពី​ការ​លូត​លាស់​របស់​អូនអូន ក៏​ដូច​ជា ថង់​ទឹក​ភ្លោះ និងសុក ជា​ដើម។

    ១- ពេលណាល្អបំផុតដើម្បីមើលអេកូ?

    ជា​ទូទៅ​ ស្រីៗ​មាន​ផ្ទៃ​ពោះ ចាំ​បាច់​ត្រូវ​មើល​អេកូ​នៅ​សប្ដាហ៍​ទី២០ ឬ​អំឡុង​ខែ​ទី ៤ ព្រោះ​​ជា​ពេលល្អ​បំផុត​ដើម្បី​តាម​ដាន​ការ​លូត​លាស់​អូនអូន និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។ ម្យ៉ាង​ទៀត ​យើង​អាច​ដឹង​ពី​ភេទ​របស់​អូនអូន​ថែម​ទៀត​ផង។ ទោះ​យ៉ាង​ណា ត្រូវ​ចាំ​ថា​អេកូ​សាស្ត្រ​មិន​ប្រាកដ ១០០% នោះ​ទេ ហើយ​ចំណុច​មួយ​ចំនួន​យើង​អាច​ដឹង​ពី​ការ​ពិនិត្យ​អេកូ​មាន​ដូច​ជា៖

    – ចំនួន​កូន​ក្នុង​ផ្ទៃ

    – អាយុ​គភ៌

    – ទម្ងន់​ទារក

    – សុខ​ភាព​ទារក

    – ទី​តាំង​របស់​សុក

    – ចំនួន​ទឹក​ភ្លោះ

    – កំណត់​ទីតាំង​ទារក

    – ថ្ងៃ​សម្រាល (ប្រ​ហាក់​ប្រ​ហែល)។

    ២- ពេលអេកូត្រូវធ្វើម៉េចខ្លះ?

    គឺ​តម្រូវ​ឲ្យ​យើង​សម្រាក​លើ​គ្រែ បន្ទាប់​មក​គ្រូពេទ្យ​នឹង​លាប​ជែល​ទៅ​លើ​ទីតាំង​ត្រូវ​ពិនិត្យ ​ដើម្បី​ងាយ​ស្រួល​បញ្ជូន​រូបភាព​ទៅ​លើ​អេក្រង់​បាន​ច្បាស់​ល្អ ​ព្រោះ​វា​ទទួល​រូបភាព​ដោយ​ការ​បាញ់​ និង​ទទួល​សូរ​ដែល​មាន​ហ្វ្រេកង់​ទាប​តាម​ក្បាល​សុង​ទៅ​លើ​តំបន់​ដែល​ត្រូវ​ពិនិត្យ ហើយ​អំឡុង​ពេល​នោះ​ យើង​អាច​ដឹង​ពី​សុខភាព​អូនអូន​ រូបរាង​នៅ​លើ​អេក្រង់​ផ្ទាល់​តែម្ដង។ លើស​ពី​នេះ អាច​ផ្តិត​រូបភាព​ចេញ​មក​ក្រៅ​ភ្លាមៗ និង​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន។

    ពេល​ខ្លះ​ យើង​អាច​ត្រូវ​ទុក​ទឹក​នោម​សិន ឬ​ទប់​ដង្ហើម​រយៈពេល​ខ្លី​ ពេល​មើល​អេកូ​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ ហើយ​ជា​ធម្មតា​ ការ​មើល​អេកូ​ ត្រូវ​ប្រើ​ពេល​យ៉ាង​យូរ​ ៣០នាទី

    ៣- ពិនិត្យអេកូប៉ះពាល់សុខភាពឬអត់?

    គ្មាន​អ្វី​មាន​សុវត្ថិភាព ១០០% នោះ​ទេ ហើយ​ក៏​មិន​ទាន់​មាន​ការ​សិក្សា​ណា​បង្ហាញ​ថា​ មើល​អេកូ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ម្ដាយ​និង​ទារក​ដែរ បើការ​ពិនិត្យ​នោះ​ត្រឹម​ត្រូវ​តាម​ក្បួន​ច្បាប់​វេជ្ជ​សាស្ត្រ។ មើល​អេកូ​ ត្រូវ​ធ្វើ​ដោយ​គ្រូពេទ្យ​ឯក​ទេស​ជំនាញ​ច្បាស់​លាស់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម