backup og meta

ដាច់​ខ្លាំង ចង់​អីៗពេល​ប្រពន្ធកំពុង​ព​ពោះ នេះ​ជា​​បច្ចេកទេស​ប្រើ​មាត់ កុំឲ្យប៉ះពាល់​កូន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ May 06, 2019

    ដាច់​ខ្លាំង ចង់​អីៗពេល​ប្រពន្ធកំពុង​ព​ពោះ នេះ​ជា​​បច្ចេកទេស​ប្រើ​មាត់ កុំឲ្យប៉ះពាល់​កូន

    អារម្មណ៍​ផ្លូវ​ភេទ តែង​តែ​មាន ហើយ​កំណត់​មិន​បាន ជា​ពិសេស​សម្រាប់​អ្នក​មាន​ដៃ​គូ​ប្រចាំ ឬ​ជា​ប្ដី​ប្រពន្ធ។ អំឡុង​ពេល​​មាន​ផ្ទៃ​ពោះ ឬ​ជិត​គ្រប់​ខែ អាច​ថា ជា​កង្វល់​សម្រាប់​អ្នក​ទាំង​ពីរ ព្រោះ​តែង​បារម្ភ​ពី​សុវត្ថិភាព​កូន។ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​ការ​រួម​ភេទ​ពិត​ជា​ប៉ះ​ពាល់​ដល់​អ្នក​មាន​ផ្ទៃ​ពោះ​មែន​ទេ? ​តើ​មាន​វិធី​អ្វី​ខ្លះ​ដើម្បី​រួម​ភេទ​ដោយ​មាន​សុវត្ថិភាព?

    ១- ការរួមភេទ និងពពោះ

    អំឡុង​ពេល​មាន​ផ្ទៃ​ពោះ មាន​ស្ត្រី​ជា​ច្រើន មាន​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង នោះ​គឺ​ដោយ​សារ​តែ​​មាន​ចលនា​ឈាម​រត់​ច្រើន​ទៅ​តំបន់​​ទ្វារ​មាស។ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ភ្ញាក់​ផ្អើល​នោះ​គឺ គេ​សិក្សា​រក​ឃើញ​ថា ការ​បង្កើន​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ គឺ​អាច​ជួយ​កាត់​បន្ថយ​អត្រា​កូន​កើត​មិន​គ្រប់​ខែ​បាន។

    ២- ប្រើមាត់

    បើ​នៅ​តែ​មាន​ក្ដី​បារម្ភ​ខ្លាចថា ​ការ​រួម​ភេទ​ធម្មតា អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ វិធី​ប្រើ​មាត់ ជួយ​សម្រេច​កាម ឲ្យ​ខាង​ប្រុស​ក៏​ជា​ជម្រើស​ល្អ​ដែរ។ រួម​ភេទ​តាម​មាត់​ គឺ​ជា​ការ​រំញោច​ដោយ​ប្រើ​មាត់ ​បបូរ​មាត់ ឬ​អណ្ដាត យក​ទៅ​វាយ​លុក​តំបន់​ប្រដាប់​ភេទ​បុរស។ ខាង​ប្រុស​ក៏​អាច​ធ្វើ​ដូច​គ្នា ឲ្យ​ភាគី​ខាង​ស្រី​បាន​ដែរ។

    ៣- គនឹ្លះប្រើមាត់ឲ្យមានសុវត្ថិភាព អំឡុងពេលមានផ្ទៃពោះ

    ពេល​កំពុង​ប្រតិបត្តិ​ការ ភាគី​ខាង​ប្រុស​មិន​គួរ​ផ្លុំ​ខ្យល់​ចូល​ក្នុង​ទ្វារ​មាស​របស់​ខាង​ស្រី​ឡើយ។ ខ្យល់​ដែលយើង​​ផ្លុំ​ចេញ​មក​នេះ អាច​ទៅ​រាំង​ស្ទះ​សរសៃ​ឈាម និង​អាច​ធ្វើ​ឲ្យ​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ​មាន​គ្រោះ​ថ្នាក់​បាន។ ក្នុង​ក្បួន​ពេទ្យ​វិញ គ្រោះ​ថ្នាក់​បែប​នេះ​គេ​ហៅ​វា​ថា បណ្ដុំ​ខ្យល់ (air embolism) ដែល​វា​អាច​មាន​គ្រោះ​ថ្នាក់​រហូត​ដល់​ស្លាប់​បាន។ ទោះ​បី​​វា​ជា​រឿង​កម្រ​កើត​ឡើង​ក្ដី ​គួរ​​ប្រុង​ប្រយ័ត្ន​ជាមួយ​បញ្ហា​មួយ​នេះ។

    ត្រូវ​ប្រាកដ​ថា​ ​បាន​ប្រើ​របស់​ការ​ពារ ដូចជា ​ស្រោម​អនាម័យ​ នៅ​អំឡុង​ពេល​ប្រើ​មាត់ ដោយ​សារ​តែ​ក្នុង​មាត់​អាច​មាន​ផ្ទុក​បាក់តេរី ដែល​វា​អាច​ចូល​ទៅ​ក្នុង​ទ្វារ​មាស​របស់​មនុស្ស​ស្រី​បាន។ លើស​ពី​នេះ​ បើ​​​មិន​ប្រើ​របស់​ការពារ យើង​​អាច​​ឆ្លង​ និង​ចម្លង​ជំងឺ​បាន។

    មិន​ត្រូវ​រួម​ភេទ​ជា​ដាច់​ខាត ទោះ​បី​ជា​រួម​ភេទ​ដោយ​ប្រើ​មាត់​ក្ដី ​បើ​ប្រពន្ធ​​កំពុង​ប្រឈម​នឹង​ការ​សម្រាល​កូន​មិន​គ្រប់​ខែ។ ដោយ​សារ​តែ​នៅ​ពេល​មនុស្ស​ស្រី​ដល់​ចំណុច​កំពូល នោះ​នឹង​មាន​ការ​កន្ត្រាក់​ស្បូន​កើត​ឡើង ដែល​វា​នឹង​អាច​ធ្វើ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ។

    ម្យ៉ាង​ទៀត ​បើ​កំពុង​​ផ្ដាសាយ ​មិន​គួរ​រួម​ភេទ​តាម​មាត់​ឡើយ។ ដោយ​សារ​តែ​ពេល​ប្រើ​មាត់ មេរោគ​អាច​ជ្រៀត​ចូល​ក្នុង​ខ្លួន​ដៃ​គូ​​បាន។ សម្រាប់​បុរស គួរ​ប្រើ​ស្រោម​ការពារ ដើម្បី​ការ​ពារ​ជំងឺ​ឆ្លង​ផ្សេង​ៗ។ ត្រូវ​ប្រាកដ​ថា​បាន​សម្អាត​តំបន់​ប្រដាប់​ភេទ​របស់​ដៃ​គូឲ្យ​បាន​​ស្អាត មុន​ពេល​ចាប់​ផ្ដើម​ប្រតិបត្តិការ។ ប្រសិន​បើ​ខាង​ស្រី​មាន​បញ្ហា​សុខភាព​ណា​មួយ គួរទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ដំបូន្មាន​ល្អ​ៗ​ពី​ការ​រួម​ភេទ។ ​

    ៤- តើស្រីៗអាចលេបទឹកកាមរបស់ស្វាមី ពេលរួមភេទបាន ឬអត់?

    អាច​លេប​ទឹក​កាម​បាន ព្រោះ​វា​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ។ វា​នឹង​រលាយ​ចូល​ក្នុង​ខ្លួន ដោយ​មិន​បង្ក​ឲ្យ​មាន​ផល​រំខាន​ចំពោះ​ម្ដាយ ឬ​ទារក​ក្នុង​ផ្ទៃឡើយ។ ប៉ុន្តែ​​​ត្រូវ​តែ​ប្រាកដ​ថា ស្វាមី​មិន​មាន​ផ្ទុក​ជំងឺ​កាម​រោគ​ឡើយ ព្រោះ​បើមេរោគ​កាម​រោគ​ចូល​ក្នុង​ខ្លួន​មនុស្ស​ស្រី​កំពុង​ពពោះ នោះ​វា​នឹង​បង្ក​ជា​បញ្ហា​ធំ​ជាក់​ជា​មិន​ខាន។

    អត្ថបទពាក់ព័ន្ធ៖

    • ស្រីៗ​ពពោះ​អាយុ​វ័យ​ល្អ ទាំង​ម្ដាយ​ទាំង​កូន
    • បើ​កំពុង​ពពោះ ប្រយ័ត្ន​កូន​កើត​អត់​គ្រប់​ខែ ស្វែងយល់​ឥឡូវ​នេះ

    ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ May 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម