backup og meta

មូលហេតុបណ្ដាលឲ្យឈឺឆ្អឹងខ្នង ក្រោយវះកាត់សម្រាលកូន

មូលហេតុបណ្ដាលឲ្យឈឺឆ្អឹងខ្នង ក្រោយវះកាត់សម្រាលកូន

អាការៈ​ឈឺ​ខ្នង គឺជា​រឿង​ដែល​ស្ត្រី​ជា​ម្ដាយ​មួយ​ចំនួន​តែង​ជួប​ប្រទះ​ក្រោយ​សម្រាល​កូន​រួច ហើយ​ការ​ឈឺចាប់​នេះ​ច្រើន​តែ​ចាប់​ផ្ដើម​រយៈ​ពេល​ច្រើន​ម៉ោង​ក្រោយ​សម្រាល​កូន​រួច និង​បន្ត​ច្រើន​ថ្ងៃ ឬ​ខែ​ទៅ​មុខ​ទៀត​ឯ​ណោះ។ នេះ​ជា​ការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី។

​លោក​ក៏​បាន​បន្ត​ទៀត​ថា ម៉ាក់​ៗ​មួយ​ចំនួន​ប្រហែល​ជា​អាច​នឹង​មាន​អាការៈ​មិន​ស្រួល​បន្ថែម​ទៀត​នៅ​កន្លែង​វះកាត់ ប៉ុន្តែ​កន្លែង​ឈឺ​ខ្លាំង​គឺ​ខ្នង​តែ​ម្ដង។ ចំពោះ​មូលហេតុ​វិញ​អាច​មាន​ច្រើន​យ៉ាង ដែល​មិនមែន​មកពី​ការ​វះកាត់​សម្រាល​ឡើយ ដោយ​អ្នក​សម្រាល​តាម​ធម្មជាតិ​ក៏​មាន​អាការៈ​ទាំង​នោះ​ដែរ៖

១- បម្រែបម្រួល​អ័រម៉ូន

ស្រ្តី​មាន​ផ្ទៃពោះ​មិន​គ្រាន់​តែ​ពោះ​ធំ​ទេ តែ​ក៏​អាច​មាន​ការ​ប្រែប្រួល​មិន​តិច​កើត​ឡើង​ដែរ ខ្លះ​អាច​នាំ​ឲ្យ​ឈឺ​ខ្នង​ក្រោយ​សម្រាល ព្រោះ​អំឡុង​ពេល​មាន​ផ្ទៃពោះ រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​មាន​ផ្ទៃពោះ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​សម្រាល។ អ័រម៉ូន​មួយ​នេះ​នឹង​ទៅ​បន្ធូរ​សរសៃ​ចង​ឆ្អឹង និង​សន្លាក់ ដូច្នេះ​វា​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រាល​កូន។ រាងកាយ​បញ្ចេញ​អ័រម៉ូន​ទាំងនេះ​ដោយ​មិន​គិត​ថា ស្ត្រីសម្រាល​កូន​ដោយ​ធម្មជាតិ ឬ​វះកាត់​ឡើយ។

២- ឡើង​ទម្ងន់

ការ​ឡើង​ទម្ងន់ គឺជា​ដើម​ហេតុ​មួយ​ទៀត​ដែល​នាំ​ឲ្យ​ឈឺ​ខ្នង​ដែរ។ វា​គឺ​ជា​រឿង​ធម្មតា​ទេ​ដែល​ស្ត្រីត្រូវ​ឡើង​ទម្ងន់​ក្នុង​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ទម្ងន់​ដែល​ឡើង និង​ស្ថិត​នៅ​តំបន់​កណ្ដាល​អាច​នឹង​ដាក់​សម្ពាធ​ទៅ​លើ​ខ្នង និង​ឆ្អឹង​ខ្នង​បាន រហូត​ដល់​ទៅ​ជា​ឈឺ​ខ្នង​ទៀត។

សម្រាលកូន

៣- លើក ឬ​បី​កូន

កូន​​មាន​ទម្ងន់​ត្រឹម ៣ គីឡូក្រាម​ឡើង​ទៅ ​ហាក់​បី​ដូចជា​មិន​​ធ្ងន់​ឡើយ ប៉ុន្តែ​ទម្ងន់​បែប​នេះ​កាលណា​បី​ច្រើន​ដង​ពេក​អាច​នឹង​ប៉ះពាល់​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ ការ​លើក​បី​កូន​ចេញ​ពី​ក្នុង​គ្រែ​ អាច​នឹង​ធ្វើឲ្យ​ឈឺ​ខ្នងដែរ។ ការ​ធ្វើ​ចលនា​ខ្លាំង​ពេល​លើក​កូន​ចុះ​ឡើង​ក៏​ជា​ដើមហេតុ​រួម​ចំណែក​ផង​ដែរ។

៤- ការ​បំបៅ​ដោះ​កូន

ការ​បំបៅ​ដោះ​កូន គឺជា​មធ្យោបាយ​ដ៏​ឆ្លាតវៃ​ក្នុង​ការ​ចិញ្ចឹម​កូន ហើយ​ក្នុង​ពេល​បំបៅ​កូន​ម្ដង​ៗ ម្តាយប្រហែល​ជា​ត្រូវ​ឱន ដើម្បី​មើល​កូន​បន្ថែម​ទៀត។ មិន​មែន​មិន​អី​ទេ ការ​រក្សា​ជំហរ​បែប​នេះ​យូរ​ពេក​នឹង​ដាក់​សម្ពាធ​ទៅ​លើ ​ក ធ្វើឲ្យ​ឈឺ​កញ្ចឹងក ហើយ​ចាក់​ទៅ​ខ្នង​បាន។ ជំហរ​មិន​ល្អ​ខណៈ​ពេល​កំពុង​តែ​បំបៅ​ដោះ​កូន​ក៏​អាច​ធ្វើឲ្យ​ឈឺ​ខ្នង​បាន​ដែរ ជាពិសេស​បើ​សិន​ជា​ស្មា​របស់​ស្ត្រីឱន​ធ្លាក់​មួយ​ចំហៀង​សម្រាប់​បំបៅ​កូន។ ដើម្បី​បន្ថយ​ការ​ឈឺចាប់ ចូរ​បន្ធូរ​ស្មា ហើយ​ដាក់​ខ្នើយ​កល់​កែងដៃ ដើម្បី​ទ្រ​ដៃ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/06/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ពិតអត់ ស្រីៗសម្រាលកូនរួច ញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យទាស់?

ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម