backup og meta

ស្រ្តីមានផ្ទៃពោះកើតជំងឺគ្រុនឈីក គ្រោះថ្នាក់ដែរទេ?

ស្រ្តីមានផ្ទៃពោះកើតជំងឺគ្រុនឈីក គ្រោះថ្នាក់ដែរទេ?

ស្រប​ពេល​ជំងឺ​គ្រុន​ឈីក​កំពុង​តែ​រីករាលដាល ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ត្រូវ​ថែទាំ និង​ការពារ​ខ្លួន​ឲ្យ​បាន​ដិតដល់ ទើប​អាច​ចៀសវាង​ផុត​ពី​ជំងឺ​រាតត្បាត​មួយ​នេះ។

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា​ចំពោះ​ស្ត្រី​កំពុង​តែ​ពពោះ ហើយ​កើត​ជំងឺ​នេះ​ ទាំង​ម្ដាយ និង​កូន​គ្មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ។ មាន​ចម្ងល់​ថា បើ​គ្រុន​ឈីក​នេះ ស្រដៀង​នឹង​គ្រុន​ឈាម តើ​ហេតុ​អ្វី​បាន​ជា​មិន​ប៉ះពាល់ដូចគ្នា? ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ រូប​នោះ​បន្ត​ទៀត​ថា ព្រោះ​វា​គ្រាន់តែ​មាន​ការ​រំខាន​ដល់​យើង ធ្វើឲ្យ​មាន​អាការៈ​ក្តៅ​ខ្លួន ឈឺសន្លាក់ តែ​មិន​មាន​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទេ។

លោក​វេជ្ជបណ្ឌិត​​រូប​នេះ​បាន​បន្ថែម​ទៀត​ថា មេរោគ​គ្រុន​ឈីក​គន់ហ្គន់យ៉ា​នេះ មិន​មាន​ការ​ចម្លង​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​ទេ ទើប​វា​គ្មាន​គ្រោះថ្នាក់ ពោល​មាន​ត្រឹមតែ​យើង។ ចំពោះ​ការ​ព្យាបាល​ដោយ​ថ្នាំ​វិញ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នោះ​បញ្ជាក់​ថា មិន​មាន​ការ​ព្យាបាល​អ្វី​ធំ​ដុំ​ទេ គ្រាន់តែ​ឲ្យ​ថ្នាំ​បញ្ចុះ​កម្ដៅប្រសិនបើមានអាការៈក្តៅខ្លួនខ្លាំង និងពេលខ្លះម្ដាយ​អាច​មាន​ការ​ហូរ​ឈាម​ច្រមុះ​តិចតួច​ប៉ុណ្ណោះ។

លោក​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា គ្រុន​ឈីក មិន​ធ្ងន់ធ្ងរ​ដូច​ជំងឺ​គ្រុន​ឈាម​ទេ ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​ខ្លួន​យើង និង​កូន​ក្នុង​ផ្ទៃ។ ប៉ុន្តែ​ទោះ​ជា​បែប​នោះ​ក្ដី ពេល​មាន​រោគ​សញ្ញា​ណា​មួយ​ពី​ជំងឺ​គ្រុន​ឈីក​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

ក្រោយពេលវ៉ីរុសគ្រុនឈីកឆ្លងចូលក្នុងខ្លួន អ្នកជំងឺអាចនឹងមានរោគសញ្ញាក្នុងចន្លោះពេលចាប់ពី ២ -១២ថ្ងៃ ដោយមានរោគសញ្ញាដូចជា៖

– ក្ដៅខ្លួន

– ញាក់

– ឈឺសាច់ដុំ

– ឈឺក្បាល

– អស់កំលាំងល្ហិតល្ហៃ

-ឈឺសន្លាក់ អាចឈឺសន្លាក់ច្រើនកន្លែង ទាំងសន្លាក់តូច និងសន្លាក់ធំ អាចឈឺច្រើនជាង ១០ សន្លាក់ ឈឺខ្លាំងនៅពេលព្រឹក និងឈឺកាន់តែខ្លាំង បើធ្វើចលនាខ្លាំង ហើយធូរស្រាលដោយការធ្វើចលនាយឺតៗ។

ភាគច្រើននៃអ្នកជំងឺនឹងបាត់ឈឺទៅវិញដោយខ្លួនឯង ក្នុងកំឡុង ១-២អាទិត្យ  ហើយប្រមាណ ១០% នៃអ្នកជំងឺ អាចវិវត្តជាការឈឺសន្លាក់រ៉ាំរ៉ៃ (ឈឺយូរខែ)។ ចំណែកការឡើងកន្ទួលក្រហមលើស្បែក មុខ និងទ្រូង។ កន្ទួលក្រហម អាចវិវត្តទៅជា ប្រទាលតាអាក ហើយពេលខ្លះ មានឡើងដល់បាតដៃ បាតជើង ក៏មាន។ កន្ទួលក្រហម នឹងបាត់ទៅវិញ ដោយបន្សល់ទុកនៅការរបកស្បែក។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/08/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ជំងឺគ្រុនឈីករាលដាលដល់ ១៥ខេត្តហើយ ក្នុងនោះ ៤ខេត្ត មានករណីសង្ស័យកើនឡើងច្រើន

ត្រឹម ១ ខែមានអ្នកកើតជំងឺគ្រុនឈីកជាង ១ ពាន់ករណី ក្នុងនោះ ១២ ខេត្តបានឆ្លង


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Aug 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម