backup og meta

បាក់​ទឹក​ចិត្ត​ពេល​​ពពោះ ត្រូវ​ប្រញាប់​ព្យាបាល

បាក់​ទឹក​ចិត្ត​ពេល​​ពពោះ ត្រូវ​ប្រញាប់​ព្យាបាល

បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង ហើយ​ក្នុង​ជីវិត​ស្រីៗ ១/៤ នាក់ អាច​កើត​ជំងឺ​នេះ ពិសេស​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​តែម្តង។ ​បើ​មិន​ទទួល​ការ​ព្យាបាល​ទាន់​ពេល អាច​នឹង​វិវត្ត​កាន់​តែ​ធ្ងន់​ធ្ងរ​ក្រោយ​សម្រាល ឬប៉ះពាល់​ដល់កូន​​ក្នុង​ផ្ទៃ​ទៀត​ផង។ “Hello គ្រូពេទ្យ’ នឹងពន្យល់ខាងក្រោម៖

១- បាក់​ទឹក​ចិត្ត​អំឡុង​ពពោះ

បាក់​ទឹក​ចិត្ត​អំឡុង​ពេល​ពពោះ ជា​ជំងឺ​ផ្លូវ​អារម្មណ៍ទាក់​ទង​ទៅ​នឹង​បម្រែ​បម្រួល​​សារធាតុ​គីមី​នៅ​ក្នុង​ខួរ​ក្បាល ហើយ​ការ​ប្រែ​ប្រួល​នេះ កើត​នៅ​ពេល​អ័រម៉ូន​ស្រីៗ មាន​ការ​ផ្លាស់​ប្តូរ​ដោយ​សារ​មាន​ផ្ទៃ​ពោះ​តែ​ម្តង។

២- រោគ​សញ្ញា និង​មូលហេតុ​បង្ក

ជំងឺ​បាក់​ទឹក​ចិត្ត​ពេល​ពពោះ ទោះ​មិន​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន ប៉ុន្តែ​យើង​អាច​សម្គាល់​បាន​តាមរយៈ​រោគ​សញ្ញា​ ក្រោយ​ពេល​អារម្មណ៍​ប្រែប្រួល​​ខ្លាំង​លើស​ ២​សប្តាហ៍ ​ដូច​ជា៖

– សោក​សៅ​ខ្លាំង

– មិន​អាច​ប្រមូល​អារម្មណ៍​ឲ្យ​មូល

– គេង​តិច ឬ​ច្រើន​ពេក

– បាត់​បង់​ចំណង់​ចំណូល​ចិត្ត និង​សកម្មភាព​ផ្សេងៗ​ធ្លាប់​ចូល​ចិត្ត

– មាន​គំនិត​ចង់​ស្លាប់ ធ្វើ​អត្តឃាត ឬ​សង្ឃឹម​ខ្លាំង

– ថប់​បារម្ភ

– មាន​អារម្មណ៍​ខ្លួន​ឯង​មាន​កំហុស ឬ​គ្មាន​តម្លៃ

– ផ្លាស់​ប្តូរ​ទម្លាប់​ញ៉ាំ។

មូលហេតុ​បណ្តាល​ឲ្យ​បាក់​ទឹក​ចិត្ត​អំឡុង​ពេល​ពពោះ៖

– បញ្ហា​ទំនាក់​ទំនងប្ដីប្រពន្ធ

– ប្រវត្តិ​គ្រួសារ ឬ​ខ្លួន​យើង​ផ្ទាល់ ធ្លាប់​មាន​បញ្ហា​បាក់​ទឹក​ចិត្ត

– ធ្លាប់​រង​ការ​រំលោភ​បំពាន មាន​របួស ឬ​តក់​ស្លុត​ខ្លាំង

– ធ្លាប់​ព្យាបាល​បញ្ហា​គ្មាន​កូន

– ​មាន​ប្រវត្តិ​រលូត​កូន​ពី​មុន

– តាន​តឹង​ក្នុង​ជីវិត

– បញ្ហា​ជា​មួយ​រឿង​ពពោះ​នា​ពេល​បច្ចុប្បន្ន។

៣- វិធី​ព្យាបាល

មាន​វិធី​ព្យាបាល​ជា​ច្រើន អាច​ជួយ​ស្រីៗ​គ្នា​យើង ជា​សះ​ស្បើយ​ពីជំងឺ​បាក់​ទឹក​ចិត្ត​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដូច​ជា៖

– ត្រូវ​មាន​អ្នក​ជួយ​គាំទ្រ និងលើក​ទឹក​ចិត្ត

– ទទួល​ការ​ព្យាបាល​តាម​បែប​ចិត្ត​សាស្ត្រ

– ព្យាបាល​ដោយ​ប្រើ​ថ្នាំ

– ព្យាបាល​ដោយ​ប្រើ​ពន្លឺ។

ពេល​មាន​ផ្ទៃ​ពោះ ច្បាស់​ណាស់​ប្រាកដ​ជាព្រួយ​បារម្ភខ្លាំង​ពី​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ។ តែ​យ៉ាង​ណា គ្រូពេទ្យ​ជំនាញ នឹង​ណែនាំ​ចំណុច​គួរ​ធ្វើ ​ហានិភ័យ​ទាំង​អស់អាច​កើត​ឡើង ក៏​ដូច​ជា​ផ្តល់​ដំបូន្មាន​ល្អ​បំផុត​សម្រាប់​យើង​ជាដើម។

បើ​យើង​កំពុង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត តាំង​ពី​មុន​ពេល​មាន​ផ្ទៃ​ពោះ មិន​ត្រូវ​ឈប់ប្រើ​ដោយ​គ្មាន​ការ​អនុញ្ញា​តពី​គ្រូពេទ្យ​នោះ​ឡើយ ព្រោះ​ឈប់​ប្រើ​ថ្នាំ​ភ្លាមៗ អាច​ធ្វើ​ឲ្យ​យើង​ និង​កូនក្នុងផ្ទៃ​ប្រឈម​គ្រោះ​ថ្នាក់។ បញ្ហា​ចម្បង ​គឺស្ថានភាព​ជំងឺ​ នឹង​កាន់​តែ​អាក្រក់ នាំ​ឲ្យ​កើត​មាន​ផល​វិបាក​ច្រើន​សម្រាប់​ការ​ពពោះ រួម​ទាំង​ឡើង​ទម្ងន់ និង​ករណី​កូន​ក្នុង​ផ្ទៃ មាន​ការ​វិវត្ត​យឺតយ៉ាវ​ថែម​ទៀត​ផង។

៤- ផល​ប៉ះពាល់​ក្រោយ​ប្រើថ្នាំព្យាបាល​

ក្នុង​ករណី​ស្ថាន​ភាព​ជំងឺទាម​ទារ​ចាំ​បាច់​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ស្រីៗ​គ្នា​យើង​ អាច​នឹង​រង​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ពិសេស៖

– បណ្តាល​ឲ្យកូនកើត​អត់​គ្រប់​ខែ

– អាច​បណ្តាល​ឲ្យ​កូនមាន​ជំងឺ​លើស​សម្ពាធ​ឈាម​ក្នុង​សួត។

ប្រើ​ថ្នាំ​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត នៅ​ក្នុង​អំឡុង​ពពោះ​ត្រីមាស​ទី៣ អាច​នាំ​ឲ្យ​កូន​កើត​មុន​ខែ និង​អាច​រស់​បាន​រយៈពេល​ខ្លី ដោយ​សារ​ពិបាក​ដក​ដង្ហើម ពិបាក​ចិញ្ចឹម​បី​បាច់ អូនៗ​មាន​អារម្មណ៍​ឆាប់​ភ័យ​ខ្លាច ឆាប់​ខឹង ឬ​មាន​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ទាប។

អត្ថ​បទ​ពាក់​ព័ន្ធ៖

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Depression During Pregnancy: Signs, Symptoms And Treatment http://americanpregnancy.org/pregnancy-health/depression-during-pregnancy/ Accessed June 08 , 2017

Depression during pregnancy https://www.babycenter.com/0_depression-during-pregnancy_9179.bc Accessed June 08 , 2017

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម