backup og meta

ស្រីៗមានផ្ទៃពោះ​ បើប្រើ​ស្ព្រាយបាញ់ ឬឡេលាបការពារមូស ប៉ះពាល់កូនអត់?

ស្រីៗមានផ្ទៃពោះ​ បើប្រើ​ស្ព្រាយបាញ់ ឬឡេលាបការពារមូស ប៉ះពាល់កូនអត់?

នៅផ្ទះ ឬ​ពេល​ទៅញ៉ាំអី​នៅ​កន្លែងរ៉ូមែនទិក ងងឹតៗ ដើរលេង ឬ​ទៅ​បោះតង់ ប្រាកដ​ជាស​ម្បូរមូស សត្វ​ល្អិត​មិន​ខាន។ គ្នា​យើ​ងខ្លះ ប្រាកដ​ជា​ប្រើ​ស្ព្រាយ​បាញ់​ដៃជើង ឬ​ឡេ​លាប​ការពារ​មិន​ឲ្យ​មូសខាំ។ សំណួរ​សួរថា បើ​គ្នា​យើង​ស្រីៗ​កំពុង​មាន​ផ្ទៃពោះ ប្រើ​ស្ព្រាយ ឬ​ឡេ​ការពារ​មូស ប៉ះពាល់​កូន​ក្នុង​ពោះ​ដែរ​អត់?

“Hello គ្រូពេទ្យ” នឹង​បកស្រាយ​ខាងក្រោម!

១- ម៉េចមូសចូលចិត្តខាំអ្នកពោះធំ?

តាម​ការ​ពិសោធឃើញ​ថា ​បើ​ធៀប​អ្នក​មិន​មានផ្ទៃពោះ ស្រីៗ​​មាន​ផ្ទៃ​ពោះ​ងាយ​​មូស​ខាំ​ជាង ដល់ទៅ ២ ដង។ មូស​ចូលចិត្តឧស្ម័ន​⁣កាបូនិចដែល​អ្នកមាន​ផ្ទៃពោះ​​បញ្ចេញ​​ញឹកញាប់​តាម​ការ​ដក​ដង្ហើម។ ពួក​គេ​បញ្ចេញខ្យល់​ច្រើន​ជាង​មុន ២១% និងបញ្ចេញ​ឧស្ម័ន​កាបូនិច​ដែល​សត្វ​ល្អិត​ចូលចិត្ត​​ទៀត។ ​​ហេតុ​ផល​ផ្សេង​ទៀត គឺ​មូស​ចូលចិត្តអ្នកមាន​កម្ដៅ។ ស្រីៗ​​កំពុង​មាន​គភ៌ ​មាន​កម្ដៅ​ក្នុង​ខ្លួន​ខ្ពស់​ជាង​អ្នក​ធម្មតា។

២- មូសខាំបង្កបញ្ហាអីខ្លះ?

បើ​មូស​ខាំ ​មិន​ត្រឹមតែ​រមាស់​អេះ​មិន​ឈប់​ទេ គឺ​​មាន​ផ្ទុក​ជំងឺ​ក្នុង​ខ្លួន​វាទៀត។ ខាំ​តែ​មួយ​ទ្រនិច​​ធ្វើ​​ឲ្យម៉ាក់ៗ និង​ទារក​អាច​​គ្រោះថ្នាក់បាន​ដោយសារ​មេរោគ​មួយ​ចំនួន មាន ឈីកូងនីយ៉ា (Chikungunya) ជំងឺ​គ្រុនឈាម ឬហ្ស៊ីកា (Zika)។

៣- គ្រោះថ្នាក់ម៉េចខ្លះ?

គ្រោះថ្នាក់​មានច្រើន ហើយមេរោគហ្ស៊ីកា ជា​បិសាច​ដែលធ្វើឲ្យ​ម៉ាក់ៗ និងឲ្យ​ទារក​មាន​ជំងឺ​មិន​ប្រក្រតី (Microcephaly) ដូច​ជា ធ្វើ​ឲ្យ​ក្បាល​តូច​។

Microcephaly មិន​ត្រឹម​តែធ្វើ​ឲ្យ​ទារក​កើត​មក​តូច​ជាង​ធម្មតា​ទេ និង​ធ្វើឲ្យ​ទារក​លូតលាស់​យឺត​ទៀតផង។ ពេល​ខ្លះ មិន​​ប៉ះពាល់​ទារក​ពេល​កើត​ភ្លាមៗ​ទេ​ តែ​វា​​បង្ក​ពេល​ក្រោយ​ម្តង​បន្តិចៗ។ អង្គការ​សុខភាព​ពិភពលោក (WHO) ថា​ ជំងឺ​ហ្ស៊ីកា អាច​រាតត្បាត​ទៅ​ប្រទេស​ផ្សេងៗ អ៊ីចឹងគួរ​ការពារ​ខ្លួន​ឲ្យ​ល្អ​។

៤- ប្រើថ្នាំមូសមានសុវត្ថិភាពអត់?

ថ្នាំ​ការពារ​មូស​ (ស្ព្រាយបាញ់ស្បែក ឬឡេលាបស្បែក) ជា​ជម្រើស​ល្អ​បំផុត ហើយវា​មាន ២ ប្រភេទ​ដែល​អាច​ប្រើដោយ​សុវត្ថិភាព​សម្រាប់ស្ត្រី​មាន​ផ្ទៃ​ពោះ។

− ក្រុមថ្នាំ DEET៖ ថ្នាំ​សត្វ​ល្អិត​ដែលមានសមាសធាតុ​ DEET ​ការពារ​បានយ៉ាង​ល្អ​។

− Picaridin៖ ជា​ប្រភេទ​ថ្នាំ​កម្ចាត់​សត្វ​ល្អិតដែល​ល្អ ហើយ​មិន​មាន​ផល​ប៉ះពាល់​ដល់​ស្ត្រី​​មាន​ផ្ទៃពោះ​ទេ។

​លាប​វា​​លើ​ស្បែក ​ដើម្បី​ឲ្យ​ភាយ​ចេញ​⁣ ហើយគួរ​បាញ់​វា​លើ​សម្លៀក​បំពាក់ ដើម្បីឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។

ប៉ុន្តែ ថ្នាំ​ដែល​មាន​លាយ Lemon Eucalyptus (សារធាតុ​មួយ​យកពីដើម​ឈើ​ម៉្យាង​ដុះ​នៅ​ភាគ​ខាង​កើត​ប្រទេស​អូស្ត្រាលី) និង សារធាតុ IR3535 មិនល្អ​​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះទេ។

៥- ថ្នាំការពារសត្វល្អិត និងឡេ

ការ​ប្រើទាំង​ពីរ​មុខ​នេះ​ក្នុង​ពេល​តែ​មួយ ​អាច​បន្ថែម​ការ​ការពារ​ទាំង​ពីរ​តែ​ម្តង (ការពារ​មូសខាំ និងរលាកស្បែក​ដោយសារ​កម្ដៅ​ថ្ងៃ)។ យ៉ាងណាក៏ដោយ ​កុំ​ជ្រើស​យក​ផលិត​ផល​ដែល​មាន​ពីរ​មុខ​នេះ​ចូល​គ្នា ​ដែល​គេ​និយាយ​ថា 2-In-1 ។

ជ្រើស​យក​ផលិត​ផល ២ ផ្សេង​គ្នា។ លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មុន ចាំ​លាប​ថ្នាំ​ការពារ​មូស​​តាម​ក្រោយ ដោយសារ​សារធាតុថ្នាំ DEET ធ្វើ​ឱ្យ SPF ឆាប់​ថយ​ចុះ អ៊ីចឹងត្រូវ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃឲ្យបាន​ញឹកញាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Safely Protect Yourself from Mosquito Bites During Pregnancy http://www.whattoexpect.com/pregnancy/pregnancy-health/mosquito-bites-and-repellent. Accessed April 27, 2017.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Khlaut Rithy · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម