៤- ប្រើថ្នាំមូសមានសុវត្ថិភាពអត់?
ថ្នាំការពារមូស (ស្ព្រាយបាញ់ស្បែក ឬឡេលាបស្បែក) ជាជម្រើសល្អបំផុត ហើយវាមាន ២ ប្រភេទដែលអាចប្រើដោយសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ។
− ក្រុមថ្នាំ DEET៖ ថ្នាំសត្វល្អិតដែលមានសមាសធាតុ DEET ការពារបានយ៉ាងល្អ។
− Picaridin៖ ជាប្រភេទថ្នាំកម្ចាត់សត្វល្អិតដែលល្អ ហើយមិនមានផលប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះទេ។
លាបវាលើស្បែក ដើម្បីឲ្យភាយចេញ ហើយគួរបាញ់វាលើសម្លៀកបំពាក់ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព។
ប៉ុន្តែ ថ្នាំដែលមានលាយ Lemon Eucalyptus (សារធាតុមួយយកពីដើមឈើម៉្យាងដុះនៅភាគខាងកើតប្រទេសអូស្ត្រាលី) និង សារធាតុ IR3535 មិនល្អសម្រាប់ស្ត្រីមានផ្ទៃពោះទេ។
៥- ថ្នាំការពារសត្វល្អិត និងឡេ
ការប្រើទាំងពីរមុខនេះក្នុងពេលតែមួយ អាចបន្ថែមការការពារទាំងពីរតែម្តង (ការពារមូសខាំ និងរលាកស្បែកដោយសារកម្ដៅថ្ងៃ)។ យ៉ាងណាក៏ដោយ កុំជ្រើសយកផលិតផលដែលមានពីរមុខនេះចូលគ្នា ដែលគេនិយាយថា 2-In-1 ។
ជ្រើសយកផលិតផល ២ ផ្សេងគ្នា។ លាបឡេការពារកម្ដៅថ្ងៃមុន ចាំលាបថ្នាំការពារមូសតាមក្រោយ ដោយសារសារធាតុថ្នាំ DEET ធ្វើឱ្យ SPF ឆាប់ថយចុះ អ៊ីចឹងត្រូវលាបឡេការពារកម្ដៅថ្ងៃឲ្យបានញឹកញាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕