ជាប្តីល្អ ប្រុសៗគួរយកចិត្តទុកដាក់ខ្ពស់ចំពោះប្រពន្ធយើង ព្រោះស្រីៗមានផ្ទៃពោះ អាចនឹងមានក្តីបារម្ភច្រើន ដែលសុទ្ធតែឈានបង្កជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ឬធ្វើឲ្យជំងឺផ្លូវចិត្តរើឡើងវិញ។ កាន់តែគួរឲ្យព្រួយបារម្ភថែមទៀត បើប្រពន្ធយើងមានជំងឺវិកលចរិត។
១- ជំងឺវិកលចរិត
វិកលចរិត ជាប្រភេទជំងឺផ្លូវចិត្តធ្ងន់ធ្ងរ បង្កឡើងក្នុងករណីជាច្រើនផ្សេងពីគ្នា រាប់បញ្ចូលទាំងការប៉ះទង្គិតផ្នែកខួរក្បាល ការប៉ះទង្គិចផ្លូវចិត្ត បញ្ហាក្នុងជីវិត និងកត្តាជាច្រើនទៀត។ ជំងឺនេះ ត្រូវគេចែកចេញជាច្រើនក្រុមតូចៗ ដូចជា Catatonic, Disorganized, Paranoid, Residual និង Undifferentiated ហើយរោគសញ្ញាជំងឺផ្លូវចិត្ត តែងប្រទះឃើញជាញឹកញាប់មានដូចជា៖
– ស្រមើស្រមៃ (Hallucinations)៖ មើលឃើញ ឬឮសំឡេងដែលមិនមែនជាការពិត។
– រវើរវាយ (Delusions )៖ មានកំហុស នៅតែជឿជាក់ងប់ងល់ ទោះដឹងច្បាស់ខ្លួនឯងកំពុងគិតខុស។ ឧទាហរណ៍ គ្នាយើងមានជំងឺ អាចគិតថាខ្លួនជាមនុស្សល្បីល្បាញ ឬមានកម្លាំងពិសេស។
– និយាយផ្តេសផ្តាស៖ ប្រើពាក្យមិនដឹងខុសត្រូវ ទៅកាន់មនុស្សគ្រប់គ្នា។
– អាកប្បកិរិយាចម្លែកៗ៖ អ្នកធ្វើសកម្មភាពចម្លែកៗ ឬនិយាយអ្វីមួយដដែលៗ។ ឧទាហរណ៍ ដើរជុំៗនៅកន្លែងដដែលៗ (ដើរជារង្វង់) ឬសរសេរផ្ដេសផ្ដាស ឬនៅស្ងៀម មិនរវល់មួយមនុស្សជុំវិញខ្លួន ឬមិននិយាយអ្វីទាំងអស់រាប់ម៉ោង។
– រស់នៅឯកា ឬដូចមនុស្សគ្មានជីវិត៖ មិនបង្ហាញអារម្មណ៍ ឬមានកម្លាំងចិត្តលើអ្វីទាំងអស់ ក៏មិនចាប់អារម្មណ៍នឹងសកម្មភាពអ្វីទាំងអស់។
អត្ថបទពាក់ព័ន្ធ៖
- ប្រយ័ត្នអ្នកពពោះ! អារម្មណ៍តានតឹងខ្លាំង ឬពិបាកចិត្តពេក អាចរលូតកូនបាន
- បាក់ទឹកចិត្តពេលពពោះ ត្រូវប្រញាប់ព្យាបាល
២- ធ្វើម៉េចដើម្បីដឹងថាមានជំងឺវិកលចរិត?
អ្នកមានជំងឺនេះ នឹងមានរោគសញ្ញាយ៉ាងតិច ២ ឬច្រើនជាងនេះ អំឡុងពេលយ៉ាងហោចណាស់ ៦ ខែ។ មួយនៅក្នុងចំណោមនោះមាន ការស្រមើស្រមៃ រវើរវាយ ឬនិយាយស្ដីផ្តេសផ្តាស។ ពេលខ្លះ យើងស្រាប់តែឮសំឡេងនរណាម្នាក់ ផ្ដល់យោបល់ឲ្យយើង សម្រាប់ការគិត ឬសម្រាប់ធ្វើសកម្មភាពអ្វីមួយ យើងប្រហែលជាមានជំងឺនេះហើយ។
ក្នុងករណីផ្សេងទៀត ក៏អាចជាជំងឺវិកលចរិតដូចគ្នា បើទោះជាយើងមានរោគសញ្ញាផ្សេងទៀតខុសគ្នា ខុសទាំងពេលវេលា ដែលរោគសញ្ញាទាំងនោះអាចប្រសើរឡើងវិញ ឬកាន់តែធ្ងន់ធ្ងរ។
៣- ជំងឺវិកលចរិត អំឡុងពេលពពោះ
ដោយសារស្រីៗភាគច្រើនបារម្ភខ្លាំងអំឡុងពេលពពោះ ទោះជាស្ថានភាពជំងឺមិនលេចចេញរោគសញ្ញា ឬធ្ងន់ធ្ងរក៏ពិតមែន អំឡុងពេលនេះ យើងអាចប្រឈមមុខកើតជំងឺវិកលចរិតភ្លាមៗ បើនៅតែព្យាយាមគិតច្រើន។ គួរដឹងអ្វីត្រូវគិត អ្វីមិនត្រូវគិត កុំចេះតែបារម្ភគ្រប់រឿង ពិសេសស្រីៗមានជំងឺវិកលចរិត ហើយមានផ្ទៃពោះ គឺត្រូវការជំនួយជាចាំបាច់ ទាំងអំឡុងពេលពពោះ និងក្រោយសម្រាល។
គប្បីទៅពិភាក្សាជាមួយពេទ្យទូទៅ ឬគ្រូពេទ្យផ្លូវចិត្ត ក៏ដូចជាពេទ្យកុមារ ដើម្បីទទួលដំបូន្មានល្អៗ ពីការព្យាបាលជំងឺ រួមនឹងការផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃ ព្រោះអាចជួយយើងមានសុខភាពល្អអំឡុងពេលពពោះ។
៤- ប្រយោជន៍ពីការប្រើថ្នាំព្យាបាលជំងឺវិកលចរិត
ប្រើថ្នាំព្យាបាលជំងឺវិកលចរិតអំឡុងពេលពពោះ គឺប្រសិទ្ធភាព និងមានប្រយោជន៍ច្រើន អាចជួយយើងចៀសផុតស្ថានភាពអាក្រក់ៗដូចជា៖
– មិនបានថែទាំងមុនសម្រាលត្រឹមត្រូវ ដែលជាកត្តាសំខាន់ សម្រាប់ទាំងម៉ាក់ៗ និងកូន។
– មិនបានទទួលសារជាតិចិញ្ចឹមគ្រប់គ្រាន់នៅពេលមានផ្ទៃពោះ។
– លេបថ្នាំ ឬអាហារបំប៉នដោយគ្មានការប្រុងប្រយ័ត្នពីផលអវិជ្ជមានចំពោះទារក។
– ផឹកស្រា ថ្នាំញៀន ឬសារធាតុពុលមួយចំនួនទៀត។
មិនតិចនាក់ទេ មានចម្ងល់ចំពោះការប្រើថ្នាំពេលមានផ្ទៃពោះ ព្រោះខ្លាចប៉ះពាល់ដល់ទារក។ ហេតុនេះ ពិភាក្សាជាមួយគ្រូពេទ្យជារឿងល្អបំផុត។ ត្រូវប្រាប់គ្រូពេទ្យរាល់ថ្នាំដែលយើងប្រើ ទោះបីវាជាថ្នាំព្យាបាលជំងឺវិកលចរិត ឬថ្នាំសម្រាប់សម្រួលផលប៉ះពាល់របស់ថ្នាំវិកលចរិតក៏ដោយ។
ប្រការល្អបំផុត ឲ្យគ្រូពេទ្យដឹងភ្លាមៗ បើយើងមានផ្ទៃពោះ បែបនេះគ្រូពេទ្យអាចជួយសម្រចចិត្តលើថ្នាំត្រូវលេប អាចដោះស្រាយផលវិបាកអាចកើតមានអំឡុងពេលពពោះផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]