backup og meta

ម៉េចបាន​ស្រីៗមានផ្ទៃពោះ ​​ពេល​ខ្លះ​​​គេង​ៗ បាត់​​ដង្ហើម?

ម៉េចបាន​ស្រីៗមានផ្ទៃពោះ ​​ពេល​ខ្លះ​​​គេង​ៗ បាត់​​ដង្ហើម?

ក្រៅ​ពី​ថែទាំ​សុខភាព និង​តាមដាន​ការ​វិវត្តកូន​ក្នុង​ពោះ ម៉ាក់ៗ​អាច​មាន​បញ្ហា​មួយ​ទៀត ពេល​គេង​ គឺ​​​ស្រមុក​ខ្លាំង ដក​ដង្ហើម​ខ្លីៗ ហើយ​​មាន​ពេល​ខ្លះ​អត់​ដក​ដង្ហើម ​ដោយ​មិន​ដឹង​ខ្លួន ​ក៏​មាន។ ស្ថានភាព​នេះ​ជា​ជំងឺ​ម្យ៉ាង​ដែល​យើង​ហៅ​ថា obstructive sleep apnea។ បើ​យើង​ចៀស​រឿង​ពពោះ​មិន​រួច​ទេ អាច​ស្វែងយល់ ឬ​ចែករំលែកឲ្យ​គ្នា​យើង​ដឹង​ឲ្យ​ហើយ​ទៅ។

១- Obstructive Sleep Apnea ជា​អ្វី?

សំដៅ​ទៅ​លើ​ស្ថាន​ភាព​ដែល​អ្នក​ជំងឺ​​ដែល​គេង​ស្រមុក​ខ្លាំង​​ ដក​ដង្ហើម​ខ្លី​ៗ និង​ការ​មិន​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ក្នុង​អំឡុង​ពេល​គេង។ ករណី​នេះ​ វា​អាច​កើត​មាន​ច្រើន​ដង​ក្នុង​មួយ​យប់ ដែល​អាច​រំខាន​ដល់​ការ​ដក​ដង្ហើម​ ហើយ​បង្ក​ជា​សំឡេង​ដូច​ដង្ហក់ ឬ​ឮ​ខ្លាំង ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ គឺអ្នក​ជំងឺអត់​ដឹង​ខ្លួនទេ ប៉ុន្តែ​ស្ត្រី​ពពោះ​ទាំង​នោះ​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ ល្ហិតល្ហៃ​ដោយ​មិន​ដឹង​មូល​ហេតុ។

២- ម៉េច​បាន​គេង​មិន​ដកដង្ហើម​អ៊ីចឹង?

ដើម​ចម​ដំបូង​គេ​គឺ “ធាត់ជ្រុល’ ទើប​បង្ក​ជំងឺ​នេះ។ ឯ​អ្នក​ឯក​ទេស​មួយ​ចំនួន​ជឿ​ថា ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ​ពិសេស​ក្នុង​ត្រី​មាស​ទី៣ ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​គេង​ដែរ។ បើ​ស្រីៗមានសាច់មាន​ឈាម ​មុន​ពេលពពោះ​ ហើយ​កាន់​តែ​ឡើង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​នោះ អាច​មាន​បញ្ហា​ក្នុង​ការ​ដក​ដង្ហើម​ ពេល​គេង​ មិន​ខាន។ នេះ​ដោយ​សារ​តែ​យើង​មាន​ជាលិកា​ច្រើន​នៅ​តំបន់​ក និង​បំពង់​ក។

ហើម​ក្នុង​ច្រមុះ ក៏​អាច​ជា​កត្តា​នាំ​ឲ្យ​គេង​មិន​ដក​ដង្ហើម​ដែរ។ ក្រៅ​ពី​បញ្ហា​គេង សូម្បី​តែ​ធម្មតា (មិន​គេង) ក៏​យើង​ដក​ដង្ហើម​ឮ​សំឡេង​លាន់​ដែរ។ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អ័រ​ម៉ូន​អឺស្ត្រូសែន​ក្នុង​ខ្លួន​មាន​កម្រិត​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ស្រទាប់​រម្អិល​ក្នុង​ច្រមុះ​យើង​ហើម និង​បង្កើត​ស្លេស្ម​កាន់​តែ​ច្រើន។ ការ​ហើម​ស្រទាប់​ភ្នាស​ក្នុង​ច្រមុះ​ អាច​បណ្ដាល​មក​ពី​ការ​កើន​បរិមាណ​ឈាម និង​រីក​សរសៃ​ឈាម​ដែល​មាន​ទាក់​ទង​នឹង​ការ​មាន​ផ្ទៃ​ពោះ។

អត្ថបទពាក់ព័ន្ធ៖ 

៣- បើ​ដឹង​ខ្លួន​ថា​គេង​មិន​ដក​ដង្ហើម គួរ​ដោះស្រាយ​ម៉េច?

បើ​បាន​តម្រុយ​ខ្លះ ឬ​សង្ស័យ ពេល​ស្វាមី​ប្រាប់ ឬ​តាមដាន កុំ​ចាំ​អី​ទៀត ប្រញាប់​រក​ពេល​​ទៅ​ពិភាក្សា​ជាមួយ​ពេទ្យ​ភ្លាម។

ការ​គេង​មិន​ដក​ដង្ហើម​អាច​ធ្វើ​ឲ្យ​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​ធ្លាក់​ចុះ​ ហើយ​បង្ក​ការ​ប៉ះ​ពាល់​អាក្រក់ និង​ធ្ងន់ធ្ងរ​ដល់​សុខភាព ទាំង​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ។

គេង​មិន​ដក​ដង្ហើម ​ក៏​មាន​ទាក់​ទង​នឹង​ជំងឺ​​លើស​ឈាម ​ដូច​ជា ​បញ្ហា​បេះ​ដូង និង​សរសៃ​ឈាម​ដទៃ​ទៀត។ ក្រៅ​ពី​បញ្ហា​ក្នុង​ការ​គេង​ដែល​បណ្ដាល​មក​ពី​ការ​គេង​មិន​ដក​ដង្ហើម វា​បង្ក​ឲ្យ​យើង​​អស់​កម្លាំង​ ងងុយ​គេង​ ហើយ​ហត់នឿយ។ ដូច្នេះ​ទៅ​ជួប​ពេទ្យ ដើម្បី​តាមដាន និង​ព្យាបាល ឬ​រក​ដំណោះស្រាយ​ទាន់​ពេល​វេលា ជា​រឿង​ល្អ​បំផុត។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sleep problem: Sleep apnea. https://www.babycenter.com/0_sleep-problem-sleep-apnea_7547.bc. Accessed May 24, 2017.

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម