រឿងឈឺចង្កេះពេលកំពុងពពោះ វាជាករណីធម្មតាសម្រាប់ស្រីៗ ខណៈគ្នាយើងខ្លះឈឺចង្កេះនៅត្រីមាសទី១ ដោយសារឡើងទម្ងន់ ប៉ុន្តែត្រូវប្រយ័ត្នប្រយែងបន្តិច ពេលខ្លះឈឺចង្កេះពេលពពោះ ក៏អាចដោយសារបញ្ហាសុខភាព ដូចជា ក្រួសតម្រងនោម ឬបញ្ហានៅនឹងសន្លាក់ឆ្អឹងត្រគាក (symphysis pubis dysfunction)។ “Hello គ្រូពេទ្យ’ នឹងលម្អិតពីមូលហេតុ រោគសញ្ញា ក៏ដូចជាដំណោះស្រាយឲ្យយើងបានដឹង។
១- រោគសញ្ញាសំខាន់ៗបញ្ហាឈឺចង្កេះ ពេលកំពុងពពោះ
ស្រីៗអាចឈឺចុកចាប់នៅច្រើនកន្លែង ដូចជា ថ្ងាសខាងមុខ ចង្កេះ ដើមភ្លៅ និងតំបន់ប្រដាប់ភេទ ហើយពេលខ្លះអាចឮសំឡេងប្រឹសៗកកិតគ្នាគ្រីកគ្រូកទៀតផង។ អាការៈនេះ អាចធ្វើឲ្យយើងពិបាកដើរ ឡើងជណ្តើរ ឬសូម្បីតែកម្រើកជើងឡើងឡានក៏ពិបាកដែរ។
២- មូលហេតុឈឺចង្កេះ ពេលកំពុងពពោះ
មានមូលហេតុច្រើន ធ្វើឲ្យយើងឈឺចុកចាប់ចង្កេះពេលពពោះ ខណៈមូលហេតុចម្បង គឺការលូតលាស់ស្បូន ព្រោះដើម្បីគភ៌ក្នុងផ្ទៃអាចលូតលាស់បាន ស្បូនត្រូវរីកធំ ហើយរុញសាច់ដុំ និងសរីរាង្គផ្សេងទៀតទៅខាងៗ ដោយករណីនេះ ច្រើនមាននៅលើស្រីៗគ្នាយើងទើបពពោះលើកដំបូង។
មូលហេតុមួយទៀត គឺដោយសារគីសក្នុងក្រពេញអូវែ (ដុំទឹក)។ គីសនេះមិនមែនជាដុំមហារីក ហើយក៏មិនមានគ្រោះថ្នាក់ដែរ តែវានឹងរីកធំពេលយើងពពោះ ស្របពេលស្បូនរីកធំ ហើយសង្កត់លើក្រពេញអូវែ ជាហេតុធ្វើឲ្យឈឺជាប់។
ចុកចាប់ចង្កេះអំឡុងត្រីមាសទី ២ អាចមកពីសរសៃពួរស្បូន អាចនឹងឈឺពេលដើរ ក្រោកឈរជាដើម ហើយពេលកូនលូតលាស់ធំ ក៏ឈឺដែរ ដោយសារទម្ងន់កូនក្នុងផ្ទៃសង្កត់លើសរសៃប្រសាទដែលរត់ពីទ្វារមាសទៅជើង។
ស្រីៗខ្លះ ឈឺពោះដោយសារការកន្ត្រាក់ Braxton Hicks ដោយសារបាត់បង់ជាតិទឹកក្នុងខ្លួនចាប់ពីសប្តាហ៍ទី២០ ព្រោះអាងត្រគាករីកធំត្រៀមឲ្យគភ៌ឆ្លងកាត់ ក៏អាចមកពីការទល់លាមក ឬរលាកផ្លូវទឹកនោម។
មូលហេតុធ្ងន់ធ្ងរមួយចំនួនទៀត មានដូចជា កូនក្រៅស្បូន រលូតកូន កូនកើតមុនពេល មានដុំសាច់ក្នុងស្បូន រហែកស្បូន ឬរលាកខ្នែងពោះវៀន។
អត្ថបទពាក់ព័ន្ធ៖
- ម៉េចបានស្រីៗពពោះឧស្សាហ៍ទល់លាមក មានវិធីអីជួយបាន?
- កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិចអូនៗកើតអូទីស៊ឹម
៣- វិធីដោះស្រាយឈឺចង្កេះពេលកំពុងពពោះ
វិធីព្យាបាលអាការៈនេះ មានដូចជា ម៉ាស្សាដោយអ្នកជំនាញ ហាត់ប្រាណក្នុងទឹក ហាត់ប្រាណសម្រាប់ជាលិកាទន់ និងហាត់ប្រាណលើជំហរខ្លួនជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]