backup og meta

បែប​នេះ​សោះបានជា​​ពេទ្យ​ហាមស្រីៗសម្រាល​កូន​រួច មិន​ឲ្យ​ផឹក​ថ្នាំ​ខ្មែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 14, 2020

    បែប​នេះ​សោះបានជា​​ពេទ្យ​ហាមស្រីៗសម្រាល​កូន​រួច មិន​ឲ្យ​ផឹក​ថ្នាំ​ខ្មែរ

    ក្រោយ​សម្រាល​កូន​បើ​ស្រីៗ​គ្នា​យើង​នៅតែ​និយម​ប្រើ​ថ្នាំ​ខ្មែរ ដែល​ផ្សំ​មក​ពី​មែក ឫស ស្លឹករុក្ខជាតិ​ផ្សេង​ៗ​យកទៅ​រម្ងាស់ រួច​យក​ទឹក​មក​ផឹក អាច​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ជា​ទូទៅ​គ្រូពេទ្យ​តែងតែ​ជំទាស់ និង​ហាមប្រាម​ម៉ាក់​ៗមិន​ផឹក​ថ្នាំ​ខ្មែរ​ដាច់ខាត ព្រោះ​ថា​ថ្នាំ​ទាំង​នោះ​គ្មាន​ការ​ពិសោធន៍ មិន​ដឹង​ពី​ប្រភព​ច្បាស់លាស់។

    បើ​តាម​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា៖ “ថ្នាំពេទ្យ​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទាំងអស់​សុទ្ធតែ​ឆ្លងកាត់​ការសិក្សា ឆ្លងកាត់​ការ​ពិសោធន៍ ថ្លឹងថ្លែង​បាន​ត្រឹមត្រូវ ថា​ប៉ុន្មាន​មិល្លីក្រាម លេប​បាន​ប៉ុន្មាន​ដង។ តែ​បើ​ថ្នាំ​ខ្មែរ​វិញ​ចេះ​តាម​គ្នា​ថា ​ដាក់​មួយ​ឆ្នាំង ទឹក​៣ យក​ទឹក១ បែប​នេះ​មិន​ដឹង​ថា​មាន​ន័យ​យ៉ាង​ម៉េច បាន​លទ្ធផល​យ៉ាង​ម៉េច”។

    លោកជំទាវ​វេជ្ជបណ្ឌិត​ដែល​ធ្វើការ​នៅ​វិស័យ​សុខាភិបាល​ជាង ៣០ ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា ថ្នាំ​ដែល​មិន​បាន​យក​មក​វិភាគ ឬ​សិក្សា​ត្រឹមត្រូវ​អាច​បណ្ដាល​ឲ្យ​អ្នក​ប្រើ​បែក​គ្រាប់​ឈាម។ ម្យ៉ាង​ទៀត​ថ្នាំ​ខ្លះ​អាច​បណ្ដាលឲ្យ​ម៉ាក់​ៗ​ស្ទះ​តម្រង​នោម ឬ​នោម​មក​ឈាម​ក៏​មាន​ដែរ ក្ដៅ​ក្រហល់ក្រហាយ សន្លប់​ស្ដូកស្ដឹង​ទៀត​ផង។

    ផឹកថ្នាំខ្មែរHello_គ្រូពេទ្យ

    មិន​ត្រឹម​ប៉ះពាល់​ដល់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ករណី​ខ្លះ​ទៀត​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ អាច​បណ្ដាលឲ្យ​កូន​ស្គមស្គាំង រាករូស និង​ហើមពោះ​ផង​ដែរ ព្រោះ​ទឹកដោះ​មាន​សារជាតិ​ចិញ្ចឹម​មិន​គ្រប់គ្រាន់​បណ្ដាលមកពី​ការ​ប្រើ​ថ្នាំ​ខ្មែរ។ សម្រាប់​ម៉ាក់ៗ​ដែល​កំពុង​ពពោះ​ក៏​មិន​ត្រូវ​ផឹក​ថ្នាំ​ឆ្នាំង ឬ​ថ្នាំ​ផ្សេង​ពី​រុក្ខជាតិដែរ ព្រោះ​អាច​បណ្ដាល​ឲ្យ​កូន​ក្នុង​ពោះ​មាន​បញ្ហាទឹកភ្លោះ​ជាដើម។

    អត្ថបទ​ពាក់ព័ន្ធ៖ស្រីៗកូន​ខ្ចី​ផឹក​ស្រា​ មិនត្រឹម​តែប៉ះពាល់​សុខភាព​ខ្លួន​ឯង​ទេ ឯ​កូន​តូច​វិញ​រឹត​តែ​​បញ្ហា

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម