backup og meta

ហេតុអីស្រីៗឈឺត្រគាកពេលពពោះ ដោះស្រាយម៉េច ត្រូវប្រយ័ត្នអីខ្លះ?

ហេតុអីស្រីៗឈឺត្រគាកពេលពពោះ ដោះស្រាយម៉េច ត្រូវប្រយ័ត្នអីខ្លះ?

ឈឺ​ត្រគាកពេលពពោះ ​កើត​មាន​ញឹក​ញាប់​​ណាស់ ពិសេស​អំឡុង​ពេល​ត្រី​មាស​ទី៣ និង​ជិត​សម្រាល។ ​បញ្ហាឈឺចាប់​​នេះ​ ដោយ​សារ​រាង​កាយ​ផ្លាស់​ប្តូរ ត្រៀម​ខ្លួនសម្រាល។ ប៉ុន្តែ​ករណី​ខ្លះ ក៏​មាន​មូលហេតុ​ផ្សេង​ទៀត។ “Hello គ្រូពេទ្យ’ នឹង​ពន្យល់​​ឲ្យ​បាន​ច្បាស់ ព្រមទាំង​វិធីដោះស្រាយ​ពេល​ការឈឺ​ចាប់​កាន់តែខ្លាំង។

១- មូល​ហេតុ​​ឈឺ​ត្រគាក​​ពេល​ពពោះ

​អំឡុង​ពេលព​ពោះ ប្រព័ន្ធ​មុខ​ងារ​ក្នុង​អាង​ត្រគាកមួយ​ចំនួន មាន​ការ​ផ្លាស់​ប្តូរ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការសម្រាល​កូន។ ប្រព័ន្ធ​ក្នុង​ខ្លួន​ចាប់​ផ្តើម​បញ្ចេញ​អ័រ​ម៉ូន​ដោយ​ស្វ័យ​ប្រវត្តិ ​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ឲ្យ​ជាលិកា​តភ្ជាប់​ធូរ និង​ទន់ ហេតុនេះ​សន្លាក់ និង​សរសៃ​ពួរ​រវាង​ឆ្អឹង និង​ឆ្អឹង​អាង​ត្រគាក​ ចាប់​ផ្តើម​មាន​សភាព​ធូរ អាច​បត់​បែន​បាន​ ក៏​ជា​ហេតុ​ធ្វើ​ឲ្យស្រី​មានឈឺ​ខ្នង​នៅ​ផ្នែក​ខាង​ក្រោម ​ផ្លាស់​ប្តូរ​ឥរិយាបថ និង​​ស្បូន​​ធ្ងន់​ជាង​មុន។ អាការៈចុក ឬ​ឈឺ​ចាប់ក្នុង​ត្រគាក ​មិន​អាច​ចៀស​វាង​បាន​ទេ។

ករណី​ផ្សេងទៀត ឈឺ​ត្រគាកអាច​បណ្តាល​មក​ពី​ជំងឺ Sciatica ​កើត​ឡើង​នៅ​ពេល​មាន​សម្ពាធ​កើន​ឡើង​នៅ​លើ​សរសៃ​ប្រសាទ Sciatic។ ពេលស្បូន​រីក​ធំ ក៏​​​អាច​ដាក់​សម្ពាធ​លើ​សរសៃ​ប្រសាទ Sciatic ទាំង​ពីរ ​ដែល​រត់​នៅ​កំភួន​ជើង​ទៅ​បាត​ជើង​ ដូច្នេះ​ យើង​​នឹង​មាន​អារម្មណ៍​ឈឺ​ចាប់ ស្ពឹក ឬ​មាន​អារម្មណ៍​ឈឺ​ចាក់​ៗ​នៅ​គូទ ត្រគាក និង​ភ្លៅ។ ជំងឺ Sciatica ​កើត​មាន​ធម្មតា​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ។

អំឡុង​ពេល​ត្រី​មាស​ទី២ យើង​អាច​នឹង​​ឈឺ​សរសៃ​ពួរដូចគ្នា ធ្វើឲ្យ​យើង​​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ក្នុង​ពោះ ត្រគាក និង​ក្រលៀន​ បើ​​ប្តូរ​ឥរិយាបថ ឬ​ផ្លាស់​ទី​ភ្លាម​ៗ។

២- វិធីដោះ​ស្រាយ​ឈឺ​ត្រគាក​ពេល​ពពោះ

ហាត់​ប្រាណ​សម​ស្រប ​អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​បាន ដូច​ជា គេង​ឲ្យ​ត្រង់​ខ្លួន​រយៈ​ពេល ២-៣ នារី ដោយលើក​ត្រគាក​​ឲ្យ​ដល់​កម្ពស់​ទ្រូង​ ​អាច​ងូត​ទឹក​ក្តៅ ឬ​ស្អំ​ទឹក​ក្តៅ​នៅ​កន្លែង​​ឈឺ។ កាន់​តែ​ជិត​ដល់​ថ្ងៃ​សម្រាល ស្រីៗ​ក៏​កាន់​តែ​មិន​ស្រួល ​នៅ​ពេល​​គេង ដូច្នេះ​អាច​កាត់​បន្ថយ​សម្ពាធ​នៅ​លើ​ត្រគាក តាមរយៈការ​​គេង​ចំហៀង​ដោយ​បត់​ជើង និង​ជង្គង់ ហើយ​បើ​ចាំ​បាច់ អាច​ប្រើ​ខ្នើយ ​ភួយ​ដើម្បី​ទ្រ​ពោះ និង​ជើង​។

អត្ថបទពាក់ព័ន្ធ៖

  • ​គេងអត់លក់ពេល​ពពោះ ប្រើ​ថ្នាំ​ងងុយគេង ប៉ះពាល់អត់?​
  • ស្រីកំពុងព​ពោះ ប្រើ​ថ្នាំ​ពេទ្យ ថ្នាំ​បុរាណ ប៉ះពាល់អត់?

៣- ស្ថានភាព​ទាមទារ​ការ​ព្យាបាល

​ករណី​មួយ​ចំនួន ​ការ​ឈឺ​ចាប់​ធ្ងន់​ធ្ងរ​ អាច​បង្ហាញ​ពីសញ្ញាកូន​កើត​មិន​គ្រប់​ខែ (កូន​កើត​មុន​សប្តាហ៍​ទី៣៧) ដោយយើងអាច​មាន​អារម្មណ៍​ថា​ធ្ងន់​នៅ​អាង​ត្រគាក​ ហើយ​រាល​ដាល​ទៅ​ភ្លៅ មាន​ឈឺខាង​ក្រោម​ពោះ​ ឈឺ​ឆ្អឹង​ខ្នង​ផ្នែក​ខាង​ក្រោម​ ដោយ​គ្មាន​ភាព​ធូរ​ស្រាល ​ទោះ​ជា​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​ក៏​ដោយ ​កន្ត្រាក់​ស្បូនភ្លាមៗ​​រៀង​រាល់ ១០ នាទី និងមាន​​ហូរ​ឈាម​ពណ៌​ផ្កាឈូក ឬ​ពណ៌​ត្នោត​ចេញ​តាម​​ទ្វារ​មាស។ ករណី​នេះ ប្រញាប់ទៅពេទ្យ​ឲ្យ​បានលឿន​បំផុត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hip pain during pregnancy. http://americanpregnancy.org/pregnancy-complications/hip-pain-during-pregnancy/. Accessed March 18, 2017

កំណែ​ប្រែបច្ចុប្បន្ន

16/06/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម