backup og meta

ខ្លាញ់​ត្រី​ល្អ​ខ្លាំង តែ​ពេល​ពពោះ​ ញ៉ាំ​បាន​អត់?

ខ្លាញ់​ត្រី​ល្អ​ខ្លាំង តែ​ពេល​ពពោះ​ ញ៉ាំ​បាន​អត់?

ខ្លាញ់​ត្រីល្អចំពោះ​សុខ​ភាព ចុះបើ​ស្ត្រីពពោះញ៉ាំ​ថ្នាំ​ខ្លាញ់ត្រី​នេះ មាន​សុវត្ថិភាព​ចំពោះ​ម៉ាក់ៗ និង​គភ៌អត់? “Hello គ្រូពេទ្យ’ នឹង​បក​ស្រាយ​ឲ្យ​គ្នា​យើង​បាន​ដឹង។

១- ផល​ប្រយោជន៍ខ្លាញ់​ត្រីលើ​ស្រីៗ​មាន​ផ្ទៃ​ពោះ

ដោយ​សារ​ដំណើរ​លូត​លាស់​ និង​ការ​អភិវឌ្ឍផ្នែក​សំខាន់ៗ​​របស់ខួរ​ក្បាលចាប់​ផ្តើម​នៅ​ពេល​ទារក​មាន​​អាយុ ២ ឆ្នាំ​ដំបូង នាំឲ្យ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ជា​ពិសេស​សារធាតុ DHA ដើរ​តួ​ជា​​ធាតុ​សំខាន់សម្រាប់ស្រី​មាន​ផ្ទៃ​ពោះ និង​ទារក​ទើប​កើត។ ខ្លាញ់​ត្រី ​ជា​ប្រភព​សំខាន់​នៃ DHA ក៏​ត្រូវចាត់​ទុក​​ជា​អាហារ​ចាំបាច់​សម្រាប់ស្រី​មាន​ផ្ទៃ​ពោះគ្រប់​រូប ​​ទាំង​អំឡុង​ពេល​បំបៅ​កូន​ដោយ​ទឹក​ដោះ​ផងដែរ។

DHA អាច​ជួយ​ដល់​ការ​សាង​សង់ និង​​រីក​លូត​លាស់​នៃ​ភ្នាស​កោសិកា​សរសៃ​ប្រសាទ និង​ភ្នាស​កោសិកា​ភ្នែកទារក ឯ EPA ជា​ប្រភេទអាស៊ីដ​ខ្លាញ់​​អូមេហ្គា៣ ត្រូវ​បាន​គេ​រក​ឃើញ​ភាគ​ច្រើន​នៅ​ក្នុងខ្លាញ់​ត្រី ​ដើរ​តួនាទី​យ៉ាង​សំខាន់ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ទារក​កាន់​តែ​ប្រសើរ​ឡើង និង​ការ​ពារ​ពី​ហានិភ័យ​កើត​មាន​ជំងឺ​ផ្លូវ​ចិត្ត។

ក្នុង​ការ​សិក្សា​របស់​អូស្ត្រាលី​ចេញ​ផ្សាយក្នុង​​ឆ្នាំ២០០៦ ផ្តោត​លើ​ស្រីៗ​មាន​ផ្ទៃ​ពោះ​ និង​មាន​សុខ​ភាព​ល្អ​ចំនួន ៩៨ នាក់ ត្រូវ​បាន​គេ​បែង​ចែក​ជា ២ ក្រុម ដោយ​ក្រុម​ទី១ បាន​ញ៉ាំ​ប្រេង​អូលីវ ៤ ក្រាម​ជា​រៀង​រាល់​ថ្ងៃ និង​ក្រុម​មួយ​ទៀត​ ត្រូវ​បាន​ឲ្យ​ញ៉ាំ​ខ្លាញ់​ត្រី​ចំនួនស្មើគ្នា ដោយ​​ចាប់​ផ្តើម​ញ៉ាំ​នៅ​សប្តាហ៍​ទី២០ នៃ​ការ​មាន​ផ្ទៃ​ពោះ ​រហូត​ដល់​ថ្ងៃ​សម្រាល​កូន។

ជា​លទ្ធផល​នៃការ​ស្រាវ​ជ្រាវ​នេះ ​បន្ទាប់​ពីទារក​សម្រាល​រួច និង​ធំ​លូត​លាស់​ដល់​វ័យ ២ ឆ្នាំកន្លះ ក្មេង​ទាំង​ពីរ​ក្រុម មិន​មាន​ភាព​ខុស​ប្លែក​គ្នា​​លើ​ការ​រីក​លូត​លាស់​ខាង​រាង​កាយ និង​សមត្ថភាព​ផ្នែក​ភាសា​ឡើយ។ ប៉ុន្តែសម្រាប់​ក្រុម​ដែល​ម៉ាក់ៗញ៉ាំ​ខ្លាញ់​ត្រី​ គឺ​មាន​ពិន្ទុ​ខ្ពស់​ជាង ក្រុម​ម៉ាក់ៗ​ញ៉ាំ​ប្រេង​អូលីវ ​លើ​ផ្នែក​ទំនាក់​ទំនង​រវាង​ដៃ​ និង​ភ្នែក។ លើស​ពី​នេះ អ្នក​ស្រាវជ្រាវ អះអាង​ដែរថា​ ម៉ាក់ៗ​ដែល​​បាន​ប្រើ​ប្រាស់​ខ្លាញ់​ត្រី អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ហឺត ប្រតិកម្មអាលែកហ្ស៊ី និង​ជំងឺ​ស្បែក​ដទៃ​ទៀត។

អត្ថបទពាក់ព័ន្ធ៖

  • ញ៉ាំ​ត្រី​ឲ្យ​បាន​ ២ ដងក្នុង​មួយសប្តាហ៍ បេះដូងមាន​សុខភាពល្អ
  • DHA ជាអ្វី? ដឹងថា​ ខួរ​ក្បាលក្មេងៗ​ត្រូវ​ការ​វា​ជា​ចាំបាច់​ប៉ុនណា​អត់?

២- គួរ​​ញ៉ាំ​ខ្លាញ់​ត្រី​​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ដែរ​ទេ?

សម្រាប់​ចម្លើយ​ គឺ​មិន​មែន ១០០% ទេ​ ព្រោះ​មិន​មែន​គ្រប់​ខ្លាញ់​ត្រីទាំង​អស់​ បង្កើត​ដោយ​ធាតុ​ផ្សំ​ដូច​គ្នា​ទេ ហេតុ​នេះ​គ្រប់​ប្រភេទ​ខ្លាញ់​ត្រី ក៏​មិន​មែន​សុទ្ធ​តែ​មាន​សុវត្ថិភាពសម្រាប់គភ៌ដែរ។

ខ្លាញ់​ត្រីមាន​ពីរ​ប្រភេទ​សំខាន់​ៗ ដោយប្រភេទ​មាន​សុវត្ថិភាព​សម្រាប់ម៉ាក់ៗ​អំឡុង​ពេល​ព​ពោះ​ ជា​ប្រភេទ​ខ្លាញ់​ត្រីចេញ​​ពី​សាច់​ត្រី តែ​មិន​មែន​ជាតិ​ខ្លាញ់​អូមេហ្គា ៣ ​បាន​ពី​ថ្លើម​ត្រី (ដូច​ជា​ ថ្នាំ​គ្រាប់ Cod liver oil pills) នោះ​ទេ​ ដោយ​សារ​តែ​ខ្លាញ់​ថ្លើម​ត្រី ​មានកម្រិត​វីតាមីន A ខ្ពស់។ កម្រិត​ខ្ពស់​នៃ​វីតាមីន A ខ្ពស់​ពេក អាច​បង្ក​ឲ្យ​មាន​ជាតិ​ពុល​ដល់​ថ្លើម និង​បង្ក​ឲ្យ​មាន​ភាព​ពិការ​ភាព​ដល់​ទារក។ ​បើ​ចំណី​អាហារ​យើង​​មាន​កម្រិតសារធាតុ Retinol (វីតាមីន A) គ្រប់​គ្រាន់ ​នោះ​​សំខាន់បំផុតត្រូវ​កំណត់​​បរិមាណ​​ប្រើ​ប្រាស់​សារ​ជាតិ​នេះ​ ដោយ​សារ​វា​សំខាន់​ណាស់​សម្រាប់​ប្រយោជន៍​ដល់​គភ៌ ហើយ​ស្រីៗ​ពពោះ ​ក៏​មិន​គួរ​ប្រើ​ប្រាស់​ថ្នាំ​បំប៉នវីតាមីនចម្រុះ Multi-Vitamins និង​ផលិត​ផល​ថែរក្សា​ស្បែក​ ​មាន​សារធាតុ Retinol ដូច​គ្នា។

ស្រីៗមិន​ចូល​ចិត្ត​ញ៉ាំ​ត្រី ឬ​មិន​អាច​ញ៉ាំ​ត្រីបាន ​ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន ​គួរ​ប្រើថ្នាំ​គ្រាប់ខ្លាញ់​ត្រី។ ទោះ​ជាយ៉ាង​ណា​ ​ញ៉ាំ​ត្រី​ស្រស់ ​នៅ​តែ​ជា​វិធី​សាស្ត្រ​ល្អ​បំផុត ដើម្បី​បាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ។ យោង​តាម​អ្នក​ឯក​ទេសសុខា​ភិបាល ​បើយើង​ញ៉ាំ​​ត្រី​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ដូចជា​ ត្រី​សាលម៉ុន ត្រី​ម៉ាការែ និង​ត្រី​ធូ​ណា រៀង​រាល់​សប្តាហ៍​ យើងក៏​មិន​ចាំបាច់​ញ៉ាំ​ខ្លាញ់​ត្រីបន្ថែម​ទេ។

បើ​​ញ៉ាំ​បួស​ គួរ​ញ៉ាំ​អាហារ​បំប៉ន​​មាន​សារ​ធាតុអូមេហ្គា ៣ ដែល​គេ​សំយោគ​ចេញ​ពី​សារាយ​សមុទ្រ (Algae)។

មេជីវិត​ឈ្មោល Hello គ្រូពេទ្យ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬ​ព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is it safe to take fish oil supplements in pregnancy? http://www.babycentre.co.uk/x541094/is-it-safe-to-take-fish-oil-supplements-in-pregnancyAccessed January 17, 2017

Cognitive assessment of children at age 2(1/2) years after maternal fish oil supplementation in pregnancy: a randomised controlled trial. https://www.ncbi.nlm.nih.gov/pubmed/17185423 Accessed January 17, 2017

កំណែ​ប្រែបច្ចុប្បន្ន

13/06/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 13, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម