ជាប៉ាម៉ាក់គេ កូនទើបសម្រាលភ្លាម ច្បាស់ជាចាប់អារម្មណ៍ខ្លាំង ពិសេសរឹតតែចង់ដឹងកូនកាត់ទៅម៉ាក់ ឬកាត់ទៅប៉ា។ ចុះបើម៉ាក់ៗក៏មិនដូច ប៉ាៗក៏មិនដូច ចុះកាត់ទៅរកអ្នកណា ហេតុអី?។ អូនតូចខ្លះ កើតមកភ្លាមមើលដឹងភ្លាម ពិសេសត្រង់ ភ្នែក និងទម្រង់មុខ ប៉ុន្តែខ្លះអាចដល់វ័យ ១-២ ខួប យ៉ាងណា ជាធម្មតាទាល់តែពេញវ័យទើបមើលច្បាស់។ “Hello គ្រូពេទ្យ’ នឹងពន្យល់គ្នាយើងខ្លះៗ ហេតុអីកូនមុខកាត់ទៅប៉ា តែភ្នែកកាត់ទៅម៉ាក់ និងមូលហេតុកូនមិនកាត់ដូចទាំងប៉ាទាំងម៉ាក់។
១- មុខមាត់ និងរូបរាង
ក្មេងភាគច្រើនធំឡើងកាត់ទៅរកប៉ា ឬម៉ាក់ តែក្មេងខ្លះទៀតអត់មានកាត់ដូចអីតិច ករណីនេះអ្នកជំនាញបានពន្យល់ថា គឺដោយសារភាពខុសគ្នារវាងហ្សែនក្មេងនីមួយៗ ដែលជាធម្មតាទទួលបានបានពាក់កណ្តាលពីប៉ា និងពាក់កណ្តាលទៀតពីម៉ាក់។ បើសិនជាក្មេងមើលទៅដូចឪពុកច្រើន ឬម្តាយច្រើននោះ គឺដោយសារគេបានទទួលហ្សែនលុប (ហ្សែនខ្លាំងអាចលុបពីលើហ្សែនអន់) ពីម៉ាក់ៗ ឬប៉ាៗមិនខាន។ ផ្ទុយទៅវិញ បើក្មេងទទួលបានហ្សែនអន់ (Recessive genes) អាចនឹងមិនដូចទាំងម៉ាក់ ទាំងប៉ា បែរទៅជាដូចអ្នកផ្សេងទៅវិញ។ ហើយបងប្អូនបង្កើត មានមុខស្រដៀងគ្នា ក៏ដោយសារតែការរួមបញ្ចូលគ្នារវាងហ្សែនប៉ាម៉ាក់ស្រដៀងគ្នាដែរ។
លក្ខណៈរូបកាយមួយចំនួន គឺជាហ្សែនលុប ត្រូវបានចែកបន្តគ្នា រាប់រយជំនាន់មករួមមាន រូបរាងប្រអប់ដៃ ម្រាមដៃ ម្រាមជើង ថ្ពាល់ខួច ច្រមុះវៀចខ្ទង់ និងរូបរាងធ្មេញជាដើម។ តែក៏មានចំណុចខ្លះ នឹងប្រែប្រួលដែរ ដូចជា គ្រោងឆ្អឹងនឹងពេញលក្ខណៈនៅពេលអាយុ ២០ ឆ្នាំជាងប៉ុណ្ណោះ។ ដូចនេះរូបរាងកូននៅពេលនេះ នឹងវិវត្តបន្ថែមទៀតនៅពេលខាងមុខ។
២- កម្ពស់ និងទម្ងន់
យោងតាមការសិក្សាផ្សេងៗ គ្នាយើងជាច្រើន ទោះបីកំពស់ជាលក្ខណៈតំណពូជក៏ដោយ តែក៏អាចប្រែប្រួលបានដូចគ្នា ដោយសារតែទទួលឥទ្ធិពលប្រមាណ ៦០-៨០ ភាគរយពីកត្តាហ្សែន ឯចំណែកភាគរយសេសសល់ គឺពឹងទៅលើកត្តាបរិយាស្ថានជុំវិញខ្លួន លំហាត់ប្រាណ របបអាហារ និងកម្រិតស្រ្តេសមនុស្សម្នាក់ៗ។
ទម្ងន់ក្មេង គឺអាស្រ័យខ្លាំងទៅលើប៉ាម៉ាក់ ជាពិសេសម៉ាក់ៗតែម្តង។ យ៉ាងណាវិញ យើងនៅតែមិនអាចធានាបានថា នឹងទៅជាយ៉ាងណានៅពេលអនាគតឡើយ តែគេច្រើនសង្កេតឃើញ ក្មេងមានប៉ាម៉ាក់ធាត់ខ្លាំង នឹងធាត់ខ្លាំងទៅតាមនឹងដែរ តែបើក្មេងទទួលបានការរស់នៅល្អសម្រាប់សុខភាព និងមានអាហារល្អព្រមគ្នានោះ ក្មេងនឹងមានរូបរាងស្អាត រាងកាយក៏រឹងមាំដែរ។
អត្ថបទពាក់ព័ន្ធ៖
- ចង់ឲ្យកូនក្លាយជាក្មេងចិត្តល្អ ម៉ាក់ប៉ាៗអាចបង្រៀនវិធីទាំងនេះ
- ខ្លាចក្មេងៗលង់ខ្លួនរត់ចេញពីផ្ទះ ប៉ាម៉ាក់ត្រូវដឹងតិចនិកដោះស្រាយទាំងនេះ
៣- ចំណុចគួរឲ្យភ្ញាក់ផ្អើលពីឥទ្ធិពលហ្សែន
ចំណែកឯបញ្ហាទំពែកវិញ ការសិក្សាស្រាវជ្រាវថ្មីៗនេះបញ្ជាក់ថា អាចមកពីទាំងសងខាង ទាំងម៉ាក់ៗ និងប៉ាៗ មិនមែនដោយសារតែហ្សែនប៉ាតែម្ខាងទេ។
ភ្នែកធំ ច្រមុះខ្ពស់ បបូរមាត់ក្រាស់ និងរោមភ្នែកវែង គឺជាលក្ខណៈហ្សែនលុប។ សក់ត្រង់ ជាលក្ខណៈហ្សែនលុបនៃជនជាតិអាស៊ី តែផ្ទុយពីជនជាតិផ្សេងៗ ដូចជាហ្សែនជនជាតិអាហ្រ្វិក ដែលមានសក់រួញ។ ឯចំណុចប្លែកៗ ដូចជា ថ្ពាល់ខួច ធ្មេញចន្លោះខ្មោច និងច្រមុះកោង គឺសុទ្ធតែមកពីតំណពូជ។
[embed-health-tool-pregnancy-weight-gain]