backup og meta

បម្រែបម្រួលហ្សែនគភ៌ក្នុងផ្ទៃ មានទំនាក់ទំនងជាមួយអាហារយើងញ៉ាំ

បម្រែបម្រួលហ្សែនគភ៌ក្នុងផ្ទៃ មានទំនាក់ទំនងជាមួយអាហារយើងញ៉ាំ

ដូច​ដឹង​ស្រាប់​ហើយ​ របបអាហារ​មាន​សារៈសំខាន់​ចំពោះ​ស្រី្ត​ពពោះ ក៏​ដូច​ជា​ទ្រទ្រង់​ការ​លូត​លាស់​គភ៌​ក្នុង​ផ្ទៃ បើ​ម៉ាក់ៗ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់ កូនក៏​ទទួល​បាន​មិន​គ្រប់​គ្រាន់​ដូច​គ្នា។ យ៉ាងណា ​អំឡុងពេលពពោះ ​អាហារ​មិន​មែន​ចេះ​តែ​ញ៉ាំ​បាន​ទាំង​អស់​ទេ ត្រូវ​ដឹង​ថា អាហារណា​ល្អ​ខ្លាំង​ មាន​សារធាតុ​បំប៉ន​ចាំបាច់​សម្រាប់​គភ៌ ព្រោះ​ការ​សិក្សា​ឃើញថា បម្រែបម្រួល​ហ្សែន​ទារក​ក្នុង​ផ្ទៃ មាន​ជាប់​ទាក់​ទង​ជា​មួយ​របប​អាហារ​ដែលម៉ាក់ៗញ៉ាំ។

១- ការសិក្សា​ស្រាវជ្រាវ 

អ្នក​ជំនាញ​មួយ​ក្រុម​ បាន​សិក្សា​អំពី​របប​អាហារស្រីៗ​នៅ​ក្នុង​ប្រទេសមួយ​នៅ​ទ្វីប​អាហ្រ្វិក ដោយ​​រក​ឃើញ​ថា ​ហ្សែន​របស់​ទារក ​អាច​ប្រែ​ប្រួល​បាន​ អាស្រ័យ​លើ​សារ​ធាតុ​ចិញ្ចឹម​ម៉ាក់ៗ​​បាន​ញ៉ាំ​មុន​ពេល​​មាន​ផ្ទៃ​ពោះ ដែល​ការ​សិក្សា​នេះ​ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ Epigenetics គឺ​ជា​គន្លឹះ​សំខាន់​ដែលអាច​​បង្ហាញ​ពីបម្រែ​បម្រួល​​ហ្សែនទារក​ក្នុង​ផ្ទៃ និង​របបអាហារ  ហើយ Epigenetics មួយ​ចំនួន​ ត្រូវ​បាន​បញ្ជូន​ពី​ម៉ាក់​ប៉ា ​ទៅ​កូន​បាន​ដោយ​ផ្ទាល់ផងដែរ។

១- របបអាហាមានផ្សារភ្ជាប់ទៅនឹងហ្សែនទារក

ការ​សិក្សា​នេះ​ ផ្តោត​លើ​ដំណើរ​ការ​នៃ Epigenetics លើ DNA Methylation ដែល​​ជា​សារ​ធាតុ​គីមី​ត្រូវ​បាន​គេ​ស្គាល់​ថា ស្ថិត​ក្នុង​​ក្រុម Methyl នឹង​​បាន​ភ្ជាប់​ទៅ​នឹង DNA គភ៌​ក្នុង​ផ្ទៃ។ សារ​ធាតុ​ចិញ្ចឹម​សំខាន់​ៗ​មួយ​ចំនួន ​ដូច​ជា អាស៊ីដ​ហ្វូលីក និង​វីតាមីន B2, B6 និង B12 ក៏​អាច​បង្កើត​ឲ្យ​មាន​ដំណើរ​ការ​នេះ​ Epigenetics ដូច​គ្នា។ នៅ​ពេល​​ហ្សែន ​បាន​ភ្ជាប់​ជាមួយ​នឹង​ក្រុម Methyl ធ្វើ​ឲ្យមាន​ដំណើរ​ការ​មួយ​ហៅ​ថា ​ហ្សែនស្ងៀម​ស្ងាត់ ឬ Gene silencing កើត​ឡើង មាន​ន័យ​ថា ហ្សែន​មួយ​ចំនួន​ មិន​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ខ្លួន​ទេ។

នៅ​ពេលស្រីៗធ្វើ​ការ​ផ្លាស់​ប្តូរ​របប​អាហារ​នោះ ​នឹង​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ​ទៅ​លើ​ការ​បង្ហាញ​​​ហ្សែន​របស់​ទារក ចំណែក​សារ​ធាតុ​ចិញ្ចឹម​សំខាន់​ៗ​មួយ​ចំនួន ​គួរ​ញ៉ាំ​ក្នុង​ពេល​សម​ស្រប។

អ្នក​ស្រាវ​ជ្រាវ​ បាន​ធ្វើ​ការ​សិក្សា​ ដោយ​បែង​ចែក​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជន​ជាតិ​ជា​ពីរ​ក្រុម មួយ​ក្រុម​គ្រប់​ខែ​នៅ​រដូវ​ភ្លៀង និង​មួយ​ក្រុម​ទៀត​គ្រប់​ខែ​នៅ​រដូវ​ប្រាំង។ អ្នក​ជំនាញ​ បាន​ធ្វើ​តេស្ត​ឈាម​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កម្រិត​សារ​ធាតុ​ចិញ្ចឹម​សំខាន់​ៗ​ពួក​គេ​បាន​ញ៉ាំ។ ក្រោយ​កើត​ អ្នក​ជំនាញ​បាន​ធ្វើ​តេស្ត​ឈាម និង​គល់​សក់​ លើទារក​​មាន​អាយុ​ចាប់ពី ២-៨ ខែ បាន​ឃើញ​ថា​ ទារក​កើត​នៅ​រដូវ​វស្សា ​គឺ​មាន​កម្រិត ​DNA Methylation ខ្ពស់​ជាង​ ទារក​កើត​នៅ​រដូវ​ប្រាំង ​ដោយ​សារ​ការ​ញ៉ាំ​នូវ​សារធាតុ​ចិញ្ចឹម។ បរិមាណ​សមាស​ធាតុ Cysteine និង Homocysteine នៅ​ក្នុង​ចរន្ត​ឈាម​ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ផល​ប៉ះ​ពាល់​ដល់​ការ​បង្ហាញ​ហ្សែន​របស់​ទារកផងដែរ ជាមួយ​នឹង​សន្ទស្សន៍​ម៉ាស​រាង​កាយ (BMI) ​ត្រូវ​បាន​គេ​ធ្វើ​ដើម្បី​វាស់​ពី​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន។

អត្ថបទ​ពាក់ព័ន្ធ៖

  • អាហារអីខ្លះ​ល្អ​ខ្លាំង​សម្រាប់​ស្រីៗកំពុងពពោះ?
  • ខ្លាញ់​ត្រី​ល្អ​ខ្លាំង តែ​ពេល​ពពោះ​ ញ៉ាំ​បាន​អត់?

២- ចំណុច​សំខាន់​ស្រី្តមានផ្ទៃពោះគួរធ្វើ

ការ​ស្រាវ​ជ្រាវ​ ​សង្កត់​ធ្ងន់​ទៅ​លើការ​វាយ​តម្លៃ​ដោយ​​យន្ត​ការរបស់​សារធាតុ ​Methylation (​Methylation Machinery) ដែល​អាច​ធ្វើ​ឲ្យ​ទារក​មាន​បញ្ហា​កង្វះ​សារ​ធាតុ​ចិញ្ចឹម ​បណ្តាល​ឲ្យ​មាន​ជំងឺផ្សេងៗ។ ការ​កំណត់​នូវ​របប​អាហារ​ចំពោះ​ស្ត្រី​កំពុង​ពពោះ ​គឺ​សំខាន់​ជាង​គេ ដើម្បី​ការ​ពារ​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​នៃសារធាតុ Methylation។ អាហារ​បំប៉ន​អាស៊ីដហ្វូលីកមុន​ពេល​ពពោះ (Pre-conceptional folic acid) ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​ការ​ពារ​ភាព​មិន​ប្រក្រតី​របស់​អំប្រ៊ីយ៉ុង ខណៈ​ពេល​នេះ មាន​​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​បង្ហាញ​ថា ​ញ៉ាំ​ស្រា​ក្រឡុក​ អាច​ប៉ះពាល់​សារ​ធាតុ​ចិញ្ចឹម​ពី​អាហារ ឬ​ពី​ថ្នាំ​បំប៉ន​បន្ថែម។

ការ​ស្រាវ​ជ្រាវ​នេះ​ មិន​បាន​បង្ហាញ​ពី​អាថ៌​កំបាំង​​របប​អាហារសម្រាប់​ស្រីៗ​កំពុង​ពពោះ​នោះ​ឡើយ ប៉ុន្តែ​ការ​កែ​ប្រែ​របប​អាហារ ​អាច​ជួយ​ឲ្យ​សុខ​ភាព​ទាំង​ម៉ាក់ៗ និង​ទារក កាន់​តែ​ល្អ​ឡើង។ យ៉ាង​ណា គ្នា​យើង​ត្រូវ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ដោយ​ការ​ញ៉ាំ​អាហារ​ឲ្យ​មាន​តុល្យភាព ហាត់​ប្រាណ​ឲ្យ​បាន​ញឹក​ញាប់ និង​ញ៉ាំ​វីតាមីន​នៅ​ពេល​មាន​ផ្ទៃ​ពោះ ​តាមការ​ណែនាំ​ពីគ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​ដើម្បី​ស្វែង​យល់​ពី​ដំណោះ​ស្រាយ​របស់​អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What a Woman Eats Before Conception Affects Her Child’s DNA. http://www.healthline.com/health-news/mothers-diet-before-pregnancy-affects-babys-genes-043014#1. Accessed March 01, 2017.

 

Mother’s diet affects the ‘silencing’ of her child’s genes. https://www.sciencedaily.com/releases/2014/04/140429125733.htm. Accessed March 01, 2017.

កំណែ​ប្រែបច្ចុប្បន្ន

29/07/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម