backup og meta

ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម?

ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម?

ស្រីៗ​កំពុង​ពពោះ ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង​ឲ្យ​ច្រើន ព្រោះ​មក​ទល់​នឹង​ពេល​នេះ មាន​ការ​ស្រាវ​ជ្រាវជាបន្ត​បន្ទាប់​ពាក់ព័ន្ធ​បញ្ហា​ក្មេង​កើត​មក​ ស្រាប់​តែ​ការ​វិវត្តខួរ​ក្បាល​មិនប្រ​ក្រតី ដែល​យើង​និយម​ហៅ​ថា​ អូទីស្សឹម ដោយ​ការ​ស្រាវ​ជ្រាវមួយ​ចំនួន​បង្ហាញថា ការ​វិវត្ត​អូទីស្សឹម​លើ​គភ៌​អំឡុង​ពេល​ពពោះ អាចដោយ​សារ​ម៉ាក់ៗ​ខ្វះ​ជាតិ​ដែក និង​ធ្លាប់​មាន​ចាក់​ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង​ក្រោយ​សម្រាល។

១- ទទួល​ជាតិដែក​គ្រប់​គ្រាន់​បន្ថយ​ហានិភ័យកូនកើតមក​មាន​អូទីស្សឹម?

ការ​ស្រាវ​ជ្រាវ​នៅ​ឆ្នាំ ២០១៤ ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​​​អាមេរិក​ ស្តី​ពី​ស្ថិតិ​លើ​កុមារ​​កើត​មក​ខ្វះ​ជាតិ​ដែក គឺ​មាន​អត្រា​ប្រឈម​វិវត្តទៅជា​​​អូទីស្សឹម ខ្ពស់​ជាង​ក្មេង​មាន​ជាតិ​ដែក​គ្រប់គ្រាន់​ដល់​ទៅ ៥ ដងឯណោះ។ ហានិភ័យ​អាចនឹង​កាន់​តែ​​កើន​ឡើង​ ចំពោះម៉ាក់ៗមាន​អាយុ​ច្រើនជាង ៣៥ ឆ្នាំ ឬ​​មាន​បញ្ហា​មេតាបូលីស​ ដូច​ជា ​​ជំងឺ​ធាត់​ខ្លាំង មាន​សម្ពាធ​ឈាម​ខ្ពស់ ឬ​ទឹក​នោម​ផ្អែម។ ថ្នាំ​ជាតិ​ដែក មាន​សារៈ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ខួរ​ក្បាលទារក ប៉ុន្តែស្រីៗពពោះ​ មានដល់ទៅ​ពាក់​កណ្តាល ដែល​មិន​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់​។

នេះ​ជា​ការ​សិក្សា​ដំបូង​ ដើម្បី​ពិនិត្យ​មើលការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក និង​ហានិភ័យ​ប្រឈម​អូទីស្សឹម។ ការ​សិក្សាមិន​មាន​ការ​បញ្ជាក់​ច្បាស់លាស់​ពី​បញ្ហា​​ខ្វះ​ជាតិ​ដែក​ក្នុង​អំឡុង​ពេល​ព​ពោះ​ ពិត​ជា​អាច​​បណ្តាល​ឲ្យ​មាន​អូទីស្សឹម​នោះ​ទេ តែ​អ្វីយើង​ដឹង គឺ​ថា​ជាតិ​ដែក​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ការ​វិវត្ត​ប្រព័ន្ធ​ប្រសាទ​គភ៌ក្នុងផ្ទៃ ក៏​ដូច​ជា​ក្រោយ​ពេល​សម្រាល ហេតុ​នេះ ​វា​សំខាន់​ណាស់​ក្នុង​ការ​​ញ៉ាំ​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់ពី​របបអាហារម៉ាក់ ​តាម​រយៈ​សាច់​គោ គ្រឿង​សមុទ្រ ស៊ុត​ ​ធញ្ញជាតិ​ សុទ្ធ​សឹង​សម្បូរ​ជាតិ​ដែក និង​ញ៉ាំ​អាហារ​បំប៉ន​បន្ថែម​មុន​ពេលមាន​ផ្ទៃ​ពោះ ឬ​អំឡុង​ពេល​កំពុង​ចង់​មាន​កូន។

អត្ថបទពាក់ព័ន្ធ៖

  • ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម
  • ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម

២- ចាក់ថ្នាំស្ពឹកតាមឆ្អឹងខ្នងបង្កើនកត្តាប្រឈមអូទីស្សឹម?

ការ​សិក្សា​ក្នុង​ឆ្នាំ ២០១៤ របស់​បារាំង បាន​ពិសោធលើ​សត្វ​កណ្តុរ និង​ចុះ​ផ្សាយ​ក្នុង​ទស្សនា​វដ្តី​វិទ្យាសាស្រ្ត​ ​បង្ហាញ​ថា ​ការ​ចាក់​ថ្នាំ​ស្ពឹក​តាម​ឆ្អឹង​ខ្នង (Epidurals) ក្នុង​អំឡុង​ពេល​សម្រាលកូន​ អាច​ធ្វើ​ឲ្យ​កើន​ឡើង​កំហាប់​ក្លរីត (Cl) ឬ​អំបិល​ខ្ពស់​នៅ​ក្នុង​ខួរ​ក្បាល​កូន​សត្វកណ្តុរទើប​នឹង​កើត។ អ្នក​ស្រាវ​ជ្រាវ​បាន​សន្និដ្ឋាន​ថា ​វា​អាច​បង្កើន​នូវ​ហានិភ័យ​អូទីស្សឹម​លើ​មនុស្ស​បាន។

កម្រិត​សារ​ធាតុ​ក្លូរីត​ខ្ពស់ មាន​សារៈ​សំខាន់​ណាស់​ទៅ​លើ​ការ​វិវត្ត​ខួរ​ក្បាលទារកអំឡុង​ពេល​​ក្នុងផ្ទៃ ហើយអំឡុង​ពេល​ឈឺ​ពោះ​សម្រាល និង​ពេល​សម្រាល ទារក​បាន​ប៉ះ​ពាល់​ជាមួយ​​សារ​ជាតិ​អុកស៊ីតូស៊ីន​ ដែល​ជា​អ័រ​ម៉ូន​បណ្តាល​ឲ្យ​មាន​ការ​កន្ត្រាក់​សាច់​ដុំ​ស្បូន។ អ័រ​ម៉ូន​អុកស៊ីតូស៊ីន​ មាន​តួនាទី​ដូច​គ្នា​ទៅ​នឹង​​ថ្នាំ​បញ្ចុះ​ទឹក​នោម និង​សម្រាប់​បន្ថយ​កម្រិត​ក្លរីតលើ​ទារក នាំ​ឲ្យ​អ្នក​ស្រាវជ្រាវ​​ជឿ​ថា ចាក់​ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង​ពេល​សម្រាល អាច​រំខាន​ដល់​ការ​បញ្ចេញ​អ័រម៉ូន​អុកស៊ីតូស៊ីន​ បណ្តាល​ឲ្យ​កម្រិត​ជាតិក្លរីត ​នៅ​តែខ្ពស់​ក្រោយទារកសម្រាល​ចេញ​មក​ក្រៅ។

ការ​សិក្សា​នេះ​ ស៊ី​គ្នា​ទៅ​នឹង​អ្វី​ដែល​គេ​បាន​ស្រាវ​ជ្រាវ​នៅ​ឆ្នាំ ២០១២ លើ​ក្មេងមាន​កើត​អូទីស្សឹមសរុប ៦០នាក់ ដែល​មានការ​វិវត្ត​លើ​អាកប្បកិរិយា​ល្អ​ជាង​មុន ​ក្រោយ​បាន​ប្រើ​ថ្នាំ​បញ្ចុះ​ទឹក​នោម​ ដើម្បី​បន្ថយ​កម្រិតសារធាតុ​​ក្លរីតក្នុង​ឈាម។ ទោះ​បី​យ៉ាង​ណា ​ការ​ស្រាវ​ជ្រាវនេះ គឺ​បាន​ធ្វើ​ការ​ផ្តោត​លើ​វិធី​ចាក់​ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង​ពេល​សម្រាល (Epidurals) និង​សារធាតុក្លរីតលើកណ្តុរ មិន​អាច​ប្រាដក​ថា មាន​សកម្ម​ភាព​​ដូច​គ្នា​ទៅ​លើ​មនុស្ស​បាន​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pregnancy and Autism: What You Need to Know. http://www.parents.com/pregnancy/my-baby/pregnancy-and-autism/.Accessed March 05, 2017.

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម