backup og meta

លម្អិតពីករណីកូនកើតមុនខែ កូនគ្រប់ខែ និងចាស់ខែ ម៉ាក់ៗថ្មីថ្មោងត្រូវដឹង

លម្អិតពីករណីកូនកើតមុនខែ កូនគ្រប់ខែ និងចាស់ខែ ម៉ាក់ៗថ្មីថ្មោងត្រូវដឹង

ចម្ងល់​ដែល​ម៉ាក់ៗ​ថ្មី​ថ្មោង​ចង់​ដឹង​នោះ តើ​ពពោះ​ប៉ុន្មាន​សប្តាហ៍​ទើប​គេ​ហៅ គ្រប់​ខែ ចុះ​កូន​កើត​អំឡុង​ប៉ុន្មាន​សប្តាហ៍ ហៅ​ថា​កើត​មិន​គ្រប់​ខែ ចំណែក​កូន​​ចាស់​​ខែ​វិញប៉ុន្មាន​សប្តាហ៍?

Hello គ្រូពេទ្យ នឹង​លម្អិត​អំពី​ករណី​កូន​កើត​មុន​ខែ កូន​គ្រប់​ខែ និង​កូន​ចាស់​ខែ ជាមួយ​អ្នក​គ្រូពេទ្យ​ឆ្មប ដែលជានាយ​សាល​នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក លោកស្រី អ៊ួង លីដា។

១- កូន​គ្រប់​ខែ

ក្បូន​ពេទ្យ​រាប់​ពីថ្ងៃទី១ នៃរដូវដែលមកខែចុងក្រោយគេ ជា​ថ្ងៃ​មាន​គភ៌ ដោយ​កំណត់​រយៈពេល ៤០ សប្តាហ៍ ជា​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន ដែល​ត្រូវ​ជា ៩ខែ​១០​ថ្ងៃ។ តែ​ទោះ​ជា​​កំណត់​បែប​នេះ​ក្តី បើ​កូន​សម្រាល​ក្រោយ ៣៧ សប្តាហ៍​​ទៅ ក៏​ពេទ្យ​ចាត់​ទុក​ថា គ្រប់​ខែដែរ។

ថ្ងៃទី ១ នៃរដូវចុងក្រោយៈ

អត្ថបទពាក់ព័ន្ធ៖ សញ្ញា​សំខាន់ៗ​ពេល​ពពោះ និង​សម្រាល​កូន ម៉ាក់ៗ​ថ្មី​ថ្មោង​ត្រូវ​ដឹង

២- កូន​កើត​មុន​ខែ

កូន​កើត​មុន​ខែ ឬការ​សម្រាល​កូន​មុន​កំណត់ សំដៅ​ទៅ​លើ​ការ​សម្រាល​កូន​នៅ​មុន​រយៈពេល ៣៧ សប្តាហ៍​នៃ​ការ​​ពពោះ។ ម៉ាក់ៗ​ដែល​សម្រាល​កូន​​មុន​ខែ អាច​គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន ដោយ​កូន​អាច​ស្លាប់ ឬ​កូន​កើត​មក​ខ្សោយ មាន​បញ្ហា​ប្រព័ន្ធ​ដង្ហើម ប្រព័ន្ធ​រំលាយ​ អាហារ ងាយ​ឆ្លង​មេរោគ ស្លេកស្លាំង ខាន់លឿង ខួរក្បាល​មិន​សូវ​លូតលាស់ ឯ​ម្តាយ​វិញ​អាច​ប្រឈម​នឹង​ការ​សម្រាល​កូន​មិន​គ្រប់​ខែ​ពេល​ពពោះ​លើក​ក្រោយៗទៀត និង​មាន​បញ្ហា​ផ្លូវ​ចិត្ត។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗគ្នា​យើង​កំពុង​ពពោះ​ប្រយ័ត្ន​មែន​ទែន​ រឿង​កូន​កើត​មិនគ្រប់​ខែ

សម្រាលកូន

៣- កូន​ចាស់​ខែ

ការ​ពពោះ ឬ​សម្រាល​កូន​លើស​ពី​រយៈពេល ៤០ សប្តាហ៍​ទៅ នោះ​គេ​ហៅ​ថា កូន​ចាស់​ខែ​ហើយ។ គ្រូពេទ្យ​តម្រូវ​ឲ្យម៉ាក់ៗ​ទុក​កូន​ក្នុង​ពោះ​យ៉ាង​យូរ​បំផុត​ត្រឹម ៤១សប្តាហ៍៣ថ្ងៃ​ប៉ុណ្ណោះ ទោះ​ជា​មិន​ឈឺ​ពោះ ឬ​បែក​ទឹក​ភ្លោះ​ក៏​ដោយ។ ចំពោះ​មូលហេតុ​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ពពោះ​យ៉ាង​យូរ​ត្រឹម ៤១​សប្តាហ៍​៣ថ្ងៃនោះ ដោយសារ កូន​ចាស់​ខែ​កាន់​តែ​ធំ ឯ​ទឹកភ្លោះ​ក៏​រីង ធ្វើ​ឲ្យ​កូន​ពិបាក​ធ្វើ​ចលនា និង​ដក​ដង្ហើម ចំណែក​ការ​បញ្ជូន​អុកស៊ីសែន​ពី​ម្តាយ​ទៅ​កូន​កាន់​តែ​តិច កូន​ខ្សោយ ក្នុង​ករណី​ម៉ាក់ៗ​បណ្តែត​បណ្តោយ​ទុកយូរ​ទៀត អាច​មាន​គ្រោះថ្នាក់​កូន​ស្លាប់​ក្នុង​ពោះ។

អត្ថបទពាក់ព័ន្ធ៖ កូនចាស់ខែ ម៉ាក់ៗអាចទុកកូនក្នុងពោះ យ៉ាងយូរបំផុតប៉ុន្មាន?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/11/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 14, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម