ស្រីៗគ្នាយើង ឲ្យតែពពោះ ច្បាស់ជាកើតមានចំណង់អាហារប្លែកៗ នឹកឃើញអី ឃ្លាននឹងភ្លែត នេះក៏ដោយសារបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយ។ ជាធម្មតា អំឡុងពេលពពោះ ចំណង់អាហារអាចកើតមានគ្រប់រសជាតិ គ្នាយើងខ្លះ ចង់ញ៉ាំប្រៃ ខ្លះចង់ផ្អែម ខ្លះចូលចិត្តជូរ ពិសេសអារឿងញ៉ាំហឹរតែម្តង។ ស្រីៗចូលចិត្តញ៉ាំហឹរ ពិសេសពេលពពោះ តែងឆ្ងល់ថា អាចប៉ះពាល់គភ៌ក្នុងផ្ទៃដែរអត់ ហេតុនេះ “Hello គ្រូពេទ្យ” នឹងបកស្រាយចម្ងល់គ្នាយើងក្នុងអត្ថបទនេះតែម្តង។