ចម្ងល់ដែលស្រីៗយើងតែសួរញឹកញាប់នោះ គឺបាត់រដូវហើយ ហេតុអីបានជាតេស្តមើលទឹកនោមមិនឃើញ២ឆ្នូតនោះ? ករណីនេះលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បកស្រាយថា មានផ្ទៃពោះភ្លាមៗ ឬប៉ុន្មានថ្ងៃដំបូង តេស្តទឹកនោមមិនអាចដឹងបានទេ។
ចម្ងល់ដែលស្រីៗយើងតែសួរញឹកញាប់នោះ គឺបាត់រដូវហើយ ហេតុអីបានជាតេស្តមើលទឹកនោមមិនឃើញ២ឆ្នូតនោះ? ករណីនេះលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បកស្រាយថា មានផ្ទៃពោះភ្លាមៗ ឬប៉ុន្មានថ្ងៃដំបូង តេស្តទឹកនោមមិនអាចដឹងបានទេ។

ការធ្វើតេស្តទឹកនោមទៅឃើញមាន២ឆ្នូតនោះទេ ទោះស្ត្រីនោះបាត់រដូវក៏ដោយ អាចតេស្តឃើញលុះណាតែការបង្កកំណើតបាន១៤-១៦ ថ្ងៃ ពេលបាត់រដូវភ្លាមៗ តេស្តមិនដឹងនោះទេ។
ចំពោះវិធីដែលអាចពិនិត្យដឹងថា ស្ត្រីមានផ្ទៃពោះលឿនជាងការពិនិត្យទឹកនោម គឺការធ្វើតេស្តឈាម ដែលអាចដឹងបានរយៈពេលប្រមាណ ១០ថ្ងៃ ក្រោយការបង្កកំណើត។
ក្រៅពីតេស្តទាំង២ខាងលើនេះ ស្រ្តីក៏អាចដឹងថាមានផ្ទៃពោះ ឬអត់បានដែរ តាមរយៈការពិនិត្យអេកូ ដែលតេស្តមួយនេះប្រើពេលយូរជាងការពិនិត្យតាមវិធីធ្វើតេស្តទឹកនោម និងឈាម។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា គភ៌អាយុបាន ៤-៥ សប្តាហ៍ ទើបអាចធ្វើអេកូសាស្ត្រដឹងបាន។
ក្នុងចំណោមតេស្តទាំង៣នេះ មានតែការធ្វើអេកូសាស្ត្រប៉ុណ្ណោះដែលច្បាស់លាស់ និងអាចដឹងថា កូននៅទីតាំងណា ក្នុង ឬក្រៅស្បូន កូនលូតលាស់ ឬមិនលូតលាស់ អាយុគភ៌ ភេទ ដឹងពីបរិមាណទឹកភ្លោះ បញ្ហាប្រឈមរបស់កូនក្នុងផ្ទៃជាដើម។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕