backup og meta

ពេលពពោះ គ្រាន់ស្អប់គ្រឿងសម្អាង ស្បែកស្រអាប់ អាចដឹងថាកូនប្រុស ឬស្រីពិតអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 06, 2020

    ពេលពពោះ គ្រាន់ស្អប់គ្រឿងសម្អាង ស្បែកស្រអាប់ អាចដឹងថាកូនប្រុស ឬស្រីពិតអត់?

    អំឡុង​ពេល​ពពោះ ម៉ាក់ៗ​ណា​ដែល​មិន​ចង់​ដឹង​ភេទ​កូន​ក្នុង​ផ្ទៃ​ឲ្យ​បាន​លឿន​នោះ។ ដូច​នេះ​ហើយ ទើប​មាន​ការ​លើកឡើង​មួយ​ដែល​ថា ពេល​ពពោះ ធុំ​ក្លិន​គ្រឿង​ក្រអូប​មិន​បាន ស្បែក​ប្រែ​ជា​ស្រអាប់ ហើយ​ឡើង​មុន​ពេញ​មុខ អាច​បញ្ជាក់​ថា​កូន​ក្នុង​ផ្ទៃ​ជា​កូន​ស្រី ឬ​ប្រុស​បាន។ បើ​តាម​ពេទ្យ​ជំនាញ ការ​លើក​ឡើង​បែប​នេះ​ពិត​មែន​អត់?

    ដើម្បី​ឆ្លើយ​តប​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគស្ត្រី​បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​លើក​ឡើង​បែប​នេះ គឺ​គ្រាន់​តែ​ជា​ការ​ចំណាំ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ៗ​ប៉ុណ្ណោះ នៅ​មិន​ទាន់​មាន​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​ណា​មក​អះអាង​នៅ​ឡើយ​ទេ។

    “ភាគ​ច្រើន​ខ្ញុំ​សង្កេត​ឃើញ​ថា វា​ជា​ការ​ចំណាំ​តាម​គ្នា​របស់​ម៉ាក់ៗ​ពពោះ នៅ​ពេល​ពួកគាត់​និយាយ​គ្នា​លេង​អ៊ីចឹង។ ម៉ាក់​ៗ​ខ្លះ ចំណាំ​បែប​នេះ ហើយ​កូន​កើត​មក​ត្រូវ​តាម​ភេទ​ដែល​គាត់​គិត​ទុក ក៏​គិត​ថា កាល​ណា​មាន​អាការៈ​ស្អប់​ក្លិន​ក្រអូប ឬ​ស្បែក​ឡើង​ខ្មៅ​អាច​ឲ្យ​ដឹង​ពី​ភេទ​កូន​មែន។”

    ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ភព​រូប​នេះ បាន​បញ្ជាក់​បន្ត​ថា វា​នៅ​មិន​ទាន់​មាន​ការ​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រ​ណាមួយ​មក​បញ្ជាក់​ពី​ការ​ចំណាំ​តៗ​គ្នា​នេះ​ថា ពិត ឬ​មិន​ពិត​នោះ​ទេ។ ប៉ុន្តែ នៅ​អំឡុង​ពេល​ពពោះ គឺ​ក្រុម​គ្រូពេទ្យ​តែង​តម្រូវ​ឲ្យ​ស្ត្រី​ពពោះ​ទៅ​ពិនិត្យ​មើល​អេកូជាប្រចាំ ដើម្បី​កំណត់​មើល​សុខភាព​ទូទៅ​របស់​កូន​នៅ​ក្នុង​ផ្ទៃ ក៏​ដូច​ជា​អាច​បញ្ជាក់​កាន់​តែ​ច្បាស់​ពី​ភេទ​របស់​គភ៌​។​ ជាទូទៅ នៅពេលពពោះបាន៣ ទៅ៤ខែ គ្រូពេទ្យអាចពិនិត្យមើលដឹងពីភេទរបស់គភ៌​ហើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម