អស់កម្លាំងអំឡុងពេលពពោះគឺជារឿងធម្មតាដែលស្ត្រីពពោះតែងជួបប្រទះ ជាពិសេសនៅប៉ុន្មានខែដំបូង និងត្រីមាសទី៣។ សម្រាប់ម៉ាក់ៗមួយចំនួនមានអាការៈអស់កម្លាំងខ្លាំង ខណៈម៉ាក់ៗមួយចំនួនទៀតគឺមានអាការៈស្រាល។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អស់កម្លាំងអំឡុងពេលពពោះគឺជារឿងធម្មតាដែលស្ត្រីពពោះតែងជួបប្រទះ ជាពិសេសនៅប៉ុន្មានខែដំបូង និងត្រីមាសទី៣។ សម្រាប់ម៉ាក់ៗមួយចំនួនមានអាការៈអស់កម្លាំងខ្លាំង ខណៈម៉ាក់ៗមួយចំនួនទៀតគឺមានអាការៈស្រាល។
នៅត្រីមាសទី១ រាងកាយម៉ាក់ៗគឺធ្វើការខ្លាំងដើម្បីបង្កើតសុក និងចាប់ផ្ដើមផ្ដល់សារធាតុចិញ្ចឹមដល់ទារក។ ការធ្វើមេតាបូលីស និងចរន្តឈាមក៏មានការកើនឡើង ដូចនេះរាងកាយត្រូវការសារធាតុចិញ្ចឹម និងសម្រាកច្រើនជាងធម្មតា។ ត្រីមាសទី១នេះក៏ជាពេលដែលមានអារម្មណ៍ប្រែប្រួលខ្លាំងដែលនេះធ្វើឲ្យម៉ាក់ៗអស់កម្លាំង។
រីឯអំឡុងត្រីមាសទី២ រាងកាយម៉ាក់ៗនឹងមានអាការៈប្រសើរជាងត្រីមាសទី១ព្រោះសុកត្រូវបានបង្កើត ហើយរាងកាយក៏មានភាពស៊ាំទៅនឹងការពពោះជាងមុនដែរ។ យ៉ាងណាមិញ ពេលឈានចូលត្រីមាសទី៣ ម៉ាក់ៗនឹងមានអាការៈអស់កម្លាំងម្ដងទៀតដែលនេះអាចបណ្ដាលមកពីមូលហេតុដូចខាងក្រោម៖
ម៉ាក់ៗអាចអនុវត្តប៉ុន្មានវិធីខាងក្រោមនេះដើម្បីកាត់បន្ថយអាការៈអស់កម្លាំង៖
ទោះបីជាអាការៈអស់កម្លាំងជារឿងធម្មតា យកល្អគួរទៅពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនជាម៉ាក់មានរោគសញ្ញាផ្សេងៗដូចខាងក្រោម៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕