backup og meta

វ៉ាក់សាំងតេតាណូស សំខាន់សម្រាប់ស្រ្តីមានផ្ទៃពោះដូចម្ដេច?

វ៉ាក់សាំងតេតាណូស សំខាន់សម្រាប់ស្រ្តីមានផ្ទៃពោះដូចម្ដេច?

ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ការ​ដែល​បានចាក់​វ៉ាក់សាំង​តេតាណូស​ពិតជា​ការពារ​ខ្លួន​បាន​យ៉ាង​ខ្ជាប់ខ្ជួន។ តើ​ការពារ​បាន​អ្វី​ខ្លះ? ហើយ​វ៉ាក់សាំង​តេតាណូស​នេះ សំខាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​បែប​ណា​ទៅ?

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ជំងឺ​តេតាណូសត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ឆ្លង​ពពួក​បាក់តេរី​ឈ្មោះ Clostridium tetani ហើយ​បាក់តេរី​នោះ អាច​ចូល​ក្នុង​ខ្លួន​យើង​បាន​តាមរយៈ​របួស ឬ​ស្បែក​ដែល​រយះ​ដោយ​គ្រឿង​ដែក​ទោះ​ជា​ដែក​នោះ​គ្មាន​ច្រែះ ឬ​មាន ដី ទឹកមាត់ សំភារៈវិជ្ជសាស្រ្តដែលមិនបានសំលាប់មេរោគបានត្រឹមត្រូវ និងវត្ថុផ្សេងៗទៀតដែលបង្កឲ្យឆ្លង ​។

​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​បន្ត​ទៀត​ថា ដូចនេះ​វ៉ាក់សាំង​តេតាណូស​ជួយ​ការពារ​ស្ត្រី នៅ​ពេល​សម្រាលកូន​អាច​ជួប​ប្រទះ​ការ​បង្ក​រោគ ដូចជា​មេរោគ​តេតាណូស​ចូល អ៊ីចឹង​អាច​ឲ្យ​ស្ត្រី​បង្ការ​ជំងឺ​នេះ​បាន។

លោក​បន្ត​ទៀត​ថា ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ចាប់ពី​អាយុ ១៥-៤៥ឆ្នាំ ត្រូវ​ចាក់​ឲ្យ​បាន ៥ ដង ទើប​គ្រប់​ចំនួន​ដូស​។ ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ណែនាំ​ឲ្យ​ផ្លាស់ប្ដូរ​ប្រភេទ​វ៉ាក់សាំង​តេតាណូស​ប្រភេទ​ថ្មី គឺ​វ៉ាក់សាំង​តេតាណូស-ខាន់ស្លាក់ (Td Vaccine) ដែល​ចាក់​សម្រាប់​អ្នក​មាន​ផ្ទៃ​ពោះ​ចាប់​ពី​លើក​ទី១ ក្រោយ​ដឹង​ថា​មាន​ផ្ទៃ​ពោះ

– លើកទី២៖ យ៉ាង​តិច ១ខែ ក្រោយ​ចាក់​លើក​ទី១

– លើកទី៣៖ ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ

– លើកទី៤៖ ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ

– លើកទី៥៖ ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ

ទោះជា​យ៉ាងណា ប្រសិនបើ​មិន​ប្រាកដ​ថា​ តើយើង​បាន​ចាក់​ប៉ុន្មាន​ដង​នោះ​ទេ ពេល​មាន​ផ្ទៃពោះ គ្រូពេទ្យ​នឹង​ចាក់​វ៉ាក់សាំង​តេតាណូស​នេះ​មួយ​ម្ជុល​ទៀត ដើម្បី​រ​ម្លឹក ហើយ​ពេល​មាន​របួស​ណា​មួយ​ពេល​ក្រោយ មិន​ចាំបាច់​ចាក់នោះទេ។ យ៉ាងណាមិញ​ការ​ដែល​កើត​ជំងឺ​តេតាណូស​ហើយ គឺ​មិន​មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​ឡើយ ដូច្នេះ​ការ​ចាក់​វ៉ាក់សាំង​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បង្ការ​ខ្លួយើង​ពី​ជំងឺ​មួយ​នោះ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ทีม Hello คุณหมอ

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

ทีม Hello คุณหมอ


អត្ថបទ​ដោយ Try Ravi · កែ Jul 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម