backup og meta

កំពុងពពោះ ចង់ដឹងថា កូនមានជំងឺខ្សោយបញ្ញាពីកំណើតអត់ អាចដឹងតាមប៉ុន្មានវិធីនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 22, 2020

    កំពុងពពោះ ចង់ដឹងថា កូនមានជំងឺខ្សោយបញ្ញាពីកំណើតអត់ អាចដឹងតាមប៉ុន្មានវិធីនេះ

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    បច្ចេកវិទ្យាទំនើប គេអាចដឹងថា កូនក្នុងផ្ទៃលូតលាស់បានល្អ ឬមិនល្អ មានបញ្ហាអីឬអត់។ ក្នុងនោះកូនមានជំងឺខ្សោយបញ្ញាពីកំណើត ដែលពាក្យបច្ចេកទេសហៅថា Down syndrome ក៏ដឹងពេលម្តាយកំពុងពពោះដែរ។

    លោកវេជ្ជបណ្ឌិត នូ អាណាហ្សា ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានឲ្យដឹងថា យើងអាចធ្វើអេកូស្ត្រីពពោះដឹងថា កូនប្រឈមជំងឺ Down syndrome ឬអត់ នៅក្នុងត្រីមាសទី១ គឺក្នុងអំឡុង សប្តាហ៍ទី ១១-សប្តាហ៍១៣និង៦ថ្ងៃ ដោយវាស់កម្រាស់កញ្ចឹងករបស់ទារកក្នុងផ្ទៃ។ ក្នុងករណីការពិនិត្យអេកូឃើញថា កម្រាស់កញ្ចឹងកកូនខុសកម្រិតធម្មតា នោះ​គ្រូពេទ្យសង្ស័យថា កូនក្នុងផ្ទៃមានជំងឺខ្សោយបញ្ញាពីកំណើតហើយ។

    នៅក្នុងត្រីមាសទី១នេះ ក៏មានការធ្វើតេស្តឈាមម្តាយរួមបញ្ចូលគ្នាដែរ ក្នុងនោះរួមមានតេស្តឈាមមើលកម្រិតជាតិប្រូតេអ៊ីន និងតេស្តឈាមមើលកម្រិតអ័រម៉ូនក្នុងឈាម។ ការធ្វើតេស្តឈាមទាំងពីរនេះអាចដឹងថា កូនក្នុងផ្ទៃមានកត្តាប្រឈមនឹងជំងឺខ្សោយបញ្ញាពីកំណើតខ្ពស់ ឬទាប។

    ករណីខ្លះលោកវេជ្ជបណ្ឌិតថា តាមរយៈរូបភាពអេកូសាស្ត្រមើលទៅឃើញកម្រាស់កញ្ចឹងកកូនធម្មតា តែមិនប្រាកដថា​ កូនមិនមានបញ្ហានោះទេ ដូចគ្នានេះដែរ សូម្បីតែការធ្វើតេស្តឈាមម្តាយក៏មិនទាន់អាចបញ្ជាក់បាន ១០០% ថា កូនមានជំងឺ Down syndrome។ ដូច្នេះមានតែការបូមទឹកភ្លោះ យកទៅវិភាគទេ ទើបអាចដឹងច្បាស់ ១០០% ។ ឯ​ការ​បូម​ទឹកភ្លោះ​យក​ទៅ​វិភាគ​នោះទៀតសោត លុះ​ត្រា​តែ​ស្ត្រី​ពពោះ​មាន​កត្តា​ប្រឈម​ខ្ពស់ប៉ុណ្ណោះ។

    វេជ្ជបណ្ឌិត នូ អាណាហ្សា
    វេជ្ជបណ្ឌិត នូ អាណាហ្សា ឯកទេសផ្នែកសម្ភព និងរោគស្ត្រី

    លោកវេជ្ជបណ្ឌិតបម្រើការងារនៅផ្នែកសម្ភព នៃមន្ទីរពេទ្យកុមារជាតិរូបនេះ បានបន្តថា បើដឹងលទ្ធផលច្បាស់ហើយថា កូនមានជំងឺ Down syndrome ហើយមិនមានវិធីព្យាបាលនោះទេ ព្រោះជាជំងឺពីកំណើត មានតែវិធីពិភាក្សាជាមួយឪពុកម្តាយ តើចង់បន្តផ្ទៃពោះទៀត ឬក៏បញ្ឈប់គភ៌។  “ព្រោះឪពុកម្តាយខ្លះពិបាកមានកូន ឪពុកម្តាយខ្លះស្រលាញ់កូនខ្លាំង ទោះជាមានជំងឺហ្នឹង ក៏ព្រមទទួលកូន អ៊ីចឹងគាត់នឹងបន្តទុកកូន”។ លោកវេជ្ជបណ្ឌិតរៀបរាប់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម