backup og meta

ស្រីៗត្រៀម​ខ្លួនយកកូន ត្រូវដឹងចំណុចទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 11, 2020

    ស្រីៗត្រៀម​ខ្លួនយកកូន ត្រូវដឹងចំណុចទាំងនេះ

    ស្រីៗ​គ្នា​យើង​ បើ​ពេល​នេះ​កំពុង​គិត​ថា​ចង់​យក​កូន​ តើ​ដឹង​ថា​ត្រូវ​ត្រៀម​ខ្លួន​បែបណាខ្លះ​ទេ? ការ​ចង់បាន​កូន អ្នក​ខ្លះ​ទំនងជា​គិត​ថា​មិន​បាច់​ត្រូវ​ត្រៀម​អ្វី​នោះ​ទេ។ បើ​គ្នា​យើង​មាន​គំនិត​បែប​នេះ​​ទំនង​ជា​ត្រូវ​គិត​ឡើង​វិញ​ហើយ។ បើ​អ៊ីចឹង​​តើ​យើង​គួរ​ត្រៀម​ ឬគួរធ្វើ​អ្វី​ខ្លះ​មុន​នឹង​ចាប់​ផ្ដើម​យក​កូន?

    . រក្សា​ទម្ងន់​រាងកាយ​ឲ្យ​បាន​ល្អ

    ស្រីៗ​គ្នា​យើង​ដឹង​ទេ បើ​​យើង​លើស​ទម្ងន់ ឬ​ធាត់​ខ្លាំង គឺ​យើង​អាច​​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ជា​ច្រើន ហើយ​រួម​ទាំង​ផល​វិបាក​អាច​កើត​មាន​អំឡុង​ពេល​ពពោះ ដូចជា​ជំងឺ​បេះដូង ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២ ជំងឺ​មហារីក​ដោះ និង​ពោះវៀន​ធំ ជាដើម​។ ដូច​គ្នា​ដែរ បើ​យើង​ជា​មនុស្ស​ស្រី​ស្គម​ស្គាំង មាន​គីឡូ​មិន​គ្រប់​ក៏​អាច​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ដូច​គ្នា​។ ចុច​ទីនេះ​ដើម្បី​គណនា​ទម្ងន់​លោក​អ្នក។​​

    ដូ​ចនេះ​ហើយ បើ​ចង់​បាន​កូន​ ចង់​​មាន​សុខ​ភាព​ល្អទាំង​​ពេល​ពពោះ​ និង​ក្រោយ​សម្រាល​ទៀត​នោះ ស្រីៗ​យើង​គួរ​ចាប់​ផ្ដើម​ពី​ឥឡូវ​នេះ​ហើយ ដូច​ជា​ញ៉ាំ​អាហារ​សុខភាព និង​ហាត់​ប្រាណ​ជា​ប្រចាំ​។ បើ​យើងជា​មនុស្ស​លើស​ទម្ងន់ ឬ​ធាត់ ជាការល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​សម្រេច​ចិត្ត​យក​កូន។

    សម្រកទម្ងន់

    . ឈប់​ជក់បារី ឈប់​ផឹក​ស្រា​

    បើ​យើង​ជា​មនុស្ស​ចូល​ចិត្ត​ញ៉ាំ​ស្រា ឬមាន​ទម្លាប់ជក់បារី គួរតែ​កែប្រែ​ទម្លាប់​នេះ​ចេញ​ហើយ​ បើ​យើង​មាន​ចេតនា​ចង់​បាន​កូន។ ការ​ជក់​បារី និង​ផឹក​ស្រា ឬ​សារធាតុញៀន​ផ្សេងៗ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​ពេល​ពពោះ និង​កូន​ក្នុង​ផ្ទៃ​ អាច​ថា​កូន​កើត​មិន​គ្រប់​ខែ កូន​ក្នុង​ផ្ទៃ​លូតលាស់​មិន​ពេញ​លេញ ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃក៏​មាន​។

    ក្នុង​ករណី​យើង​ជា​មនុស្ស​ញៀន​ស្រា ឬ​បារី ហើយ​ចង់​បាន​កូន​ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។

    . ចៀសវាង​កន្លែង​មានសារធាតុពុល ឬ​បរិស្ថាន​មិន​ល្អ​

    បើ​យើង​គិត​ថា​ចង់​បាន​កូន ស្រីៗ​យើង​មិន​គួរ​ទៅ​កន្លែង​ណា​ដែល​មាន​ប្រើ​ប្រាស់​សារធាតុគីមី​ពុល​ ដូចជា​កន្លែង​បាញ់​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​កន្លែង​ដែល​បរិស្ថាន​មាន​ខ្យល់​​ពុល​នោះ​ទេ​។​ សារធាតុ​ពុល​ពី​ធាតុ​គីមីពុល​ទាំង​នោះ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​របស់​មនុស្ស​យើង​ទាំង​ប្រុស ទាំង​ស្រី ចំពោះ​ស្រីៗ​អាច​នឹង​ពិបាក​មាន​​ផ្ទៃពោះ​។

    .ញ៉ាំ​អាហារ​មាន​អាស៊ីដ​ហ្វូលិក

    អាស៊ីដ​ហ្វូលិក គឺ​សម្ដៅ​ដល់​វីតាមីន​ B នេះ​ឯង​។ ដើម្បី​ឲ្យ​រាងកាយ​ទទួល​បាន​វីតាមីន យើង​អាច​ញ៉ាំ​ពពួក​គ្រាប់​ធញ្ញជាតិ (whole grain) សាច់ បន្លែ និង​ផ្លែឈើ។ បើ​ស្រីៗ​យើង​មាន​អាស៊ីដ​ហ្វូលិក​គ្រប់គ្រាន់​ក្នុង​អំឡុង​១ខែ​មុន និង​អំឡុង​ពេល​មាន​ផ្ទៃពោះ នឹង​អាច​ការពារ​ស្រីៗ​យើង​ពី​បញ្ហា​ប្រឈម​នៃ​ការ​លូត​លាស់​មិន​ពេញ​លេញ​​ដល់​កូន​ក្នុង​ផ្ទៃ ដូច​ជា​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​ជា​ដើម។​

    . តាម​ដាន​ថ្ងៃ​ធ្លាក់​មេជីវិត

    ចំណុច​នេះ​កាន់តែ​សំខាន់​ បើ​យើង​មិន​ដឹង​ថ្ងៃ​មេជីវិត​ធ្លាក់ទេ ទំនងជា​យើង​ពិបាក​បន្តិច​ហើ​យ។ ជា​ធម្មតា​មេជីវិត​ញី​អាច​ធ្លាក់​មក​នៅថ្ងៃទី​១២ ឬទី​១៣ នៃ​វដ្ដ​រដូវ​របស់​យើង ប៉ុន្តែ​ដោយ​សារ​ស្រីៗ​យើង​មាន​វដ្ដ​រដូវ​ខុសៗគ្នា យើង​មិន​អាច​ប្រើ​វិធី​តែមួយ​ឲ្យ​ត្រូវ​ទាំង​អស់​គ្នា​បានទេ។ បើ​យើង​មិន​ច្បាស់ ឬ​ចម្ងល់​ណា​មួយ យើង​គួរ​សាក​សួរ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្ភព និង​រៀបចំផែនការ​ឲ្យ​បាន​ច្បាស់លាស់។ ចង់​ដឹង​វិធី​គណនា​ពេល​ធ្លាក់​មេជីវិត​ចុច​ត្រង់​នេះ

    . ពេល​មាន​ផ្ទៃពោះ

    ពេល​មាន​ផ្ទៃពោះ​ស្រីៗ​យើង​ត្រូវ​ចេះ​ថែរក្សា​ខុស​ភាព​ឲ្យ​បាន​ល្អ ដោយ​ទៅ​ជួប​គ្រូពេទ្យ​តាម​ការណែនាំ ដើម្បី​បាន​ពិនិត្យ​ពោះ និង​តាម​ដាន​សុខ​ភាព​យើង​ឲ្យ​បាន​ជាប់​លាប់។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម