backup og meta

ម៉ាក់ៗពពោះកើតហឺត កូនក្នុងផ្ទៃប្រឈមបញ្ហាគ្រោះថ្នាក់ទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 24, 2020

    ម៉ាក់ៗពពោះកើតហឺត កូនក្នុងផ្ទៃប្រឈមបញ្ហាគ្រោះថ្នាក់ទាំងនេះ

    ហឺត​ជា​ជំងឺ​ផ្លូវ​ដង្ហើម ដែល​ធ្វើឲ្យ​រលាក និង​ត្បៀត​ផ្លូវ​ដង្ហើម។ ជំងឺ​ហឺត បណ្ដាល​ឲ្យ​មាន​សញ្ញា​ ឬ​ឮ​សូរ​សំឡេង​ពេល​ដក​ដង្ហើម​ចេញ ណែន​ទ្រូង ហត់ និង​ក្អក ដែល​អ្នក​ខ្លះ​កើត​មាន​តាំង​ពី​កំណើត​ (ហ្សេន​នេតិច) និង​ខ្លះ​ទៀត​ទាក់ទង​ទៅ​នឹង​កត្តា​​បរិស្ថានរស់នៅជុំវិញ​កខ្វក់ មាន​ផ្សែង​បារី ធូលី លម្អងផ្កា ជាដើម។

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ជំងឺ​ហឺត​បង្កើន​ហានិភ័យ​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាល​ដោយសារ​ម៉ាក់​ៗ​ដែល​មាន​ជំងឺ​ហឺត​ប្រឈម​​មុខ​ជំងឺ​ក្រឡាភ្លើង និង​សម្រាលកូន​មិន​គ្រប់​ខែ ​គ្រប់​ទម្ងន់ ។ ប៉ុន្តែ​លោក​បាន​បន្ថែមថា ​ម៉ាក់​ៗ​មួយ​ចំនួន​អាច​គ្រប់​គ្រង​អាការៈ​ខ្លួន​ឯង​បាន ពេល​មាន​ផ្ទៃ​ពោះ ដូចនេះ​មិន​ចាំ​បាច់​បារម្ភ​ពេក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ម៉ាក់​ៗមួយ​ចំនួន​ដែល​មាន​ស្ថាន​ភាព​ធ្ងន់ធ្ងរ អាច​ជួប​ហានិភ័យ និង​ផល​វិបាក​ជាច្រើន​ទាំង​ខ្លួន និង​កូន។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​ នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បញ្ជាក់​ទៀត​ថា នៅ​ពេល​ម៉ាក់​ៗ​មាន​ជំងឺ​ហឺត​បណ្ដាល​ឲ្យ​ការ​ស្រូប​អុកស៊ីសែនទៅ​ចិញ្ចឹម​កោសិកាថយ​ចុះ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ការ​បញ្ជូន​អុកស៊ីសែនទៅ​កូន​ក្នុង​ផ្ទៃ​ដូច​គ្នា អាច​បង្ក​គ្រោះថ្នាក់​ជាក់​ជា​មិន​ខាន។

    មួយ​វិញ​ទៀត​ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ​ហឺត​អាច​ប៉ះ​ពាល់​ដល់​កូន​ចៀស​មិន​ផុត គ្រាន់​តែ​កម្រិត​ប៉ះ​ពាល់​តិច ឬ​ច្រើន ធ្ងន់ ឬ​ស្រាល​ប៉ុណ្ណោះ​ទៅ​តាម​ទំហំ​នៃ​អាការៈ​យើង​ប៉ុណ្ណោះ។ ប្រើ​ថ្នាំ​មួយ​ចំនួនតាម​សរសៃ​ដូច​ថ្នាំ​ឃ្លុយកូករទីកូអ៊ីត អាច​បង្ក​ឲ្យ​កូន​ក្នុង​ផ្ទៃ​ឆែប​មាត់ សម្រាល​មុន​ខែ ទម្ងន់​ធ្លាក់ចុះជា​ដើម។ លើស​ពី​នេះ​ស្ត្រី​ដែល​មាន​ជំងឺ​ហឺត​ទំនង​ជា​ត្រូវ​សម្រាលកូន​ដោយ​ឧបករណ៍​ជំនួយ​ផ្សេង​ៗ ឬ​សម្រាល​តាម​វិធី​វះកាត់ ហើយ​បើ​ធ្ងន់ធ្ងរ​វិញ​កូន​អាច​ស្លាប់​ក្នុង​ពោះ ។

    ដូចនេះ​មុន​ពេល​ចង់​បាន​កូន​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​នេះ​ជាមុន​សិន ពេល​មាន​រោគ​សញ្ញា​ណា​មួយ​ដូច​បាន​រៀបរាប់ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ស្វែង​រក​មូលហេតុ​ពិត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម