backup og meta

បើ COVID-19 រាលដាលបែបនេះ ស្ត្រីមានផ្ទៃពោះគួរទៅមន្ទីរពេទ្យអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 02, 2020

    បើ COVID-19 រាលដាលបែបនេះ ស្ត្រីមានផ្ទៃពោះគួរទៅមន្ទីរពេទ្យអត់?

    សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​កំពុងតែ​ព្រួយបារម្ភ​ចំពោះ​សុខភាព ខណៈ​ដែល​យើង​កំពុងតែ​មាន​បញ្ហា​រឿង COVID-19 ឆ្លង​ចូល​សហគមន៍​ទៀត​នោះ។ ដូចនេះ​ហើយ​បាន​ជា​ម៉ាក់​ៗ​ចង់​ដឹង​ថា តើ​អំឡុង​ពេល​នេះ​អាច​ទៅ​មន្ទីរពេទ្យ ឬ​អត់?

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​ព្រួយ​បារម្ភ​ខ្លាច​ឆ្លង COVID-19 មិន​ខុស​ទេ តែ​ត្រូវ​ទៅ​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​តាម​ការ​ណាត់ ដើម្បី​តាមដាន​ពី​សុខភាព​កូន​ក្នុង​ផ្ទៃ និង​ខ្លួនឯង​ដូច​គ្នា។ ប៉ុន្តែ​ពេល​ទៅ​ពិនិត្យ​ត្រូវ​អនុវត្តន៍​វិធានការណ៍​ដែល​ក្រសួង​សុខាភិបាល​បាន​ណែនាំ​ដោយ​រក្សា​គម្លាត​ពី​អ្នក​ដទៃ​យ៉ាងហោចណាស់ ១ ម៉ែត្រ​កន្លះ លាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល ជែល និង​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ។

    លោក​បន្ថែម​ទៀត​ថា ក្រុម​គ្រូពេទ្យ​ដែល​យើង​ត្រូវ​ទៅ​ពិភាក្សា​ក៏​បាន​រៀបចំ​កន្លែង​មាន​សុវត្ថិភាព និង​បាន​ការពារ​ខ្លួន​គាត់​រួចរាល់​ដែរ ដូចនេះ​យើង​អាច​មាន​សុវត្ថិភាព​ពី COVID-19 បាន។ មួយ​វិញ​ទៀត​បើ​ឃើញ​នរណា​មាន​អាការៈ​មិន​ស្រួល​ខ្លួន មិន​គួរ​នៅ​ជិត​ឡើយ ហើយ​បើ​ខ្លួន​ឯង​មាន​មាន​រោគសញ្ញា​មិន​ស្រួល​ណា​មួយ​ដូចជា ក្អក ក្ដៅ​ខ្លួន ហៀរ​សម្បោរ ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ និង​រៀបរាប់​ពី​កន្លែង​ដែល​ធ្លាប់​បាន​ទៅ ព្រម​ទាំង​មនុស្ស​ធ្លាប់​ជួប។

    ពពោះ

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​បញ្ជាក់​ថា បើ​យើង​មិន​ទៅ​ពិនិត្យ​ផ្ទៃពោះ តាម​ការ​ណាត់​របស់​គ្រូពេទ្យ ពេល​កូន​មាន​បញ្ហា​អ្វី​មួយ​ដូចជា​មិន​កម្រើក ធ្លាក់ឈាម យើងអាចដឹងទាន់ និងជួយសង្គ្រោះឲ្យផុតពី​គ្រោះថ្នាក់។

    ដូចនេះ​គ្រាន់តែ​ការ​ពារ​ខ្លួន​យើង​ឲ្យ​បាន​ល្អ និង​ប្រកាន់​ខ្ជាប់​អនាម័យ​គ្រប់​ពេល​យើង​អាច​គេច​ផុត​ពី​ជំងឺ COVID-19 ហើយ​កូន​ក៏​មាន​សុខភាព​ល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Dec 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម