backup og meta

ស្រីៗមាន​ផ្ទៃពោះអាចលាបក្រែបបានអត់?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 14, 2020

    ស្រីៗមាន​ផ្ទៃពោះអាចលាបក្រែបបានអត់?​

    គ្នា​យើង​ស្រីៗ​មួយ​ចំនួន​ពិត​ណាស់​ថា​មាន​ទម្លាប់​លាប​ក្រែម​ពេល​ចេញ​ទៅ​ណា​មក​ណា ឬ​ពេល​ទៅ​ធ្វើការ​ជា​ដើម។ ចុះ​បើ​ពេល​យើង​មាន​ផ្ទៃពោះ​វិញ​នៅ​អាច​លាប​ក្រែម​បាន​ទៀត​អត់?​ បើ​លាប​​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ​អត់?

    ក្រែម​លាប​មាត់​ មនុស្ស​ស្រី​ជា​ច្រើន​ចូល​ចិត្ត តែ​គ្នា​យើង​ដឹង​ទេ​បើ​យើង​មាន​ផ្ទៃ​ពោះ​ហើយ​លាប​ក្រែម គឺ​ក្រែម​​​អាច​ចូល​ក្នុង​ពោះ​យើង​បាន​ពេល​យើង​ញ៉ាំ​អាហារ ឬផឹក​ទឹក ដែល​នេះ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​បាន។

    . ហេតុ​អ្វី?​

    ក្នុង​ក្រែម​លាប​មាត់​ភាគ​ច្រើន​អាច​មាន​សារ​ធាតុ​ផ្សំ​មួយ​ចំនួន​អាច​បង្ក​ហានិភ័យ​ដល់​ស្រ្តី​មាន​ផ្ទៃ​ពោះ។ សារធាតុ​ទាំង​នោះ​មាន​ដូច​ជា​សំណ Retinyl Tocopheryl និង ​Acetate ជា​ដើម។

    បើ​យើង​និយាយ​តែ​សំណ​មួយ​មុខ​ក៏​អាច​បង្ក​ជា​ហានិភ័យ​ដល់​កូន​ក្នុង​ផ្ទៃ​បាន​ដែរ​។ លោហៈ​ធាតុ​សំណ និង​លោហៈ​ធាតុ​ផ្សេង​ទៀត ដែល​មាន​នៅ​ក្នុង​ក្រែម​លាប​មាត់ មិន​ថា​តិច​ ឬច្រើន​ប៉ុន​ណា​ទេ សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​។ មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំងឺ​CDC អាមេរិក បាន​ទទួលស្គាល់​ថា​សារធាតុ​សំណ​ទោះ​ក្នុង​កម្រិត​ណា​ក៏​ដោយ​សុទ្ធ​តែអា​ច​មាន​គ្រោះ​ថ្នាក់ ជា​ពិសេស​ស្រ្តី​មាន​ផ្ទៃពោះ​។​

    ក្រែម

    ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រើ​ក្រែម​លាប​មាត់​មាន​ជាតិ​សំណ អាច​ធ្វើ​ឲ្យ​សំណ​ឆ្លង​ទៅ​ដល់​កូន​នៅ​ក្នុង​ផ្ទៃ ដែល​អាច​ធ្វើ​ឲ្យ​ពុល​​កូន​បាន​ទៀត​ផង​។ មួយ​វិញ​ទៀត បើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ មាន​ជាតិ​សំណ​ក្នុង​ខ្លួន​កាន់តែ​ច្រើន នឹង​បង្កើត​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​លើ​ការ​រលូត​កូន ឬ​សម្រាល​កូន​មុន​ខែ។​ ដូច​គ្នា​នេះដែរ ​ជាតិ​សំណ​ ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​លូត​លាស់​ខួរ​ក្បាល តម្រង​នោម និង​ប្រ​ព័ន្ធ​ប្រ​សាទ​​របស់​កូន ឬ​ពេល​កូន​កើត​មក​ធ្វើ​ឲ្យ​រៀន​សូត្រ​មិន​បាន​ល្អ​ដូច​កូន​អ្នក​ដទៃ​។​​​​​​

    . អ៊ីចឹង​ស្រ្តី​មាន​ផ្ទៃពោះ​មិន​អាច​ប្រើ​ក្រែម​លាប​មាត់​បាន?​

    ស្រ្តី​មាន​ផ្ទៃពោះ​នៅ​តែ​អាច​ប្រើ​ក្រែម​លាប​មាត់​បាន​ តែ​យើង​ត្រូវ​ចេះ​ជ្រើស​រើស​ក្រែម​ណា​ដែល​មាន​បញ្ជាក់​ថា​ជា​ផលិត​ផល​ធម្មជាតិ ឬ​មាន​បញ្ជាក់​ថា​ស្រ្តី​មាន​ផ្ទៃពោះ​អាច​ប្រើ​បាន​។ មួយ​វិញ​ទៀត ត្រូវ​ពិនិត្យ​ឲ្យ​មែន​ទែន​ថា ក្រែម​ដែល​យើង​កំពុង​ចង់​ទិញ​មក​ប្រើ គឺគ្មាន​សារធាតុ​ផ្សំ​ពី​សំណ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម