backup og meta

ស្ត្រីមានផ្ទៃពោះ អាចចាក់វ៉ាក់សាំង COVID-19 បានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 18, 2020

    ស្ត្រីមានផ្ទៃពោះ អាចចាក់វ៉ាក់សាំង COVID-19 បានអត់?

    វ៉ាក់​សាំង​ប្រភេទ​ខ្លះ​អាច​ចាក់​នៅ​ពេល​មាន​ផ្ទៃពោះ​បាន ឯ​ខ្លះ​ទៀត​ចាក់​ទៅ​មាន​ផល​ប៉ះពាល់​ដល់​កូន។ ចុះ​ចំពោះ​វ៉ាក់សាំង COVID-19 វិញ តើ​មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ទេ?

    ឆ្លើយ​តប​ចំពោះ​សំណួរ​ខាង​លើ ក្នុង​កម្មវិធី​ជជែក​ពី​វិទ្យាសាស្ត្រ ស្តីពី អ្វី​ដែល​អ្នក​គួរ​ដឹង​ពី​វ៉ាក់សាំង​ COVID-19 លោកស្រី​វេជ្ជបណ្ឌិត Laurence Baril នាយិកា​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ថា​ក្នុង​ពេល​បច្ចុប្បន្ន​វ៉ាក់សាំង COVID-19 អាច​ប្រើ​បាន​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ ហើយ​ក្នុង​នោះ​មាន​ការ​ណែនាំ​ពី​អង្គការ​សុខភាព​ពិភព​ឲ្យ​ចាក់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ។ ប៉ុន្តែ​ត្រូវ​តែ​មាន​ការ​សិក្សា​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​ពិនិត្យ​មើល ពីព្រោះ​រយៈពេល​នៃ​ការ​ផលិត និង​ការ​សិក្សា​ស្រាវ​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង COVID-19 លឿន​ពេក មិន​ទាន់​សិក្សា​ដិត​ដល់​លើ​បញ្ហា​ចោទ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ។

    យោង​តាម​វិទ្យាស្ថាន CDC របស់​អាមេរិក អះ​អាង​ថា បច្ចុប្បន្ន​នេះ​មាន​មាន​ទិន្នន័យ​តិច​តួច​អំពី​សុវត្ថិភាព​នៃ​វ៉ាក់សាំង COVID-19 ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ក្នុង​នោះ DART កំពុង​សិក្សា​អំពី​បញ្ហា​នេះ។

    បន្ថែម​ពី​នោះ CDC និង​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ (FDA) មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ដើម្បី​ចាប់​យក​ព័ត៌មាន​អំពី​ការ​ចាក់​វ៉ាក់សាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ហើយ​នឹង​តាម​ដាន​របាយការណ៍​យ៉ាង​ដិត​ដល់។

    វ៉ាក់សាំងCOVID-19

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 18, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម