backup og meta

ម៉ាក់ៗឆ្ងល់អត់ ម៉េចបានពេលពពោះសរសៃឈាមជើងរីកធំ ហើយឡើងពណ៌ខៀវ ឬស្វាយ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 21, 2021

    ម៉ាក់ៗឆ្ងល់អត់ ម៉េចបានពេលពពោះសរសៃឈាមជើងរីកធំ ហើយឡើងពណ៌ខៀវ ឬស្វាយ?

    អំឡុង​ពេល​ពពោះ អាការៈ​ឈឺ​ជើង ហើម​ជើង ជា​បញ្ហា​ទូទៅ​មួយ​ម៉ាក់​ៗ​ស្ទើរ​តែ​គ្រប់​រូប​ជួប​ប្រទះ។ មិន​តែ​ប៉ុណ្ណោះ ម៉ាក់​ៗ​ក៏​មាន​ហើម​សរសៃ​ឈាមជើង​ធំៗ ចេញ​ពណ៌​ខៀវ ឬ​ពណ៌​ស្វាយ​ខ្វាត់​ខ្វែង​ពេញ​ជើង តែ​វា​មិន​បង្ក​បញ្ហា​ផ្នែក​សុខភាព​អ្វី​ដល់​ម៉ាក់​ៗ និង​គភ៌​ទេ។ តែ​ម៉ាក់​ៗ​ធ្លាប់​ឆ្ងល់​អត់ថា ហេតុ​អ្វី​បាន​ជា​ស្ត្រី​ពពោះ​ទៅ​ជា​ហើម​សរសៃ​ជើង​ឡើង​ស្វាយ​ខៀវ​ពេញ​ជើង​ទៅ​វិញ?

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន ​សែន​សុខ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បង្ក​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​ការ​រីក​សរសៃ​វ៉ែន​នេះ​មាន​ ៣​យ៉ាង​គឺ៖

    ទី១៖ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ផលិត​គ្រាប់​ឈាម​ច្រើន​ជាង​ធម្មតា សម្រាប់​ចិញ្ចឹម​គភ៌

    ទី២៖ ពេល​គភ៌​លូតលាស់​ធំ​ទៅ​ៗ ស្បូន​សង្កត់ និង​រារាំង​សរសៃ​ឈាម​ខ្លះ ដែល​រត់​ពី​ជើង​ទៅ​កាន់​បេះ​ដូង

    ទី៣៖ អ័រម៉ូន​អំឡុង​ពេល​ពពោះ ធ្វើ​ឲ្យ​ជញ្ជាំង​នៃ​សរសៃ​ឈាម​ទន់​ជាង​មុន បណ្ដាល​ឲ្យ​ពិបាក​ដំណើរ​ការ​បាន​ល្អ។

    លោក​បន្ត​ថា អាការៈ​ហើម​សរសៃ​ឈាម​វ៉ែន​នេះ ភាគ​ច្រើន​ម៉ាក់​ៗ​អាច​ជួប​ប្រទះ​នៅ​លើ​ជើង​ទាំង​សង​ខាង ក្នុង​អាង​ត្រគាក និង​នៅ​តំបន់​ជុំ​វិញ​ទ្វារមាស។ បញ្ហា​នេះ មិន​ត្រូវ​ការ​ព្យាបាល​អ្វី​នោះ​ទេ ព្រោះ​វា​អាច​បាត់​ទៅ​វិញ​ខ្លួន​ឯង​ក្រោយ​ម៉ាក់​ៗ​សម្រាល​កូន​រួច​បាន​៣-៤​ខែ។ ចំពោះ​បញ្ហា​នេះ មិន​មាន​វិធី​ណា​ច្បាស់​លាស់​ថា​អាច​បង្ការ​មិន​ឲ្យ​កើត​ឡើង​បាន​ទេ ប៉ុន្តែ​បើ​ម៉ាក់​ៗ​ឧស្សាហ៍​ធ្វើ​សកម្មភាព​ប៉ុន្មាន​ខាង​ក្រោម​នេះ ភាគរយ​សរសៃ​វ៉ែន​រីក​ធំ​មាន​ទាប​ដូច​ជា៖

    – ធ្វើ​ចលនា​រាងកាយ​ឲ្យ​បាន​ច្រើន

    – អង្គុយ​មួយ​ភ្លែត​ៗ កុំ​អង្គុយ​យូរ

    – ដាក់​ជើង​ឲ្យ​ខ្ពស់​ជាង​ត្រគាក​ពេល​សម្រាក ឬ​អង្គុយ

    – ចៀសវាង​ពាក់​សម្លៀក​បំពាក់​រឹប​ត្រង់​ចង្កេះ និង​ត្រគាក

    – ដាក់​ជើង​ត្រាំ​ទឹក​ត្រជាក់​រាល់​ថ្ងៃ (បើ​អាច)

    – ឈប់​ពាក់​ស្បែក​ជើង​កែង ។ល។

    ម៉្យាង​វិញ​ទៀត កីឡា​ហែល​ទឹក ឬ​ការ​ដើរ​អាច​ជួយ​ដល់​ចលនា​ឈាម​រត់ ជា​ពិសេស​មាន​ប្រយោជន៍​ខ្លាំង​អំឡុង​ពេល​ពពោះ។ លំហាត់​ប្រាណ​មួយ​ចំនួន​ដូច​ជា ដើរ​មួយ​កន្លែង​ជាដើម ល្អ​សម្រាប់​លំហូរ​ឈាម​រត់​នៅ​លើ​ជើង។

    ពពោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម