backup og meta

មុន​ចង់​បាន​កូន​ ស្រីៗគួរ​គិត​ដល់​រឿង​ទាំង​នេះ​ជា​មុន​សិន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 24, 2021

    មុន​ចង់​បាន​កូន​ ស្រីៗគួរ​គិត​ដល់​រឿង​ទាំង​នេះ​ជា​មុន​សិន

    ប្រសិនបើ​ស្រីៗ​យើង​ចង់​បាន​កូន​ ​យើង​គួរ​ចាត់​ទុក​ថា​ខ្លួន​ឯង​កំពុង​តែ​មាន​ផ្ទៃ​ពោះ​ ដោយ​ចាប់ផ្ដើម​​ការ​ញ៉ាំ​អាហារ​សុខភាព​ និង​មាន​តុល្យភាព ​​វីតាមីន​ និង​ធ្វើ​លំហាត់​ប្រាណ​ ក៏​ដូចជា​គេង​ឲ្យ​បាន​គ្រប់គ្រាន់​។​ មិន​ថា​យើង​ធាត់​ ឬ​ស្គម​ពេក​​ និង​មាន​ទម្លាប់​មិន​ល្អ​ ដូចជា​ផឹកគ្រឿង​ស្រវឹង​ និង​ជក់​បារី​ សុទ្ធសឹងតែ​​អាច​កាត់​បន្ថយ​ឱកាស​មាន​កូន​ ព្រម​ទាំង​​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ការ​មាន​ផ្ទៃពោះ​ថែម​ទៀត​។ ហេតុ​នេះ​ហើយ​ មុន​នឹង​យក​កូន​ ស្រីៗ​យើង​គួរ​ពិចារណា​នូវ​កត្តា​ទាំង​នេះ​ជា​មុន​សិន​។

    . របប​អាហារ

    ពិត​ណាស់​ ប្រសិនបើ​យើង​​ធាត់​ពេក​ ឬ​ស្គម​ពេក ​វា​នឹង​ជះ​ឥទ្ធិពល​ដល់​ឱកាស​មាន​ផ្ទៃ​ពោះ​។​ ដូច្នេះ​ហើយ​ ចូរ​ពិគ្រោះ​​ជាមួយ​​​គ្រូពេទ្យ​ ដើម្បី​កំណត់​ថា​ តើ​​យើង​មាន​ទម្ងន់​ខ្លួន​ត្រឹមត្រូវ​​ក្នុង​ការ​ទ្រទ្រង់​​គភ៌​ហើយ​ឬ​នៅ​។​ ​ក្នុង​ករណី​យើង​ធាត់​ជ្រុល​ ការ​ចាប់ផ្ដើម​របប​អាហារ​សុខភាព​ ឬ​ព្យាយាម​សម្រក​ទម្ងន់​​នៅ​ពេល​ដែល​យើង​មាន​ផ្ទៃ​ពោះ​រួច​ហើយ​នោះ​ គឺ​មិន​មាន​សុវត្ថិភាព​ឡើយ​។ ចូរ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​សុខភាព​ ដែល​មាន​តុល្យភាព​ភ្លាម​ៗ​ និង​ចៀសវាង​អាហារ​មានជាតិ​ខ្លាញ់​ កាឡូរី​ ជាតិ​ស្ករ​ និង​សូដ្យូម​ខ្ពស់​។ បន្ថែម​ពី​នេះ​ យើង​ក៏​មិន​គួរ​ផឹកគ្រឿង​ស្រវឹង​ដែរ​ ពីព្រោះ​វា​​អាច​​កាត់​បន្ថយ​ឱកាស​មាន​ផ្ទៃ​ពោះ​បាន​​។

    . ​លំហាត់​ប្រាណ

    ការ​​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​គឺ​ជា​រឿង​ចាំបាច់​បំផុត ​សម្រាប់​អ្នក​ដែល​ចង់​បាន​កូន​។​ លំហាត់​ប្រាណ អាច​ជួយ​​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដូចជា​ការ​លើស​ទម្ងន់​ និង​ទឹក​នោម​ផ្អែម​ជា​ដើម​។​ លើស​ពី​នេះ​ វា​ក៏​អាច​ជួយ​ឲ្យ​​ការ​​សម្រាល​​កូន​របស់​យើង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ដែរ​។​ ចូរ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​៣០​នាទី/​ថ្ងៃ​ ធ្វើ​លំហាត់​ប្រាណ​ផ្សេង​ៗ​ ដូចជា​ការ​ហែល​ទឹក​ ឡើង​ភ្នំ​ ឬ​​​ទៅ​ក្លឹប​ហាត់​ប្រាណ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ដើរ​ ឬ​ការ​ហាត់​យូហ្កាក៏​​ជា​ជម្រើស​ដ៏​ល្អ​មួយ​​ ដែល​យើង​មិន​គួរ​មើល​រំលង​ដែរ​។

    ពពោះ សម្រាលកូន

    . ស្រ្តេស

    នៅ​ពេល​​យើង​​ស្រ្តេស​ខ្លាំង​ពេក​ វា​ក៏​អាច​រំខាន​ដល់​វដ្ដ​រដូវ​របស់​យើង​​បាន​ដូច​គ្នា​ ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ភាន់ច្រឡំ​ថា​ខ្លួន​មាន​​ផ្ទៃ​ពោះ​ ហើយ​​​​ពិបាក​ក្នុង​ការ​​តាមដាន​ពេលវេលា​ដែល​យើង​អាច​មាន​កូន​ខ្ពស់​បំផុត​​។​ ដូច​នេះ​ ចូរ​ស្វែង​រក​វិធីសាស្ត្រ​ក្នុង​ការ​កាត់​បន្ថយ​ស្រ្តេស​ ​ធ្វើ​លំហាត់​ប្រាណ​ និង​គេង​ឲ្យ​បាន​ច្រើន។​ បន្ថែម​ពី​នេះ​​ ចូរ​ជជែក​ជាមួយ​ដៃ​គូ គ្រួសារ​ ឬ​មិត្តភ័ក្ដិ​នៅ​ពេល​​យើង​មាន​អារម្មណ៍​សោកសៅ​ខ្លាំង​។

    . ជក់​បារី

    ​​យើង​បាន​ដឹង​ហើយ​ថា​ បារី​បំផ្លាញ​សុខភាព​របស់​យើង​​​ធ្ងន់ធ្ងរ ហើយ​វា​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះ​ ព្រម​ទាំង​ផ្ដល់​ផល​ប៉ះពាល់​ដល់​ទារក​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​។​ ទោះ​បី​ជា​យើង​មិន​ជក់​បារី​ដោយ​ផ្ទាល់​យ៉ាង​ណា​ក្ដី​ ក៏​វា​នៅ​តែ​មាន​គ្រោះថ្នាក់​ដដែល​ ប្រសិនបើ​ដៃគូ​របស់​យើង​ជក់​បារី​ជា​ប្រចាំ​នោះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម