ទម្ងន់៖ រក្សាឲ្យមានស្ថិរភាព ព្រោះថាបើយើងមានជំងឺទឹកនោមផ្អែម ករណីកើនឡើងជាតិខ្លាញ់គឺជារឿងគួរចៀសវាង ប៉ុន្តែបើស្គមពេក ក៏មិនល្អដូចគ្នា។
ស្រានិងបារី៖ គួរតែបញ្ឈប់ ព្រោះថាក្នុងបារីមានស្តុកជាតិពុលច្រើនប្រភេទ ដូចជា នីកូទីន កាបូនម៉ូណូអុកស៊ីត សុទ្ធសឹងអាចប៉ះពាល់ដល់សុខភាពទាំងម៉ាក់ និងអាអូន ទាំងអំឡុងពពោះ និងសម្រាលរួច តាមរយៈការបញ្ជូនអុកស៊ីហ្សែនទៅអាអូនមិនគ្រប់គ្រាន់ ធ្វើឲ្យបេះដូងកូនលោតញាប់ខ្លាំង អាចរលូត ឬអាអូនលូតលាស់មិនបានល្អ គីឡូមិនគ្រប់ ឬសម្រាលមុនខែ ធ្វើឲ្យសួតអាអូនចុះខ្សោយ។
៣- វីតាមីនបម្រុងគភ៌
វីតាមីនបម្រុងគភ៌ ជាប្រភេទវីតេមីនមានផ្ទុកអាស៊ីដផូលិក អាចជួយការពារកុំឲ្យមានដុះលៀនខួរឆ្អឹងខ្នងចេញក្រៅ ក្រោយអាអូនកើត ហើយជាធម្មតា គ្រូពេទ្យណែនាំឲ្យលេបវីតាមីនប្រភេទនេះ ៤០០ មិល្លីក្រាម ១ខែមុនពេលយកកូន និងពេលកំពុងពពោះ។
៤- ជាតិស្ករក្នុងឈាម
ត្រូវរក្សាលំនឹងជាតិស្ករឲ្យមានស្ថិរភាព ព្រោះថានៅត្រីមាសទី៣ គឺសំខាន់ណាស់ វាអាចបង្កឲ្យមានការរលូត ឬផលអាក្រក់ផ្សេងទៀតរបស់ជំងឺទឹកនោមផ្អែម។
៥- ថ្នាំទឹកនោមផ្អែម
ពិសេសនៅក្នុងត្រីមាសទី៣ នេះ ការប្រើប្រាស់ថ្នាំអាចមានការប្រែប្រួលទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដោយយោងតាមស្ថានភាពជំងឺជាក់ស្តែង។
៦- របបអាហារ
ដើម្បីចៀសវាងផលវិបាកទាក់ទងករណីលើសជាតិស្ករ អំឡុងពេលពពោះ ម៉ាក់ម៉ាក់គ្រប់រូបគួរជ្រើសរើសរបបអាហារសម្បូរកាឡូរី ជួយដល់ការលូតលាស់របស់អាអូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕