backup og meta

ស្រ្តីពពោះងាយឆ្លងរោគលើ​ផ្លូវទឹកនោម គួរស្វែង​យល់ឲ្យបានច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Jan 18, 2021

    ស្រ្តីពពោះងាយឆ្លងរោគលើ​ផ្លូវទឹកនោម គួរស្វែង​យល់ឲ្យបានច្រើន

    ស្រីៗ​យើង​កំពុង​ពពោះ ​ធ្លាប់​ឮ​ពី​ការ​ឆ្លង​រោគ​​លើ​ផ្លូវ​ទឹក​នោម​ដែរឬ​អត់? បើ​មិន​ធ្លាប់​ឮទេ​ អត្ថបទ​នេះ​នឹង​ប្រាប់​គ្នា​យើង​ឲ្យ​បានដឹង​ និង​​អាច​ស្វែង​រក​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ ដើម្បី​ធានា​ថា​សុខភាព​ម៉ាក់ៗ និង​ប៊េប៊ី​មិន​រង​ផល​ប៉ះពាល់។​​

    ១-អ្វីទៅជាការឆ្លងរោគតាមផ្លូវទឹកនោម?

    ការ​ឆ្លង​រោគ​តាម​ផ្លូវ​ទឹក​នោម គឺជា​ប្រភេទ​ជំងឺ​ដែល​កើត​ឡើង​នៅ​ពេលស្រីៗ​យើង​ធ្លាប់​មាន​ការ​រលាក​ដោយ​សារ​បាក់តេរី​ក្នុង​បំពង់​នោម​។ ស្ត្រី​មាន​ផ្ទៃពោះ​អាច​ងាយ​ឆ្លង​ជំងឺ​នេះ​ជាង​អ្នក​ផ្សេងទៀត។ ​ជំងឺ​ប្រភេទ​នេះ​ច្រើន​កើត​មាន​លើ​ស្ត្រី​កំពុង​ពពោះ​ចន្លោះ​ពី​សប្ដាហ៍​ទី៦​រហូត​ដល់​សប្ដាហ៍​ទី២៤។

    ២- តើអ្វីជា​មូល​ហេតុ​នៃការ​ឆ្លង​រោគ​នេះ?

    ការ​ឆ្លង​មេរោគ​លើ​បង្ហួរ​ទឹកនោមរ​ច្រើន​កើត​មាន​លើ​ស្ត្រី​អំឡុង​ពេល​មាន​ផ្ទៃពោះ ​ដោយសារ​តែ​បំពង់​ទឹកនោម​មាន​ការ​ប្រែប្រួល។ ​ជា​ធម្មតា​ស្បូន​ឋិត​លើ​ផ្លោក​នោម ​ដូច្នោះ​ពេល​ផ្ទៃ​ពោះ​កាន់តែ​រីក​ធំ​ កាន់តែ​កើន​ទម្ងន់​ ក្លាយ​ទៅ​ជា​របាំង​រាំងស្ទះ​បង្ហូរ​នោម​បណ្ដាល​ឱ្យ​រលាក​ឆ្លង​មេរោគ។ មាន​មូលហេតុ​មួយ​ទៀត​បណ្ដាល​មកពី​ការ​ប្រែប្រួល​អ័រម៉ូន​ពេល​ស្ត្រី​កំពុង​មាន​ផ្ទៃពោះ។ មូលហេតុ​ទាំងនេះ​ហើយ​ដែល​គេ​សង្កេត​ឃើញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជាច្រើន​ឆ្លង​រោគ​តាម​ប្រព័ន្ធ​ទឹកនោម។

    ពពោះប្រឹក្សា

    ៣- រោគសញ្ញា

    មាន​សញ្ញា​មួយ​ចំនួន​ដែល​អាច​សម្គាល់​​បាន​ពេល​ឆ្លង​មេរោគ​ផ្លូវ​បង្ហួរ​​ទឹកមូត្រ​ដូចជា៖

    -ឈឺចាប់​ ឬ​អារម្មណ៍​ថា​ក្ដៅឆួល​ពេល​ជុះ​នោម។

    – នោម​ញឹកញាប់​ជាង​ធម្មតា។

    – ជុះ​នោម​មាន​ឈាម ​ឬ​មាន​លាយ​ទឹក​រម្អិល​ ដែល​អាច​កើត​ឡើង​ក្នុង​លក្ខណៈ​ធ្ងន់ធ្ងរ។

    – ឈឺ​ក្រពះ​ ឬ​មាន​ការ​ឈឺចាប់​ត្រង់​ពោះ​ផ្នែក​ខាងក្រោម។

    -ឈឺចាប់​ពេល​រួមភេទ

    -មាន​គ្រុន​ញាក់​ គ្រុន​ក្ដៅ បែក​ញើស ​ឬ​លេច​ទឹក​នោម​ដោយ​មិន​ដឹងខ្លួន។

    -បរិមាណ​ទឹកនោម​ប្រែប្រួល​ច្រើន​ឬ​តិច។

    -ទឹកនោម​មាន​ក្លិន​មិន​ល្អ។

    នៅ​ពេល​បាក់តេរី​រាលដាល​ទៅ​តម្រង​នោម​ស្រីៗ​យើង​​អាច​មាន​ការ​ឈឺចាប់​ ញាក់​ ក្អួត​ ចង្អោរ។ ប្រសិន​មិន​ព្យាបាល​ទេ​វា​អាច​បណ្ដាល​អោយ​ឆ្លង​មេរោគ​ទៅ​តម្រង​នោម​ ជា​លទ្ធផល​ទារក​កើត​មក​មិនគ្រប់គីឡូហើយ​ងាយ​គ្រោះ​ថ្នាក់​បំផុត។

    ៤- រោគវិនិច្ឆ័យនិងការព្យាបាល

    ការ​ទទួល​បាន​ការ​រោគ​វិនិច្ឆ័យ​ និង​ការ​ព្យាបាល​ទាន់​ពេល​អាច​បញ្ឈប់​​ជំងឺ​បាន។​ ចំពោះ​ការ​ពារ​​ សង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងទៀត​សូម​ប្រញាប់​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ឆាប់​បំផុត​។ ​គ្រូពេទ្យ​អាច​ទាមទារ​ពិនិត្យ​ទឹកនោម​ រក​មេរោគ​ព្រមទាំង​ពិនិត្យ​កោសិកា​ឈាម​សរ​ និង​ឈាម​ក្រហម។​ ចំពោះ​ការ​ព្យាបាល​អាច​ធ្វើឡើង​យ៉ាង​មាន​សុវត្ថិភាព​ទាំង​ម្ដាយ ​និង​ទារក។

    ៥- ធ្វើដូចម្តេចដើម្បីការពាររឆ្លងមេរោគផ្លូវទឹកនោម

    មាន​គន្លឹះ​ច្រើន​យ៉ាង​ដែល​អាច​ជួយ​យើង​​ឱ្យ​ជៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​ប្រភេទ​នេះ។

    -អ្នក​គួរ​ផឹក​ទឹក​យ៉ាង​ហោច​ណាស់​ ៨​កែវ​ក្នុង​មួយ​ថ្ងៃ។

    -បើយើង​ត្រូវការ​ទឹក​រម្អិល​​ពេល​រួមភេទ​សូម​ជ្រើសរើស​ទឹក​រម្អិល​ដែល​មាន​ជាតិ​ទឹក ហើយ​ប្រើ​ទឹក​ថ្នាំ​លាង​សម្អាត​ទ្វារមាស​ផង។

    -កុំ​ស្លៀក​ខោ​ដែល​តឹង​ពេក។

    ក្នុង​ករណី​ដែល​យើង​​គិត​ថា​មាន​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហួរ​ទឹក​មូត្រ​ សូម​កុំ​ស្ទាក់​ស្ទើរ​ប្រាប់​វេជ្ជបណ្ឌិត​ជំនាញ​ ដើម្បី​ថែទាំ​កូនក្នុង​ផ្ទៃ​​​និង​ខ្លួន​យើង​​ឲ្យ​មាន​សុខភាព​ល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHIN Ven · កែ Jan 18, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម