backup og meta

មូលហេតុសំខាន់ៗ​​ធ្វើឲ្យស្រីៗអាចមានកូនភ្លោះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Jan 15, 2021

    មូលហេតុសំខាន់ៗ​​ធ្វើឲ្យស្រីៗអាចមានកូនភ្លោះ

    គ្រួសារ​ខ្លះ​មាន​សំណាង ​បាន​កូន​ភ្លោះ ទោះ​ពិត (ប្រុស ឬ​ស្រី​ទាំង​ពីរ) ឬ​មិន​ពិត (ប្រុស១  ស្រី១) ​ឬ​អ្នក​ខ្លះ អាច​បាន​ភ្លោះ​ច្រើន​ជាង ២។ កូន​ភ្លោះ​ពិត​ (Identical twins) ជា​កូន​ដែល​ចេញ​ពី​មេ​ជីវិត​ញី (អូវ៉ុល) តែ​មួយ​និង​ដោយ​ធម្មជាតិ ហើយ​មាន​ប្រមាណ​មួយ​ភាគ​បី​នៃ​កូន​ភ្លោះ​សរុប​ទាំង​អស់ តែ​ក៏​មាន​កូន​ភ្លោះ​មិន​ពិត (ចេញ​ពី​មេជីវិត​ញី​ផ្សេង​គ្នា) ឬ​កូន​ភ្លោះ​បី​ដែល​កើត​ឡើង​ដោយ​កត្តា​ផ្សេងៗ​មួយ​ចំនួន​ទៀត។

    ចុះ​បើ​ចង់​បាន​កូន​ភ្លោះ សារ៉េ បាន​ដូច​ចិត្ត​អត់? ​ឲ្យ​តែ​តាម​ក្បួន​ធម្មជាតិ គឺ​អត់​ស្រួល​ដូច​ចិត្ត​ចង់ទេ ប៉ុន្តែ​ស្រីៗ​​អាច​បង្កើន​ឱកាស​ពពោះ​កូន​ភ្លោះ​ពីរ ​បី​ ឬ​ច្រើន​ជាង​នេះ​បាន​ អាស្រ័យ​លើ​កត្តា​មួយ​ចំនួន ក្រៅ​ពី​ភាព​ចៃដន្យ។

    ១- ប្រវត្តិ​គ្រួសារ

    តំណ​ពូជ ឬ​ប្រវត្តិគ្រួសារ ​សំដៅ​ទៅ​លើ​ប្រវត្តិ​គ្រួសារ​ខាង​ស្រ្តី​ម្ខាង​​ប៉ុណ្ណោះ។ នេះ​ដោយ​សារ​តែស្ត្រី​ជា​អ្នក​ពពោះ ឯខាង​បុរស​ ទោះ​ជា​រួមចំណែក​បាញ់​បញ្ចូល​មេជីវិត បង្ក​កំណើត​ក្ដី ក៏​​មិន​មាន​ឥទ្ធិ​ពល​​ទេ។ ដូច​នេះ បើ​សមាជិក​គ្រួសារ​ខាង​ស្រី​​ណា​មួយ​​​មាន​កូន​ភ្លោះ​នោះ គេ​ក៏​អាច​​​មាន​ឱកាសបាន​កូនភ្លោះ​​ដែរ។

    ២- របប​អាហារ

    អាហារសំខាន់​ណាស់​សម្រាប់​សុខភាព ដូច្នេះ​ញ៉ាំ​អាហារ​ល្អ សុខភាព​ល្អ នៅ​អាច​ជួយ​បង្កើន​ភាគរយ​ឲ្យ​បាន​កូន​ភ្លោះ​ទៀត។ ចំណី​ល្អៗ​ដែល​ម៉ាក់ៗ​គួរ​ញ៉ាំ មុន​ត្រៀម​ខ្លួន​សម្រេច​ចិត្ត​ពពោះ​ គួរ​ញ៉ាំ​​សាច់ ​និង​ទឹក​ដោះ​គោ​ស្រស់ឲ្យ​បាន​ច្រើន (តែ​មិន​មែន​ច្រើន​ដល់​លើស រហូត​ឡើង​គីឡូ​ខ្លួន​ឯង​ទេ) តែ​ក៏​មិន​ប្រាកដ ១០០%​ថា ញ៉ាំ​ទៅ​ដឹង​តែបាន​កូន​ភ្លោះ​ដែរ។

    ៣- អូវែ​ល្អ

    សុខភាព​អូវែ​ម្ដាយ​ល្អ គឺ​ឱកាស​មាន​កូន​មិន​ពិបាក​ទេ ហើយ​សមត្ថភាព​​បញ្ចេញ​មេ​ជីវិត​ញី​បាន​ល្អ ក៏​ជា​ឱកាស​ក្នុង​ពពោះ​កូន​ភ្លោះ​​បាន​ច្រើនដូចគ្នា។

    ៤- អាយុ​​

    ទោះ​បី​ជា​អាយុ​​ចន្លោះ​ពី ៣០ ទៅ ៤០​ឆ្នាំ អាច​បង្ក​ផល​ប៉ះពាល់​ និងបង្ក​គ្រោះ​ថ្នាក់​ច្រើន​ដល់​ម្ដាយ និង​កូន​ក៏​ដោយ ជា​ពិសេស​អាច​មានសុក​ពាំង​មាត់​ស្បូន តែ​​​វ័យ​នេះ​រាងកាយ​ស្រ្តី​​ផ្លាស់​ប្ដូរ ​ហើយ​អាច​នឹង​បញ្ចេញ​មេជីវិត​ពីរ​ក្នុង​ខែ​តែ​មួយ។ អុីចឹង​ឱកាស កូន​ភ្លោះ កាន់​តែ​ខ្ពស់​តាម​ហ្នឹង។

    ៥- កន្លែង​រស់​នៅ

    បរិយាកាស ​និង​ការរៀបចំ​កន្លែង​រស់​នៅ​ក៏​រាប់​បញ្ចូល​ដល់​ការ​ពាក់ព័ន្ធ​នឹង​លទ្ធភាព​​មាន​​​កូន​ភ្លោះ​ដែរ។ ​តាម​របាយ​ការណ៍​ខ្លះ នៅ​អឺរ៉ុប​ខាង​លិច ប្រហែល​ ១ ​លើ ៦០​ករណី​ជា​ការ​ពពោះ​កូន​ភ្លោះ ខណៈ​ដែល​នៅ​អាស៊ី​អាគ្នេយ៍​វិញ ជា​ករណី​ដែល​កម្រ​​មែន​ទែន (មិនងាយ​មាន)។

    ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល រាល់ ​២០ ទៅ​ ៣០​ ​នៃ​ស្ត្រី​មាន​ផ្ទៃ​ពោះ​នៅ​ប្រទេស​នីហ្សេរីយ៉ា មាន​ម្នាក់​មាន​កូន​ភ្លោះ ឬ​ច្រើន​ជាង​នេះ តែ​​ជនជាតិ​នីហ្សេរីយ៉ា​ដែល​រស់​នៅ​ប្រទេស​ដទៃ​​វិញ នៅ​តែ​ពិបាក​មាន​កូន​ភ្លោះ។ ទាំង​នេះ អាច​​មក​ពី​ចំណី​អាហារ និង​បរិយាកាស មាន​អំណោយ​ផល​ក្នុង​ការ​មាន​កូន​ភ្លោះ​។

    អត្ថបទពាក់ព័ន្ធ

    ​ការ​បង្ក​កំណើត​ក្នុង​មន្ទីរ​ពិសោធន៍ (IVF) ក៏​រួមចំណែក​ដែរ​ ព្រោះ​ទី​នោះ ឬ​មធ្យោបាយ​វេជ្ជសាស្ត្រ​ទាំង​នោះ ​ក៏​មាន​ថ្នាំ​មួយ​ចំនួន​​​ជំរុញ​រាងកាយស្រីៗ​ឲ្យ​​បញ្ចេញ​មេ​ជីវិត​ញី​ច្រើន​​​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Chamnan Amrith · កែ Jan 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម