backup og meta

ម៉េចបានយប់ឡើងចេះតែរមួលក្រពើ គួរដោះស្រាយបែបណា?

ម៉េចបានយប់ឡើងចេះតែរមួលក្រពើ គួរដោះស្រាយបែបណា?

គ្នា​យើង​យ៉ាង​ហោច​ណាស់ ក៏​ធ្លាប់​ជួប​ប្រទះ​អាការៈ​រមួល​ក្រពើម្តង​ ឬក៏​ពីរដងដែរ នៅពេល​យប់ ពិសេស​ស្រីៗ​កំពុង​ពពោះ កាន់​តែ​ងាយ​រមួល​ក្រពើ​ថែមទៀត។ ទោះមិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ ប៉ុន្តែរមួល​ក្រពើពេល​យប់ ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់​ ហេតុនេះគ្នា​យើង គួរ​ស្វែង​យល់​ពី​មូល​ហេតុ​នាំ​ឲ្យ​រមួល​ក្រពើ ក៏​ដូចជា​វិធី​ដោះ​ស្រាយ មាន​ក្នុង​អត្ថបទ​ “Hello គ្រូពេទ្យ’ ខាង​ក្រោម​នេះ។

១- អ្វី​ជា​អាការៈ​រមួល​ក្រពើពេល​យប់?

រមួល​ក្រពើ​ ជា​ការរមួល​សាច់​ដុំ ​សំដៅ​លើ​សាច់​ដុំ​រមួល​កំភួន​ជើង​ ​កើត​មាន​ឡើង​នៅ​ពេល​យប់​ ត្រូវ​គេ​ហៅ​ថា Nocturnal leg cramps ជា​បញ្ហា​រមួល​ក្រពើ​ពេល​យប់ ។ ការ​រមួល​នេះ តែង​តែ​ធ្វើ​ឲ្យយើង​​ភ្ញាក់​ពីគេងភ្លាមៗ ហើយ​ការ​រមួល​កើត​ឡើង​គ្រប់​ពេល​ ទាំង​យើង​មិន​បាន​​ធ្វើ​សកម្ម​ភាពក៏​ដោយ។ ក្រៅ​ពី​រមួល​សាច់ដុំ​នៅ​កំភួន​ជើង ​ក៏​អាច​កើត​មាន​នៅ​ភ្លៅ ឬ​បាត​ជើង​ដូចគ្នា​ ដែល​ការ​កន្រ្តាក់​សាច់​ដុំ​ គឺ​​ឈឺ​ចាប់​ខ្លាំង ​អាច​បណ្តាល​ឲ្យ​សាច់​ដុំ​រង​ផល​ប៉ះ​ពាល់​ ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ថា​តឹង ​ឈឺ ឬ​ដូចមាន​នរណា​កំពុង​មួលជើង​យើង។ អាការៈ​ ​អាច​មាន​រយៈពេល​ច្រើន​វិនាទី ទៅ​ច្រើន​នាទី ហើយ​ភាគ​ច្រើន​កើត​លើ​មនុស្សចាស់ ​អាយុ​លើស​ពី ៥០ ឆ្នាំ ប៉ុន្តែ​​ក៏​អាច​កើត​មាន​លើ​មនុស្ស​ពេញ​វ័យ និង​ក្មេង​ដែរ។

២- មូលហេតុរមួលក្រពើពេលយប់

ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ​ភាព​ខ្សោយរបស់​​សាច់​ដុំ ​ជា​មូល​ហេតុ​ចម្បង​នាំ​ឲ្យ​​រមួល​ក្រពើ។ ឧទាហរណ៍ មាន​​ការ​សិក្សា​មួយ​ទាក់​ទង​នឹង​កីឡាករ​ម្នាក់​ ​បង្ហាញ​ពី​ការ​រមួល​ក្រពើ​ ដោយ​សារ​តែ​ការហ្វឹក​​ហាត់​ខ្លាំង​ពេក​លើ​សាច់​ដុំ នាំ​ឲ្យ​ខ្វះ​​អុក​ស៊ី​សែន និង​​កើន​ឡើន​​កាក​សំណល់​យើងត្រូវ​​បញ្ចេញ​នៅ​ពេល​ថ្ងៃ សុទ្ធ​តែ​អាច​​ធ្វើ​ឲ្យ​​រមួល​ក្រពើ និង​កន្ត្រាក់​សាច់​ដុំ​នៅ​ពេល​យប់។ មិន​ត្រឹម​តែ​ការ​ហាត់​ប្រាណ​ទេ ការ​ធ្វើ​ចលនា​ខ្លាំង​ៗ ដូច​ជា​ ការ​អង្គុយ​យូរ ឈរយូរ ឬ​ធ្វើ​ការ​លើ​កម្រាល​បេតុង អង្គុយ​មិន​ត្រឹម​ត្រូវ ​ក៏​អាច​ជា​កត្តា​រួម​ចំណែក​ដូច​គ្នា។ គ្នា​យើង​កើត​មក​ មាន​បញ្ហា​មិន​ប្រក្រតី​​រចនា​សម្ព័ន្ធ ​ដូច​ជា​បាត​ជើង​រាប​ស្មើរ​ ក៏​អាច​ប្រទះ​អា​ការៈ​រមួល​សាច់​ដុំ​បាន​ដែរ។

ពេល​ខ្លះ ​រមួល​ក្រពើ​ពេល​យប់ អាច​ជា​សញ្ញា​​ជំងឺ​មួយ​ចំនួន​ ពិសេស​ ជំងឺប្រព័ន្ធ​ប្រសាទ ​ដូច​ជា ​ជំងឺ Parkinsonism ឬ​ជំងឺ​ក្រពេញ​អង់​ដ្រូ​គ្រីន​ ​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ Hypothyroidism (ខ្សោយមុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត​)។ អតុល្យ​ភាព​​អេឡិច​ត្រូលីត្រ​ក្នុង​រាង​កាយ ​ដោយ​សារ​ខ្វះ​ជាតិ​ទឹក ឬ​លាង​ឈាម​ ក៏​អាច​ជា​មូល​ហេតុ​ផង​ដែរ ខណៈ​​មាន​ថ្នាំ​មួយ​ចំនួន​ ​ដូច​ជា ​ពពួក​ថ្នាំ​បញ្ចុះ​ទឹក​នោម ពពួក​ថ្នាំ Statin និង​ពពួក​ថ្នាំ Beta Agonists សុទ្ធ​តែ​បង្ក​ឲ្យ​រមួល​ក្រពើ ។

ស្រីៗ​មាន​ផ្ទៃ​ពោះ​ ងាយ​នឹង​​រមួល​សាច់​ដុំ​នៅ​ពេល​យប់​ជាង​គេ ​ពិសេស​នៅ​ក្នុង​អំឡុង​ត្រី​មាស​ទី ២-៣  ដែល​បណ្តាល​មក​ពី​ការ​ឡើង​ទម្ងន់ ខ្វះជាតិ​ទឹក ​ខ្វះ​សារធាតុ​ចិញ្ចឹម​ ពិសេស​​ជាតិ​ម៉ាញ៉េស្យូម ជំងឺ​មួយ​ចំនួន និង​ថ្នាំ​ពេទ្យ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • តិចនិកងាយៗសម្រាប់អ្នកឧស្សាហ៍រមួលក្រពើ
  • ឧស្សាហ៍​រមួល​ក្រពើ​ពេល​ពពោះ ទាំង​នេះ​គឺ​វិធី​ដោះស្រាយ

២- វិធីព្យាបាលអាការៈរមួលក្រពើនៅពេលយប់

​ទាញ​សាច់​ដុំ និង​​ម៉ាស្សា​ជ្រៅ​ៗ ​អាច​មាន​ប្រយោជន៍​ជួយ​ដល់គ្នា​យើង​ដែល​រមួល​ក្រពើ​នៅ​ពេល​យប់​បាន។ ដើម្បី​​ទាញ​សាច់​ដុំ​បាន ដំបូង​យើង​ត្រូវ​អង្គុយសណ្តូក​ជើង​ឲ្យ​ត្រង់ និង​បត់​ម្រាម​ជើង​មក​ស្មង​ជើង​អ្នក ចាំធ្វើ​ការ​ម៉ាស្សា​លើ​សាច់​ដុំ​ ​ដើម្បី​បន្ធូរ​នូវ​ការ​កន្រ្តាក់។ គ្នា​យើង ​ក៏​អាច​ស្អំ​ទឹក​ក្តៅ ឬ​លាប​ក្រែម​បំបាត់​ការ​ឈឺចាប់​នៅ​លើ​កំភួន​ជើង​ ​ដើម្បី​ឲ្យ​មាន​ភាព​ធូរ​ស្រាល​ផង​ដែរ។ ​គួរ​តែដឹង​ពី​មូល​ហេតុ​បង្ក និង​វិធីកាត់បន្ថយ​ការ​រមួល​ក្រពើ ​ដូច​ជា ផឹក​ទឹក​ឲ្យ​បាន​ច្រើន ​ចៀស​វាង​ឈរ​រយៈពេល​យូរ ឬ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ពី​ថ្នាំពេទ្យ​​គួរ​ប្រើ ឬមិន​គួរ​ប្រើ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/foot-cramps-at-night

https://my.clevelandclinic.org/health/diseases/14170-leg-cramps-at-night

Richard E. Allen and Karl A. Kirby, ‘Nocturnal Leg Cramps’, American Family Physician 86, no. 4 (15 August 2012): 350–55.

Renee S. Monderer, Winfred P. Wu, and Michael J. Thorpy, ‘Nocturnal Leg Cramps’, Current Neurology and Neuroscience Reports 10, no. 1 (1 January 2010): 53–59, https://doi.org/10.1007/s11910-009-0079-5.

 

កំណែ​ប្រែបច្ចុប្បន្ន

05/09/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម