backup og meta

ហេតុផលសំខាន់ៗ ស្រីៗគួរញ៉ាំថ្នាំវីតាមីន មុនពេលមានផ្ទៃពោះ

ហេតុផលសំខាន់ៗ ស្រីៗគួរញ៉ាំថ្នាំវីតាមីន មុនពេលមានផ្ទៃពោះ

ជា​ទូទៅ ​ស្រីៗ​ភាគ​ច្រើន​ញ៉ាំ​ពពួក​វីតាមីន រ៉ែ បំប៉ន​សុខភាព​ខ្លួន និង​គភ៌ នៅ​ពេល​​ដឹង​ថាមាន​ផ្ទៃពោះ។ តាម​ពិត​ទៅ​ នេះ​ជា​ទម្លាប់​ខុស​ឆ្គង តាម​ក្បួន​ពេទ្យ ស្រីៗ​ត្រូវ​ញ៉ាំ​​វីតាមីន ចាប់​តាំង​ពី​ខ្លួន​មាន​គម្រោង​យក​កូន​ម្ល៉េះ មិន​មែន​ទល់​តែ​មាន​ផ្ទៃពោះ​ទើប​ញ៉ាំ​នោះ​ទេ។ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មាតា បាន​ពន្យល់​លម្អិត​ពី​ហេតុផល​សំខាន់ៗ ដែល​ស្រីៗ​ត្រូវ​ញ៉ាំ​វីតាមីន​មុន​ពេល​មាន​កូន ​ថា ការ​ញ៉ាំ​ពពួក​វីតាមីន​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​នៃ​ពពួក​វីតាមីន​ទទួល​បាន​តាម​រយៈ​ចំណី​អាហារ។

លោកស្រី​វេជ្ជបណ្ឌិត​ថា ការ​ញ៉ាំ​វីតាមីន​គ្រប់​គ្រាន់​នៅ​មុន​ពេល​​មាន​ផ្ទៃពោះ​ ជួយ​ឲ្យ​ការ​បង្ក​កំណើត​បាន​ល្អ គភ៌​លូត​លាស់​ក៏​ល្អ ឯ​ការ​សម្រាល​ប្រកប​ដោយ​សុវត្ថិភាព។ អ្វី​ដែល​សំខាន់​បំផុត​នោះ ស្រីៗ​ដែល​ញ៉ាំ​វីតាមីន​មុន​ពេល​មាន​ផ្ទៃពោះ​ បាន​គ្រប់​គ្រាន់ អាច​បង្ការ​ហានិភ័យ​ធ្ងន់ធ្ងរ​ពី​ការ​ស្លេក​ស្លាំង​ចំពោះ​ម្តាយ បង្ការ​ករណី​ទារក​កើត​មក​មិន​គ្រប់​លក្ខណៈ ទារក​ក្នុង​ផ្ទៃ​លូត​លាស់​ខុស​ប្រក្រតី ទារក​កើត​មុន​ខែ​ ជា​ដើម។

វីតាមីន​ និង​រ៉ែ​សំខាន់ៗ​ដែល​ស្រីៗ​ត្រូវ​ញ៉ាំ​មុន​ពេល​មាន​ផ្ទៃពោះ​ មាន៖

១- អាស៊ីដ​ហ្វូលិក

ជួយ​បង្ការ​កូន​ក្នុង​ពោះ​ពី​ការ​ឆែបមាត់ ពក​ឆ្អឹង​ខ្នង បេះដូង​ប្រហោង ខួរក្បាល​វិវត្ត​ខុស​ប្រក្រតី ទឹក​ដក់​ក្នុង​ខួរ​ក្បាល។ ស្រីៗ​អាច​ញ៉ាំ​ថ្នាំ​នេះ​ពេល​ត្រៀម​មាន​ផ្ទៃពោះ និង​អំឡុង​ពេល​មាន​ផ្ទៃពោះ ដោយ​ញ៉ាំ ៤០០ មីក្រូក្រាម/ថ្ងៃ ៣ខែ ​​មុន​ពេល​មាន​ផ្ទៃ​ពោះ ​រហូត​ដល់​ពេល​ពពោះ​បាន ១២ សប្តាហ៍។ ក្រៅ​​ពី​គ្រាប់ថ្នាំវីតាមីន អាស៊ីដ​​​ហ្វូ​លិក ក៏មាន​ក្នុង​បន្លែ​បៃតង​ចាស់ ស្ពៃពួយឡេង គ្រាប់​សណ្តែក​គ្រប់​មុខ ផ្លែក្រូច ផ្លែល្ហុង ផ្លែប៊ើរ ថ្លើមគោ ស៊ុត ជាដើម។

អត្ថបទពាក់ព័ន្ធ៖ អាស៊ីដហ្វូលិក ជាអ្វី? សំខាន់ខ្លាំងប៉ុនណាសម្រាប់ស្ត្រី មុន និងកំពុងពពោះ?

២- ជាតិដែក

កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង​ទាំង​ម្តាយ និង​កូន បន្ថយ​ហានិភ័យ​ផ្សេងៗ​ពេល​សម្រាល ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម សម្រាប់​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេងៗ។ ក្រៅ​ពី​មាន​នៅ​ក្នុង​របប​អាហារ ដូចជា​សាច់​ក្រហម​មិន​ជាប់​ខ្លាញ់ សាច់​មាន់ សាច់ត្រី សណ្តែក​ខៀវ ម៉ាក់ៗ​អាច​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​អំឡុង​ពពោះ ពិសេស​នៅ​ត្រីមាស​ដំបូង​ឲ្យ​បាន ៩០ គ្រាប់ និង​ក្រោយ​ពេល​សម្រាល ៤២ គ្រាប់។ ចំពោះ​ស្ត្រី​ដែល​មាន​ស្លេក​ស្លាំង ចាំបាច់​ត្រូវ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​មុន​ពេល​មាន​ផ្ទៃ​ពោះ។

អត្ថបទពាក់ព័ន្ធៈ ដឹងអត់ ស្រីៗពពោះត្រូវការជាតិដែកទ្វេដង ញ៉ាំអាហារណាខ្លះសម្បូរជាតិដែក?

៣- កាល់ស្យូម

កាល់ស្យូម​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​កូន​រឹងមាំ ឯ​ម៉ាក់ៗ​មិន​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​ទៅ​ថ្ងៃ​ក្រោយ។ ដើម្បី​ឲ្យ​មាន​បរិមាណ​កាល់ស្យូម​គ្រប់​គ្រាន់ ម៉ាក់ៗ​ត្រូវ​ផឹក​ថ្នាំគ្រាប់​ជាតិ​កាល់​ស្យូម ឬ​ញ៉ាំ​ទឹក​ដោះ​គោ និងញ៉ាំ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន ​នៅ​មុន​ពេល​ត្រៀម​យក​កូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/03/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ari


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម