backup og meta

រឿងសំខាន់ៗប្តីប្រពន្ធត្រូវធ្វើ ដើម្បីត្រៀមលក្ខណៈយកកូន

រឿងសំខាន់ៗប្តីប្រពន្ធត្រូវធ្វើ ដើម្បីត្រៀមលក្ខណៈយកកូន

ប្តី​ប្រពន្ធ​ភាគ​ច្រើន​មិន​បាន​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​មុន​ពេល​មាន​កូន​នោះ​ទេ ច្រើន​តែ​​ត្រៀម​នៅ​ពេល​កំពុង​ពពោះ​ទៅ​វិញ ជា​ហេតុ​ធ្វើ​ឲ្យ​ទាំង​ម្តាយ និង​កូន​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​។ មិន​រាប់​បញ្ចូល​ការ​ត្រៀម​លុយ​កាក់​នោះ​ទេ តែ​ប៉ុន្មាន​ចំណុច​ខាង​ក្រោមម​នេះ គឺ​ជាការ​ត្រៀម​លក្ខណៈ​ផ្សេងៗ​ទាក់ទង​នឹង​របប​អាហារ ទម្លាប់​រស់នៅ ការ​ថែទាំ​សុខភាព សម្រាប់​ប្តី​ប្រពន្ធ​ដែល​ត្រៀម​លក្ខណៈ​យក​កូន ណែនាំ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​ពី​ប្រទេស​បារាំង។

១. ជួប​ជាមួយ​គ្រូពេទ្យ

ការ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ពេល​សម្រេច​ចិត្ត​យក​កូន ពិត​ជា​សំខាន់​ខ្លាំង​​ណាស់ តែ​ភាគ​ច្រើន​ប្តី​ប្រពន្ធ​តែង​រំលង​រឿង​នេះ។ គ្រូពេទ្យ​អាច​សាកសួរ​ពី​បញ្ហា​សុខភាព​នា​ពេល​បច្ចុប្បន្ន​ទាំង​បុរស​ទាំង​ស្ត្រី សួរ​ពី​ប្រវត្តិ​ជំងឺ​ពី​មុនៗ ឬ​ប្រវត្តិ​របស់​ក្រុម​គ្រួសារ​ជា​ដើម ដើម្បី​បង្ការ​ហានិភ័យ​ផ្សេងៗ​ពេល​មាន​ផ្ទៃពោះ។បើ​ក្នុង​ករណី​មាន​ភាគី​ណាមួយ​កំពុង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ គ្រូពេទ្យ​អាច​នឹង​ឲ្យ​បញ្ឈប់​ការ​ប្រើ​ថ្នាំ ឬ​ឲ្យ​ផ្លាស់​ប្តូរ​ការ​ព្យាបាល បើ​សិន​ថ្នាំ​ទាំង​នោះ​អាច​ប៉ះពាល់​កូន។

២. ធ្វើតេស្តឈាម

ត្រូវ​តេស្ត​ឈាម​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ មើល​មេរោគ​មួយ​ចំនួន​ដែល​អាច​ឆ្លង​ពី​ប្តី​មក​ប្រពន្ធ និង​ពី​ម្តាយ​ទៅ​កូន​នៅ​ពេល​មាន​ផ្ទៃពោះ ឬ​ពេល​សម្រាល​កូន។ អ៊ីចឹង​ពេល​យើង​ដឹង​មុន យើង​អាច​មាន​វិធានការ ធ្វើ​ម៉េច​ព្យាបាល​ពពួក​មេរោគ​ទាំងនោះ​ឲ្យ​នៅ​ក្នុង​កម្រិត​មួយ​ទាប ដែល​មិន​មាន​ផល​ប៉ះពាល់​កូន។

៣. ចាក់វ៉ាក់សាំង

ស្ត្រី​ត្រូវ​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​មុន​ពេល​ត្រៀម​យក​កូន ដូចជា​ វ៉ាក់សាំង​ការពារ​ជំងឺ​ស្អូច (៣ខែ​មុន​ពេល​យក​កូន) និង​វ៉ាក់សាំង​ការពារ​ជំងឺ​ថ្លើម​ប្រភេទ B ក្នុង​ករណី​មិន​ទាន់​មាន​អង់ទីករ​ការពារ។

អត្ថបទពាក់ព័ន្ធ៖ បង្ការគ្រោះថ្នាក់ ស្រីៗត្រូវចាក់វ៉ាក់សាំងប្រភេទនេះឲ្យបាន៣ខែ មុននឹងយកកូន

៤. កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន

ជាតិ​កាហ្វេអ៊ីន មិន​មែន​មាន​តែ​នៅ​ក្នុង​កាហ្វេ​នោះ​ទេ គ្រាន់​តែ​ក្នុង​ចំណោម​ភេសជ្ជៈ​ផ្សេង កាហ្វេ​មាន​កម្រិត​ជាតិ​កាហ្វេអ៊ីន​ខ្ពស់​ជាង​គេ។ មិនថា កាហ្វេ តែ ភេសជ្ជៈ​ផ្អែមៗ ទឹក​ក្រូច​កំប៉ុង ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង យើង​ត្រូវ​កាត់​បន្ថយ​ទាំង​អស់​គ្នា មិន​ឲ្យ​លើស​ពី២ពែង/ថ្ងៃ​ឡើយ ហើយ​បើ​មិន​ញ៉ាំ​សោះ ​រឹត​តែ​ល្អ។

៥. កុំ​ផឹក​ស្រា និង​ជក់​បារី

ចំពោះ​ប្តី​ប្រពន្ធ​ដែល​មិនផឹក​គ្រឿង​ស្រវឹង មិន​ជក់​បារី មិន​ចោទ​ជា​បញ្ហា​នោះ​ទេ តែ​បើ​ភាគី​ណា​មួយ ឬ​ក៏​ទាំង​ពីរ​នាក់ មាន​ផឹក​គ្រឿង​ស្រវឹង ឬជក់បារី ចាំបាច់​ត្រូវ​បញ្ឈប់​វា​ភ្លាម នោះ​ទើប​មិន​ប៉ះពាល់​ដល់​គុណភាព​មេ​ជីវិត និង​ការ​បង្ក​កំណើត។

អត្ថប​ទពាក់ព័ន្ធ៖ ៥ សំណួរ-ចម្លើយ ស្រីៗចង់ដឹងបំផុត ពាក់ព័ន្ធរឿងផឹកស្រាពេលពពោះ

៦. លេប​ថ្នាំ​វីតាមីន-ជាតិរ៉ែ

អាស៊ីដហ្វូលិក ​ជា​អ្វី​ដែល​ស្រីៗ​ចាំបាច់​ត្រូវ​ញ៉ាំ​រយៈពេល​ ៣ ខែ មុន​ពេល​មាន​កូន ហើយ​ត្រូវ​បន្ត​ញ៉ាំ​រហូត​ដល់​ពេល​ពពោះ​បាន ៣ ខែ ទើប​កាត់​បញ្ហា​ប្រឈម​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង​លើ​ទារក​បាន។ ក្រៅ​ពី​នោះ​ទាំង​ប្រពន្ធ​ទាំង​ប្តី​ត្រូវ​ការ​នូវ​ពពួក​វីតាមីន និង​ជាតិ​រ៉ែ​ផ្សេងៗ​ទៀត មាន​ជាតិ​ដែក កាល់ស្យូម ស័ង្កសី សេឡេញ៉ូម អាស៊ីដខ្លាញ់អេមេហ្កា៣ និង​វីតាមីន D ជា​ដើម។

អត្ថបទពាក់ព័ន្ធ៖ ហេតុផលសំខាន់ៗ ស្រីៗគួរញ៉ាំថ្នាំវីតាមីន មុនពេលមានផ្ទៃពោះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/03/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ari


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម