backup og meta

អាយុច្រើនមានបេប៊ី មិនល្អទេ ឯក្មេង​ពេក​រឹតតែជួបបញ្ហា

អាយុច្រើនមានបេប៊ី មិនល្អទេ ឯក្មេង​ពេក​រឹតតែជួបបញ្ហា

ថ្ងៃមុន “Hello គ្រូពេទ្យ” ចេញ​ផ្សាយ​អត្ថបទ​មួយ​ប្រាប់​ស្រីៗ​គ្នា​យើង​ថា មាន​បេប៊ី​នៅ​ចន្លោះ​អាយុ​ជាង ២០ឆ្នាំ គឺ​ល្អ​បំផុត ព្រោះ​ជា​អំឡុង​ពេល​រាងកាយ​ពោរពេញ​ដោយ​ថាមពល។ ប៉ុន្តែ គ្មាន​អ្វី​មាន​គុណ​សម្បត្តិ គ្មាន​គុណ​វិបត្តិ​នោះ​ទេ បើ​ទោះ​ជា​វ័យ ២០ឆ្នាំ​ជាង គឺ​ជា​ពេល​ល្អ​បំផុត​សម្រាប់​ពពោះ តែ​អាយុ​ចាស់​ជាងនេះ​បន្តិច​ក៏​នៅ​តែ​អាច​យក​បេប៊ី​បាន​ដែរ គ្រាន់​តែ​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ​ផ្សេង​គ្នា។ ខាងក្រោម​នេះ ជា​គុណវិបត្តិ​ខ្លះៗ​សម្រាប់​គ្នា​យើង​មាន​បេប៊ី​នៅ​វ័យ​ក្មេង។

១- បាត់បង់ឱកាសការងារ

ជោគជ័យ​ក្នុង​ការងារ ជា​ក្ដី​សុបិន​ធំ​បំផុត​មួយ​ក្នុង​ជីវិត​យុវវ័យ។ ស្រប​ពេល​គ្នា​យើង​កំពុង​ព្យាយាមប្រឹង​ប្រែង​សម្រេច​ក្តី​សុបិន​មួយ​នេះ ស្រាប់​តែ​មាន​អូនៗ​ជា​ហេតុនាំ​ឲ្យ​ត្រូវ​ផ្អាក​ការងារ​មួយរយៈ ហើយ​ទម្រាំ​តែ​មាតុភាព​កន្លង​ផុត ត្រលប់​ចូល​ធ្វើ​ការងារ​វិញ អ្វីៗ​អាច​ហួស​ពេល​បាត់​ទៅ​ហើយ។

២- លុយកាក់មិនសូវមាន

មានអូនៗ​ដូច​ត្រូវ​បង់​ពន្ធ​មួយ​ជីវិត ម៉ាក់ៗ​ត្រូវ​​លះបង់​គ្រប់​បែប​យ៉ាង ហើយ​ការ​ត្រលប់​ទៅ​ធ្វើ​​ការងារ​វិញ ក៏​មិនងាយ​បាន​ផ្លែ​ផ្កា​ជា​ដុំកំភួន​អ្វី​ដែរ បើ​ប្រៀប​ធៀប​ទៅ​អ្នក​មិន​ទាន់​មាន​អូនៗ។ មានអូនៗ​ពេល​ចាស់​បន្តិច មិន​ត្រឹម​តែ​មាន​ពេល​ត្រៀម​ខ្លួន​បាន​ល្អ​ប៉ុណ្ណោះ​ទេ ការងារ​ក៏​មាន​ភាព​នឹងន ហើយ​មាន​លុយ​គ្រប់គ្រាន់​រៀបចំ​ផែនការ​គ្រួសារ​ទៀត​ផង។

៣- ចំណងអាពាហ៍ពិពាហ៍អាចប្រេះស្រាំ

ប្ដីប្រពន្ធ​ថ្មីថ្មោង មិនសូវ​មាន​បទ​ពិសោធ​មើល​ថែទាំ​ចិញ្ចឹម​បីបាច់​បេប៊ី​នោះ​​ឡើយ អាច​គិតថា​វាជា​រឿង​ពិបាក។ ម៉ាក់ៗ​មួយ​ចំនួន​អាច​នឹង​មានអារម្មណ៍​ស្ត្រេស បាក់​ទឹកចិត្ត​ក៏​មាន ចំណែក ប៉ាៗ​វិញ​ក៏​អាច​មាន​អារម្មណ៍​ដូច​មិនត្រូវ​បាន​យកចិត្ត​ទុក​ដាក់ ដូចពេល​ទើប​រៀបការថ្មីៗ​ផង​ដែរ។ មួយ​វិញ​ទៀត ពេលខ្លះ​ដោយ​ហេតុថា​វ័យ​នៅ​ក្មេង​ពេក ភាព​អំណត់​អត់ធន់​នៅ​មាន​កម្រិត ហើយ​ចំណូលចិត្ដ​ដូចជា​ការ​ដើរលេង​កម្សាន្ត មើលកុន ដើរផ្សារ​ជាមួយ​ដៃគូ មិន​ទាន់​លះបង់​បាននៅ​ឡើយ។ ហេតុនេះ​អាច​បណ្ដាល​ឲ្យមាន​ការ​អាក់អន់​ស្រពន់​ចិត្ត​នឹង​គ្នា តែ​យ៉ាងណា​នៅតែ​មាន​គូស្វាមី​ភរិយាខ្លះ​អាច​ជម្នះ​ឧបសគ្គ​ទាំងនេះ​បាន​យ៉ាង​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Age and fertility: Getting pregnant in your 20s. https://www.babycenter.com/0_age-and-fertility-getting-pregnant-in-your-20s_1494692.bc. Accessed May 25, 2017.

កំណែ​ប្រែបច្ចុប្បន្ន

28/01/2019

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម